ល្បែងចោលឈូង ជួយហ្វឹកហាត់ភ្នែកឱ្យឈ្លាសវៃ និងហាត់ដៃឱ្យត្រង់

ភ្នំពេញ – ល្បែងចោលឈូង ជាល្បែង​ប្រជាប្រិយដែលប្រជាជនខ្មែរ​និយម​លេងនៅពេលពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ។ ល្បែងចោលឈូងនេះ បានចាត់ទុកថា ជួយហាត់ភ្នែកឱ្យឈ្លាសវៃ ហាត់ដៃ​ឱ្យត្រង់ផង ជាការកម្សាន្តសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។ នេះបើយោងតាមសៀវភៅ ល្បែង​ប្រជាប្រិយ​ខ្មែរ របស់ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ។

គោលបំណងនៃការបង្កើតល្បែងចោលឈូងនេះ គឺដើម្បីឱ្យពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសកំលោះ ក្រមុំ បានជួបជុំគ្នា និងលេងសប្បាយ ក្នុងរដូវចូលឆ្នាំថ្មី។  ល្បែងនេះ មិនត្រឹមតែធ្វើឱ្យបរិយាកាសនៃការជួបជុំយុវជនរីករាយប៉ុណ្ណោះទេ តែថែមទាំងបង្ហាត់បង្រៀនពួកគេ ឱ្យមានភ្នែកឱ្យឈ្លាសវៃ និងហាត់ដៃឱ្យត្រង់ផងដែរ។

ហេតុផលដែលថា ល្បែងចោលឈូង អាចធ្វើភ្នែកឱ្យឈ្លាសវៃ និងហាត់ដៃឱ្យត្រង់ ព្រោះទាំងក្រុមនារី និងក្រុមបុរស ដែលជាអ្នកចូលរួមលេង ត្រូវតែប្រុងប្រ័យត្នទាំងសងខាង ក្នុងការចាប់ឈូង។

ល្បែងចោលឈូង គេចែកគ្នាជា ២ក្រុម គឺប្រុស ១ក្រុម និងស្រី១ក្រុម។ ក្នុង ១ក្រុមៗ មានគ្នាចំនួនពី ១០នាក់ ឬ២០នាក់ឡើងទៅ ឈរតម្រៀបជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ឬ១០ម៉ែត្រ។ គេយកក្រមា ឬកន្សែងមកធ្មូលឱ្យមូលចងរឹតឱ្យតឹងណែនល្អ ទុកឱ្យមានកន្ទុយបន្តិចហៅថា «ឈូង» សម្រាប់កាន់បោះ ឬបោះចោលទៅមករកគ្នា។

មុនដំបូង ពួក​បុរសៗ បោះ​ឈូង​ទៅឱ្យ​ពួក​នារីៗ ដោយ​តម្រូវ​ឱ្យ​ក្រុម​នារី ចាប់​ឈូង​ឱ្យបាន​។ បើ​ភាគី​នារី​ចាប់​ឈូង​មិនបាន ហើយ​បណ្តាល​ឱ្យ​ធ្លាក់​ដល់​ដី គេ​ចាត់ទុកជា​ស្អុយ​។ បន្ទាប់មក ខាង​នារី ត្រូវ​បោះ​ឈូង​ទៅខាង​បុរស​វិញ​ម្តង​។ នៅពេល​ខាង​បុរស​ចាប់​ឈូង​បាន នោះ​ពួកគេ​នឹង​ចោល​សំដៅ​ទៅខាង​នារី បើ​ចោល​ឈូង​ត្រូវ​នារី​ណា​ហើយ នារី​នោះ​ត្រូវយក​ឈូង​ទៅជូន​ខាង​ប្រុស អមដោយ​ចម្រៀង​និង​ការ​រាំ​ផង ហៅថា «​ច្រៀង​រាំ​ជូន​ឈូង​»​។

នៅពេល​ច្រៀង​រួចហើយ ក៏​ហុច​ឈូង​នោះ​ទៅ​ឱ្យ​បុរស​វិញ​។  បន្ទាប់មក ក្រុមបុរស ក៏​ផ្ដើម​បោះ​ឈូង​នោះ​ទៅ​ឱ្យ​ក្រុម​នារី​វិញ​។ នៅពេល​ក្រុម​នារី​ចាប់​ឈូង​បាន ពួកគេ​ត្រូវ​ចោល​សំដៅទៅ​ក្រុម​បុរស បើ​ចោល​ឈូង​ត្រូវ​បុរស​ណា បុរស​នោះ ត្រូវ​ច្រៀង​រាំ នាំ​ឈូង​ទៅជូន​នារី វិញ​ម្តង​។ ហេតុដូច្នេះហើយ ក្នុងអំឡុង​នៃ​ការលេង​ល្បែង​នេះ ទាំង​ភាគី​នារី និង​ភាគី​បុរស ត្រូវតែ​ប្រើ​ភ្នែកឱ្យឈ្លាស​វៃ និងហាត់​ដៃឱ្យត្រង់ ដើម្បី​ចោលឈូងឱ្យចំគោលដៅ ឬចាប់​ឈូង​ឱ្យបាន។

គួរជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គ្រោង​នឹង​ប្រារព្ធធ្វើ​នៅថ្ងៃទី១៤, ១៥ និង ១៦ ខែមេសា ខាងមុខ។ ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំខ្មែរនេះ ស្ទើរ​តែ​គ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា សុទ្ធសឹងតែរៀបចំនូវព្រឹត្តិការណ៍សង្រ្កាន្ត ដោយ​មានការ​លេង​ល្បែង​ប្រជាប្រិយ៍ខ្មែរ ក្នុងនោះ​ក៏​មានការ​លេង​បោះឈូងនេះដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...