Changemakers​ ​2026​ ​ពង្រឹង​សមត្ថភាព​កុមារី ​និង​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​

​កម្មវិធី​ ​Changemakers​ ​2026​ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​ដោយ​ពង្រីក​វិសាលភាព​ទៅកាន់​ខេត្ត​រតនគិរី​ ​និង​ស្ទឹងត្រែង​ បន្ថែម​ពីលើ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​បាត់ដំបង​ ​កំពត ​និង​កំពង់ចាម​ ក្នុង​គោលបំណង​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​ ​និង​សហគ្រិន​ភាព​សម្រាប់​កុមារី​វ័យ​ជំទង់​ ​និង​ស្ត្រី​វ័យ​ក្មេង​នៅ​កម្ពុជា​។​

​កម្មវិធី​នេះ​ ​គឺជា​កិច្ចសហការ​រវាង​អង្គការ​ភ្លែន​អន្តរជាតិ​នៅ​កម្ពុជា​ ​អ៊ីម​ផេក ​ហាប់​ ភ្នំពេញ​ ​(​Impact​ ​Hub​ ​Phnom​ ​Penh​) ​និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​ ​នៃ​ក្រសួង​កិច្ចការ​នារី ​ដើម្បី​កសាង​ប្រព័ន្ធ​គាំទ្រ​ដ៏​រឹងមាំ​មួយ​សម្រាប់​ស្ត្រី​វ័យ​ក្មេង​នៅ​ទូទាំង​ប្រទេស​។​

​លោកស្រី​ ​សុវត្ថា ​នឿ ​អគ្គ​នាយក​ប្រតិបត្តិ​របស់​ ​Impact​ ​Hub​ ​Phnom​ ​Penh​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្មវិធី​ ​Changemakers​ ​2026​ ​គឺជា​ជំហាន​ថ្មី​មួយ​ក្នុង​ការ​ពង្រឹង​កិច្ចសហការ​រវាង​រដ្ឋាភិបាល​ វិស័យ​សាធារណៈ​ ​និង​វិស័យ​ឯកជន ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​លើកកម្ពស់​សមត្ថភាព​ភាព​ជា​អ្នកដឹកនាំ​របស់​កុមារី​នៅ​កម្ពុជា​។​

​លោកស្រី​មានប្រសាសន៍​ថា​ «​កម្មវិធី​ស្នូល​របស់​យើង​ ​Changemakers​ ​ត្រូវបាន​បង្កើតឡើង​ដំបូង​ ​ដើម្បី​ពង្រឹង​យុវជន​កម្ពុជា​ជាមួយ​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​ និង​ផ្នត់គំនិត​សហគ្រិន​ភាព​។ ​នៅ​ឆ្នាំ​ ​២០២៦​ ​កម្មវិធី​នេះ​បាន​ត្រឡប់​មកវិញ​ ​ដើម្បី​គាំទ្រ​កុមារី​នៅ​កម្ពុជា​»​។​

​ជាមួយគ្នា​នេះ​ លោក​ យី ​គឹម​ថា​ន ​នាយក​ស្ដី​ទី​ប្រចាំ​ប្រទេស​ ​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​កុមារី ​និង​ស្ត្រី​វ័យ​ក្មេង​ ក្លាយ​ជា​អ្នកដឹកនាំ​ ​និង​សហគ្រិន​ដែល​មាន​ឯករាជ្យ​ភាព​ផ្នែក​សេដ្ឋកិច្ច​ ​ព្រមទាំង​អាច​ជំរុញ​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​។
​លោក​មានប្រសាសន៍​ថា​ «​យើង​ជឿជាក់​ថា​ ​កុមារី ​និង​ស្ត្រី​វ័យ​ក្មេង​ ​អាច​ក្លាយ​ជា​គំរូ ​និង​អ្នកដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ក្នុង​សង្គម​»​។​

​សូម​ជម្រាប​ថា​ ​គម្រោង​ “​Changemakers​ ​2026​” ​នឹង​អនុវត្ត​រយៈពេល​ ​១២​ខែ ​ដោយ​ផ្ដោត​លើ​ការ​បង្កើន​ភាព​អង់អាច​របស់​ក្មេង​ស្រី​ជំទង់​ ​និង​ស្ត្រី​វ័យ​ក្មេង​នៅ​តំបន់​គោលដៅ​សំខាន់​ៗ​ ​រួមមាន​ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ស្ទឹងត្រែង​ និង​រតនគិរី​។​

​គម្រោង​នេះ​ ​នឹង​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​ សហគ្រិន​ភាព​ ការ​បង្កើត​ដំណោះស្រាយ​បែប​នវានុវត្តន៍​ ​និង​គំនិត​អាជីវកម្ម​ថ្មី​ៗ​ តាមរយៈ​ការ​អនុវត្ត​គម្រោង​សហគមន៍​ ​ដើម្បី​បង្កើន​សក្ដានុពល​របស់​ក្មេង​​ស្រី​ជំទង់​ ​និង​ស្ត្រី​វ័យ​ក្មេង​ ​ព្រមទាំង​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ និង​សហគមន៍​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥