ប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ តុលា ក្រសួងអប់រំណែនាំ​ឱ្យ​មានវិធានការ​សុខភាព និង​សុវត្ថិភាពសម្រាប់បេក្ខជន

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប គ្រោង​នឹង​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី០៨ ខែតុលា ឆ្នាំ​២០២៤ ដើម្បីចូលរួម​លើក​កម្ពស់​ការ​ថែទាំសុខភាព និង​សុវត្ថិភាព​សម្រាប់​គណៈមេប្រយោគ គណៈកម្មការ​នានា និង​បេក្ខជន កំឡុង​ពេល នៃដំណើរ​ការ​ប្រឡង​ ក្រសួងអប់រំ​បានធ្វើ​ការ​ណែនាំ​ដល់អង្គភាពក្រោម​ឱវាទទាំងអស់ដែល​បានកំណត់ និង​ជ្រើសរើសយកធ្វើជាមណ្ឌលប្រឡង ត្រូវ​អនុវត្ត​តាមគោល​ការណ៍​ណែនាំ​ប្រតិបត្តិ។

បើតាមសេចក្ដីណែនាំ ចំពោះគ្រឹះស្ថានសិក្សាដែលយកធ្វើជាមណ្ឌលប្រឡង ត្រូវធ្វើអនាម័យបោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់។ ពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាពនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ព្រមទាំងរៀបចំតុកៅអីសម្រាប់បេក្ខជនក្នុងបន្ទប់ប្រឡងនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត្រ។ រៀបចំកន្លែងបិទបញ្ជីឈ្មោះបេក្ខជនឱ្យបានច្រើនទីតាំង ដើម្បីរក្សានូវគម្លាតសុវត្ថិភាពសម្រាប់បេក្ខជនមើលឈ្មោះរបស់ខ្លួន។ រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យដោយមានទឹក និងសាប៊ូប្រើប្រាស់ជាប្រចាំ និងពិនិត្យលទ្ធភាពរៀបចំឧបករណ៍ការពាររន្ទះ នៅតាមមណ្ឌលប្រឡងដែលមានហានិភ័យខ្ពស់។

សម្រាប់មុនពេលចូលបន្ទប់ប្រឡង គណៈមេប្រយោគ និងគណៈកម្មការនានា ត្រូវណែនាំឱ្យបេក្ខជនតម្រង់ជួរ អនុវត្តវិធានការសុខាភិបាល និងស្តង់ដាណែនាំប្រតិបត្តិស្តីពីវិធានការសុខភាព និងសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលសំណេរ។ លើសពីនេះ ប្រើប្រាស់សម្ភារៈចាំបាច់ស្របតាមលក្ខណ:បច្ចេកទេសសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ចំពោះគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនដែលមានជំងឺឆ្លងរាតត្បាតឬគ្រោះថ្នាក់ផ្សេងៗ។ ចំពោះក្នុងពេលដំណើរការប្រឡង ត្រូវអនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាកឆ្លងវិញ្ញាសា និងចៀសវាងយកដៃប៉ះលើផ្ទៃមុខ។ លើសពីនេះ ណែនាំឱ្យបេក្ខជនគ្រប់គ្រងអារម្មណ៍ឱ្យបាននឹងន និងមានភាពក្លាហាន ករណីមានបញ្ហាមិនស្រួលខ្លួនត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង។ ក្រោយដំណើរការប្រឡង អនុវត្តវិធានការសុខាភិបាល និងស្តង់ដាណែនាំប្រតិបត្តិស្តីពីវិធានការសុខភាពនិងសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលសំណេរ នៅពេលវេចខ្ចប់ ដុំកិច្ចការបេក្ខជនដែលមានជំងឺឆ្លងរាតត្បាតឬគ្រោះថ្នាក់ផ្សេងៗ។

ចំពោះក្នុងពេលដំណើរការប្រឡង ត្រូវអនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាកឆ្លងវិញ្ញាសា និងចៀសវាងយកដៃប៉ះលើផ្ទៃមុខ។ លើសពីនេះ ណែនាំឱ្យបេក្ខជនគ្រប់គ្រងអារម្មណ៍ឱ្យបាននឹងន និងមានភាពក្លាហាន ករណីមានបញ្ហាមិនស្រួលខ្លួនត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង។

ក្រោយដំណើរការប្រឡង អនុវត្តវិធានការសុខាភិបាល និងស្តង់ដាណែនាំប្រតិបត្តិស្តីពីវិធានការសុខភាពនិងសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលសំណេរ នៅពេលវេចខ្ចប់ ដុំកិច្ចការបេក្ខជនដែលមានជំងឺឆ្លងរាតត្បាតឬគ្រោះថ្នាក់ផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។