អ្វីដែលឪពុកម្តាយ​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​អប់រំកូនៗ នៅពេលពួកគេ​មានអាយុចន្លោះពី ១៣ ទៅ១៥ឆ្នាំ

នៅពេលដែលកុមារ​ចូលដល់វ័យ១៣ ទៅ១៥ឆ្នាំ (វ័យជំទង់) គឺជា​ពេលវេលា​ដែល​ឪពុកម្តាយ ឬអាណាព្យាបាល​ត្រូ​វយកចិត្ត​ទុកដាក់​ដោយ​ប្រុងប្រយ័ត្ន ដើម្បីជួយ​ពួកគេ​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អនៅក្នុងសង្គម ​ជាមូលធន​មនុស្ស​ដែលមាន​ប្រយោជន៍សម្រាប់សង្គមជាតិនាពេលអនាគត។

លោកឧកញ៉ា បណ្ឌិត ប៉ិច បូឡែន អគ្គនាយក​ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប លើកឡើង​ក្នុងកម្មវិធីវេទិកាតុកាហ្វេ នៅ​សាលា​រៀន​វ៉េស្ទឡាញន៍ សាខាឬស្សីកែវ កាលពីចុងសប្តាហ៍​នេះថា កុមារ​ដែលស្ថិត​នៅ​ក្នុង​វ័យ​ចន្លោះ១៣ ទៅ១៥ឆ្នាំ គឺជា​វ័យ​ដែលឪពុកម្តាយ អ្នកអាណាព្យាបាល​​ត្រូវ​ប្រយ័ត្ន​ ព្រោះជាវ័យដែល​កុមារ​ឈានដល់វ័យជំទង់ មានការ​ប្រែប្រួលទៅលើរាងកាយខ្លាំង ប្រែប្រួលផ្លូវចិត្ត ផ្នត់គំនិត អត្តចរិត ដែលទាម​ទារ​ឱ្យ​ឪពុកម្តាយ ត្រូវ​យល់ពីពួកគេ ហើយ​ចេះដឹកនាំពួកគេ​ឱ្យ​បានល្អ។

បើតាម​លោកឧកញ៉ា បណ្ឌិត ប៉ិច បូឡែន ក្នុងវ័យ​នេះ ឪពុកម្តាយ​ត្រូវ​គិត​គូរ​ឱ្យ​បានហ្មត់ចត់ពេល​ធ្វើ​សកម្មភាព​ជាមួយ​កូនៗ ដោយមិនត្រូវ​ដាក់សម្ពាធ​ទៅលើពួកគេ​ ឬធ្វើ​ការ​ប្រៀបធៀប ដែលវា​នឹង​ក្លាយទៅជា​ទណ្ឌកម្មផ្លូវចិត្ត។ ផ្ទុយ​ទៅវិញ ឪពុកម្តាយ​ត្រូវ​ព្យាយាម​ធ្វើជាមិត្តរបស់កូន ដោយ​ព្យាយាមស្តាប់រឿងរ៉ាវ​ដែលពួកគេ​បានជួបប្រទះ រួចប្រឹក្សា និង​រកដំណោះស្រាយជាមួយ​ពួកគេ, លោកថា បើពុំ​នោះទេ ឪពុកម្តាយអាច​នឹង​ជួប​លទ្ធផលសោកស្តាយ​ដែលនឹង​កើត​ឡើង​នៅពេលពួកគេ​មាន​អាយុ១៦ ទៅ​១៨ឆ្នាំ។

“ត្រូវប្រយ័ត្ន​នៅពេលកុមារមានអាយុពី១៣ ទៅ១៥ឆ្នាំ ជាទូទៅផលប៉ះពាល់អវិជ្ជមានកើតមានឡើង ប្រសិនជាយើងមិនបានប្រឹក្សាគាត់​ឱ្យបានល្អនោះទេ… ឪពុកម្តាយត្រូវ​​ដើរតួរជាមិត្តភក្តិ​ឱ្យ​បានច្រើន កុំ​ប្រើសិទ្ធិរបស់យើងជា​ឪពុកម្តាយ…”

លោកស្រី អ៊ុក សូនីតា អ្នកជំនាញអប់រំកុមារតូច

លោកស្រី អ៊ុក សូនីតា នាយិកាសិក្សា​ធិការកម្មវិធីភាសាអង់គ្លេស នៃបណ្តាញ​សាលា​រៀនវេសឡាញន៍ និង​ជាអ្នក​ជំនាញអប់រំកុមារ មានប្រសាសន៍ថា ជាធម្មតា​កុមារ​ដែលមាន​វ័យ​ពី១ឆ្នាំ រហូត​ដល់១១ឆ្នាំ ជាវ័យ​ដែលមាន​ការភ្ជាប់​ទំនាក់ទំនងជា​មួយ​ឪពុកម្តាយ​ច្រើន ប៉ុន្តែ​នៅពេល​ដែល​ចាប់​ផ្តើម​ចូល​ដល់​វ័យ​ជំទង់ ចាប់ពី១២ ឬ១៣ឆ្នាំ គឺជា​វ័យ​ដែលចាប់ផ្តើម​ប្រែប្រួល ដោយ​ពួកគេ​លែង​ចង់នៅក្បែរ​ឪពុកម្តាយទៀតហើយ, ពួកគេ​ចង់មានពេលវេលា​ខ្លួនឯង ហើយ​ពេលខ្លះ​សម្ងំ​នៅ​ក្នុង​បន្ទប់ថែមទៀត។ បើតាម​លោកស្រី សូនីតា ទាំងនេះ ក៏​ដោយសារ​ស្ថិត​នៅក្នុងវ័យនេះ គឺជា​វ័យ​ដែលអ័រម៉ូន​ប្រែប្រួល ហើយ​ក្នុ​ងនាម​ជា​ឪពុកម្តាយ​ត្រូវ​តែគិតគូរ។

អ្នកជំនាញអប់រំកុមាររូបនេះ បានផ្តល់ជាដំបូន្មានដល់​ឪពុកម្តាយ​​ដែល​មាន​កូន​ស្ថិត​នៅ​អាយុ​ចន្លោះ១៣ ទៅ១៥ឆ្នាំ សូម​កុំរឹតបន្តឹងពួកគេខ្លាំង ដើម្បី​ឱ្យ​ពួកគេហ៊ានចែករំលែករឿងរ៉ាវ​ដែលគេ​បានជួប ហើយត្រូវ​ស្តាប់រឿងរ៉ាវ​របស់ពួកគេ បើពុំ​នោះទេ ពួកគេ​នឹង​ទៅរកមិត្តភក្តិ ដែល​មាន​ឧទាហរណ៍​ជាច្រើន​បានកើតឡើង នៅពេល​ដែល​កូនៗ​ខ្លះ​ទៅ​សេព​គប់ជាមួយ​មិត្តភក្តិមិនល្អ។

សម្រាប់លោក ស គីណាល់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន អេផ្លើស ខនសាល់ធីង ដែលបាន​កំពុង​សិក្សា​ពី​មនុស្ស​​ជំនាន់ Z (អាយុចន្លោះពី១៣ ដល់២៨ឆ្នាំ) នៅកម្ពុជា យល់ថា មនុស្សជំនាន់ Z គឺជា​មនុស្ស​ដែល​កើត​ក្នុង​សម័យ​ដែល​បច្ចេកវិទ្យា និង​អ៊ីនធឺណេត​មានសក្តានុពលខ្លាំង និងរីកចម្រើន ដូច្នេះពួក​គេ​មាន​ទំនាក់ទំនងជាចម្បង​តាមបណ្តាញសង្គម។ ដូច្នេះ​ក្នុងការ​អប់រំអត្តចរិតកូន​នៅ​ក្នុងជំនាន់នេះ ប្រសិនបើ​ឪពុកម្តាយ​ធ្វើ​ទៅ​គ្មាន​ប្រសិទ្ធភាពទេ គឺអាច​រកភាគីទី៣ឱ្យ​ជួយ​បាន ដោយភាគីទី៣នោះ អាច​ជានរណាម្នាក់​នៅ​ក្នុង​សាលារៀន ឬនៅក្នុងផ្ទះដែល​គាត់នឹងយកជាគំរូ។

លោក ស គីណាល់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន អេផ្លើស ខនសាល់ធីង

បើតាម​លោក គីណាល់ សម្រាប់​មនុស្ស​ជំនាន់ Z ក៏​ដូចជា Alpha (កើតពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន) ប្រសិនបើអាច​ សូមអប់រំអត្តចរិតពួកគេតាំងពីតូចមក គឺជា​រឿងដ៏ល្អ ដោយ​មិនត្រូវ​រង់ចាំ​ដល់ពួកគេ​ធំនោះទេ ព្រោះអត្តចរិតកាន់តែយូរ កាន់តែលំបាក។

រឿងមួយ​ទៀត ដែលលោក គីណាល់ ចង់បញ្ជាក់ ពេលខ្លះ​ឪពុកម្តាយមិន​ចាំបាច់​បារម្ភពេកទេ​ចំពោះ​អត្តចរិតរបស់កូន ប៉ុន្តែត្រូវ​ពន្យល់ពួកគេ​ឱ្យ​ដឹងពីគុណប្រយោជន៍ នៃអត្តចរិតរបស់គេ។ លោកថា កូនខ្លះ ឬក្មេង​ខ្លះ ដែលមិនចចេស ឬរឹងរូស ទៅថ្ងៃខាងមុខ គាត់នឹងមិនអាច​ធ្វើអ្វីបានឡើយ ព្រោះគាត់នៅ​តែ​ចាំស្តាប់បង្គាប់អ្នកដទៃ, ដូច្នេះឪពុកម្តាយ​ដែលមានកូនចចេស ក៏​គួរ​តែមានមោទនភាព ប៉ុន្តែ​ត្រូវ​ជួយ​ពួកគេ​ឱ្យ​មានចំណេះដឹង ជួយ​ឱ្យ​មានបញ្ញា នោះនៅថ្ងៃអនាគតយើងនឹងសប្បាយចិត្ត ព្រោះមើលឃើញពីគុណប្រយោជន៍របស់ចរិតពួកគេ។ “មនុស្សខ្លះអត្តចរិតចេញមកអញ្ចឹងតែម្តង ហើយ​មិន​អាច​ទៅកែបានទេ…ប៉ុន្តែអ្វីដែលយើងអាចជួយគាត់បាន គឺជួយ​ឱ្យ​គាត់យល់ថា តើគាត់មានបញ្ញាប៉ុណ្ណា អាចចេះដឹងប៉ុណ្ណា យល់ថាអ្វីត្រូវ អ្វីខុស, នៅពេលដែលគាត់យល់ថា អ្វីត្រូវ អ្វីខុស​ ចរិតគំនិតរបស់គាត់ វាទៅជាជួយប្រយោជន៍វិញ“៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *