អ្នកជំនាញ ៖ ការចិញ្ចឹមកូន បែបដឹកនាំគ្រប់គ្រង សក្តិសមបំផុតក្នុងបរិបទកម្ពុជា

នៅកម្ពុជា ម្ដាយឪពុក ឬអាណាព្យាបាល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារ ឱ្យមានការលូតលាស់ល្អ ទាំងបញ្ញា ស្មារតី កាយសម្បទា និងសីលធម៌។ របាយការណ៍ពីវិទ្យាសាស្ថានជាតិស្ថិតិ (CDHS) ​ឆ្នាំ២០២៣ បង្ហាញថា កុមារកម្ពុជាអាយុចន្លោះពី១ ទៅ១៤ឆ្នាំ ចំនួន ៦៦% បានប្រឈមមុខ​នឹងការអប់រំដោយប្រើ​អំពើហិង្សាលើរាងកាយនៅផ្ទះ។ ខណៈនៅឆ្នាំ ២០២៤ យូនីសែហ្វ បង្ហាញថា ការចិញ្ចឹមកូនបែបវិជ្ជមាននៅកម្ពុជា​ កំពុងមានការកើនឡើង។

ទន្ទឹមនឹងការចិញ្ចឹមបីបាច់បែបផ្ដាច់ការ នៅមានចំនួនច្រើននៅឡើយ តើអាណាព្យាបាលគួរអនុវត្តវិធីសាស្ត្រចិញ្ចឹមបីបាច់កូនបែបណា ដើម្បីឱ្យស្របនឹងបរិបទកុមារកម្ពុជា?

លោក អ៉ីង វន្នី អ្នកជំនាញផ្នែកអប់រំកុមារតូច និងជា ស្ថាបនិក និងនាយកប្រតិបត្តិ Kinder Early Learning (KEL) ។

លោក អ៉ីង វន្នី អ្នកជំនាញផ្នែកអប់រំកុមារតូច និងជា ស្ថាបនិក និងនាយកប្រតិបត្តិ Kinder Early Learning (KEL) មានប្រសាសន៍ថា វិធីសាស្ត្រចិញ្ចឹមបីបាច់កុមារ គឺមានច្រើនប្រភេទ និងមានរបៀបអនុវត្តផ្សេងៗគ្នា ប៉ុន្តែសម្រាប់កុមារកម្ពុជាដែលរស់នៅក្នុងសង្គម មានវប្បធម៌ គោរពចាស់ទុំ ការឱនលំទោន និងចេះគួរសម វិធីសាស្ត្រ បែបដឹកនាំគ្រប់គ្រង (Authoritative parenting) គឺជាវិធីសាស្ត្រ មានប្រសិទ្ធភាព និងសមស្របបំផុត។

លោក វន្នី បន្តថា មូលហេតុដែលវិធីសាស្ត្រនេះល្អសម្រាប់កុមារកម្ពុជា ព្រោះការចិញ្ចឹមកូន តាមបែបដឹកនាំគ្រប់គ្រង គឺជាការប្រកាន់ផ្លូវកណ្ដាល មានន័យថា អាណាព្យាបាល ផ្ដល់ក្ដីស្រឡាញ់ ការចូលចិត្ត និងការកោតសរសើរ ប៉ុន្តែក៏មានវិន័យ និងច្បាប់ទម្លាប់សម្រាប់កូន។

លោកបានលើកឧទាហរណ៍ អំពីការចិញ្ចឹមកូនតាមបែបដឹកនាំគ្រប់គ្រងថា ក្រៅពីផ្ដល់ក្ដីស្រឡាញ់ អាណាព្យាបាល អាចមានច្បាប់ទម្លាប់សម្រាប់កូន ដូចជា ពេលនៅផ្ទះ ត្រូវជួយការងារផ្ទះ ធ្វើកិច្ចការសាលា និងមានពេលវេលាជាក់លាក់លេង ឬមើលទូរស័ព្ទ ហើយនៅពេលចេញក្រៅផ្ទះ មិនត្រូវលួចរបស់គេ មិនចោលសំរាមក្រៅធុង និងដើរលេងយប់លើសម៉ោងជាដើម។

អ្នកជំនាញកុមារតូចរូបនេះ បានសង្កត់ធ្ងន់ថា តាមការស្រាវជ្រាវជាច្រើនរកឃើញថា កុមារកើតមក គឺឆ្លាតជាងឪពុកម្ដាយរួចទៅហើយ ដូច្នេះការងាររបស់ឪពុកម្ដាយគឺគាំទ្រ ការពារកូន ហើយកុមារនឹងលូតលាស់ខ្លួនឯង។

“កុមារកើតមកគឺឆ្លាតជាងឪពុកម្ដាយខ្លួនរួចទៅហើយ ព្រោះពីមួយជំនាន់ទៅមួយជំនាន់ ទាំងវិទ្យាសាស្ត្រ ទាំងម្ហូបអាហារ ទាំងអ្វីៗទាំងអស់ រួមទាំងបច្ចេកវិទ្យា គឺសុទ្ធតែរីកចម្រើន។ ដូច្នេះ ការងាររបស់ឪពុកម្ដាយគឺ គាំទ្រ ការពារកូន ហើយកុមារនឹងលូតលាស់ខ្លួនឯង… គ្រាន់តែការពារ និងគាំទ្រ គឺជួយកុមារបាន…”

ចំពោះការចិញ្ចឹមតាមដោយប្រើហិង្សា ឬផ្ដាច់ការ ដែលអាណាព្យាបាល ប្រើសិទ្ធិអំណាច ដើម្បីគ្រប់គ្រងកូន កុមារ អាចប្រឈមនឹងភាពតានតឹង ភ័យខ្លាច និងរៀនមិនចូល ឬជួនកាលអាចឈានដល់កម្រិតបាក់ស្បាត ដែលនាំឱ្យប៉ះពាល់ខ្លាំង ទាំងផ្លូវកាយ និងផ្លូវចិត្តកុមារ, នេះបើតាមការបញ្ជាក់របស់ លោក អ៉ីង វន្នី។

ម្ដាយកំពុងបង្រៀនកូនៗ ។ ប្រភព ៖ យូនីសែហ្វ

បើតាម លោក អ៉ីង វន្នី ជាទូទៅ វិធីសាស្ត្រចិញ្ចឹមកូន មាន ៤ សំខាន់ៗ ដែលក្នុងនោះរួមមាន វិធីសាស្ត្រដឹកនាំគ្រប់គ្រង, វិធីសាស្ត្រផ្ដាច់ការ, វិធីសាស្ត្រអនុញ្ញាត (កូនអាចធ្វើអ្វីក៏បាន) និងវិធីសាស្ត្រមិនខ្វល់ (Neglectful Parenting)។ យ៉ាងណាក៏ដោយ វិធីសាស្ត្រ ដឹកនាំគ្រប់គ្រង គឺមានប្រសិទ្ធភាព និងសក្តិសមបំផុតក្នុងបរិបទប្រទេសកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...