ឧកញ៉ា ប៉ិច បូឡែន ៖ គ្រូបង្រៀនជាវិស្វករនៃដួងព្រលឹង ដែលកំពុងច្នៃអភិវឌ្ឍមនុស្សដែលជាធនធានសង្គមកម្ពុជា

ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅផែនការអភិវឌ្ឍឆ្នាំសិក្សា២០២៤-២០២៥ លោកឧកញ៉ា ប៉ិច បូឡែន បានក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ទាំងអស់ត្រូវយល់ថា គ្រូបង្រៀនគឺជាវិស្វករនៃដួងព្រលឹង កំពុងច្នៃអភិវឌ្ឍមនុស្សដែលជាធនធានសង្គមកម្ពុជា។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ មានប្រសាសន៍ថា ប្រទេសណាក៏ដោយ គេតែងតែគិតពីការអប់រំជាសំខាន់, គ្រប់គ្នាទាំងអស់ដែលទទួលបានលទ្ធផលជីវិតបែបណាមួយ ទាំងការងារ ទាំងក្រុមគ្រួសារ គឺអាស្រ័យលើការអប់រំដែលទទួលបាន ។ ដូច្នេះ លោកគ្រូអ្នកគ្រូមានបេសកកម្មសំខាន់ណាស់ក្នុងការអភិវឌ្ឍកុមារ យុវជន ដើម្បីឱ្យសង្គមរបស់យើងរីកចំរើនទៅមុខ។

” គ្មាននរណាម្នាក់ដែលរីកចំរើនដោយមិនបានឆ្លងកាត់ការអប់រំដ៏ល្អទេ…”

លោកឧកញ៉ា ប៉ិច បូឡែន

ជាមួយគ្នានេះ លោកឧកញ៉ា ប៉ិច បូឡែន ក៏បានណែនាំទៅដល់លោកគ្រូអ្នកគ្រូនៃបណ្តាញសាលារៀនវេសឡាញទាំងអស់ ត្រូវសម្លឹងមើលផល នៃការងារអប់រំរបស់ខ្លួនឱ្យបានឆ្ងាយ និងលើសពីបន្ទប់រៀន និងសាលារៀន ពោលលោកគ្រូអ្នកគ្រូត្រូវមើលឱ្យឃើញថា កូនសិស្សដែលកំពុងបណ្តុះបណ្តាល តើ១០ឆ្នាំទៅមុខទៀតពួកគេនឹងអាចក្លាយទៅជានរណា ដែលអាចជាអ្នករកស៊ី សហគ្រិន ជាអ្នកធ្វើការឯកជនម្នាក់ដែលមានទំនួលខុសត្រូវ ឬជាមន្រ្តីរាជការម្នាក់ដែលមានការគិតល្អជាងមុន ។ អនាគតសង្គមជាតិ គឺពឹងទៅលើកុមារ យុវជន ដែលនៅក្នុងថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូ ដូច្នេះគ្រូបង្រៀនរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមនុស្ស ដើម្បីរួមគ្នាកសាងសង្គមជាតិមួយដែលយើងចង់រស់នៅ។

លោកឧកញ៉ា ប៉ិច បូឡែន ក៏បានបង្ហាញពីកម្មវិធីថ្មីៗជាច្រើន ដែលបណ្តាញសាលារៀននឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅក្នុងឆ្នាំសិក្សាថ្មី ដើម្បីជួយកសាងសិស្សានុសិស្សឱ្យក្លាយជាមូលធនមនុស្សរបស់កម្ពុជា ដែលមានដូចជា មុខវិជ្ជាបច្ចេកវិទ្យា និងព័ត៌មាន (ICT) មុខវិជ្ជាសីលធម៌ពលរដ្ឋនិងចរិយាវិទ្យា មុខវិជ្ជាបំណិនជីវិត ក៏ដូចជាមុខវិជ្ជាសេដ្ឋកិច្ចជាដើម។

បើយោងតាមរបាយការណ៍ពីផែនការអភិវឌ្ឍកម្មវិធីសិក្សា របស់លោក តែ ឡាយ ប្រធាននាយកអប់រំ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សាថ្មីនេះ បណ្តញសាលារៀនវ៉េស្ទឡាញន៍ បានរៀបចំកែសម្រួលកម្មវិធីសិក្សាជាច្រើ​នដើម្បីអភិវឌ្ឍសិស្ស​ឱ្យ​ក្លាយទៅជា​មូលធនមនុស្ស ដូចជា ការបន្ថែមកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងជំនួយបន្ថែមលើមុខវិជ្ជាភាសាខ្មែរថ្នាក់ទី១-៣ , ការដាក់បញ្ចូលមុខវិជ្ជាសហគ្រិនភាពសម្រាប់សិស្សថ្នាក់ទី១០ ទី១១ និងទី១២ ដើម្បីបណ្ដុះគំនិតក្នុងការវិនិយោគ ឬបើកអាជីវកម្ម, ការដាក់បញ្ចូលមុខវិជ្ជាបំណិនជីវិតសម្រាប់សិស្សថ្នាក់ទី៧ ទី៨ និងទី៩ ដែលមានដូចជា កសិកម្ម បដិសណ្ឋាកិច្ច ការងារហត្ថកម្ម ជំនាញបច្ចេកទេស ដែលជាការសិក្សាផ្សារភ្ជាប់នឹងការអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ, ការដាក់បញ្ចូលកម្មវិធីបន្ថែមលើមុខវិជ្ជា សីលធម៌ពលរដ្ឋនិងចរិយាវិជ្ជា សម្រាប់សិស្សថ្នាក់ទី១០ និងទី១១ ទាក់ទងនឹងចរិយាវិជ្ជា និងការអប់រំតាមបែបព្រះពុទ្ធសាសនា, ក៏ដូចជាការដាក់ឱ្យប្រើប្រាស់សៀវភៅ e-Skills នៅក្នុងមុខវិជ្ជា បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ឬ ICT នៅគ្រប់សាខាទាំងអស់ ដែលសៀវភៅ e-Skills នេះជាបណ្តុំនៃលំហាត់ដ៏សម្បូរបែប និងមេរៀនសំខាន់ៗដែលឆ្លើយតបនឹងវិវឌ្ឈន៍នៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នាពេលបច្ចុប្បន្ន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...