អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ការ​សិក្សា​នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា ២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការគាំទ្រការសិក្សាពេញលេញ និងផ្ដល់​ឱកាសជាច្រើនសម្រាប់និស្សិតក្នុងកំឡុងពេលសិក្សា។

លក្ខខណ្ឌក្នុងការជ្រើសរើស ៖ បេក្ខជនជានិស្សិតអន្តរជាតិគ្រប់ជាតិសាសន៍, មានប្រវត្តិការសិក្សាល្អ និងពាក់ព័ន្ធជាមួយជំនាញដែលបេក្ខជននឹងស្នើទៅសិក្សា។ បេក្ខជន បេក្ខនារី គួរតែពិនិត្យ និងតាមដានព័ត៌មានបន្ថែមឱ្យកាន់តែច្បាស់ចំពោះឯកសារចាំបាច់ដែលអាហារូបករណ៍ត្រូវការ ទៅតាមមុនជំនាញសិក្សា។ ជាមួយគ្នានេះ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ថ្នាក់បរិញ្ញាបត្រ និងត្រូវមានសញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

រូបភាពពី Facebook: The University of Salford

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនត្រូវឆ្លងកាត់ដំណាក់កាលចំនួន៤ ដោយ ដំណាក់កាលទី១ បេក្ខជនត្រូវធ្វើការស្នើពាក្យទៅកាន់សាកលវិទ្យាល័យ ចំពោះមុខជំនាញដែលចង់សិក្សានៅសាកលវិទ្យាល័យ Salford និងត្រូវប្រាកដថា អ្នកទទួលបានការអនុញ្ញាត្តិការសិក្សាមុនពេលស្នើពាក្យអាហារូបករណ៍។ ដំណាក់កាលទី២ ក្រោយទទួលបានការអនុញ្ញាត្តិពីសាកលវិទ្យាល័យ  បេក្ខជនត្រូវស្នើពាក្យស្នើសុំអាហារូបករណ៍តាមរយៈ Online និងភ្ជាប់ជាមួយនឹងឯកសារចាំបាច់ដែលកម្មវិធីអាហារូបករណ៍ត្រូវការចាំបាច់។ ដំណាក់កាលទី៣ បេក្ខជនត្រូវរៀបចំឯកសារចាំបាច់សម្រាប់កម្មវិធីអាហារូបករណ៍ រួមមាន ច្បាប់ចម្លងនៃលិខិតការសិក្សាពីសាកលវិទ្យា Salford, ភស្តុតាងនៃលក្ខណៈសម្បត្តិសិក្សា (ប្រតិចារិក និងវិញ្ញាបនបត្រ) សេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួន (ពន្យល់ពីមូលហេតុដែលអ្នកគួរតែទទួលបានអាហារូបករណ៍ និងគម្រោងរួមចំណែកដល់សហគមន៍នៃសាកលវិទ្យាល័យ) លិខិតបញ្ជាក់ភាសាអង់គ្លេស (IELTS) និងឯកសារចាំបាច់ផ្សេងទៀតតាមមុខជំនាញសិក្សា។ ក្រោយដាក់ពាក្យ នៅដំណាក់ទី៤ បេក្ខជន បេក្ខនារី ត្រូវរងចាំការជូនដំណឹងពីភាគីអាហារូបករណ៍ និងសាកលវិទ្យាល័យ និងទទួលបានការណែនាំបន្ថែមអំពីរបៀបបន្តការសិក្សា។

រូបភាពពី Facebook: The University of Salford

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.salford.ac.uk/international/scholarships/global-gold-excellence-scholarship ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...