ការតាំងចង្កៀងគោមនៅតាមផ្ទះ និងទីសាធារណៈនាឱកាសបុណ្យចូលឆ្នាំថ្មី នាំឱ្យមានភាពស្រស់ស្អាត និងពន្លឺសិរីសួស្ដី

ទំនៀមទម្លាប់ នៃការអុជភ្លើងគោមនាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺដើម្បីឱ្យមានពន្លឺភ្លឺនាពេលយប់សម្រាប់លេងល្បែងប្រជាប្រិយ និងការជួបជុំបងប្អូនផ្សេងៗ និងជាការនាំឱ្យមានសិរីសួស្ដី មានភាពភ្លឺល្អស្អាតនៅពេលរាត្រី។ នេះបើតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ឯកឧត្តម ឆាត សុឆេត។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានលើកឡើងថា តាំងពីដើមឡើយប្រជាជនខ្មែរតែងដាក់តាំងភ្លើងគោមជំនួសឱ្យនឹងការអុជចង្កៀងដែលដាក់នៅលើរនាបផ្ទះ​។ ម្ចាស់ផ្ទះនីមួយៗតែងតែប្រើប្រាស់គោមដែលមានអំពូល ឬចង្កៀងនៅពីក្នុង និងតាំងព្យួរគោមនៅទីខ្ពស់ ឬមុខផ្ទះដើម្បីឱ្យមានពន្លឺភ្លឺនៅពេលយប់ និងអាចលេងល្បែងប្រជាប្រិយនានានៅពេលយប់ផងដែរ។ លើសពីនេះ គោមផ្កាយក៏ត្រូវបានពេញនិយម និងមានការតាំងព្យួរនៅតាមទីការិយាល័យ អគារ តាមដងផ្លូវ ឬទីវត្តអារាមជាហូរហែរផងដែរ។

បើតាមឯកឧត្តម ឆាត សុឆេត មកដល់បច្ចុប្បន្នប្រជាជនខ្មែរយើងមានភាពច្នៃប្រឌិត ដោយបានកែច្នៃនូវវត្ថុមួយចំនួនធ្វើជាគោមសម្រាប់ព្យូរដូចជា គោមធ្វើពីឬស្សី និងក្រម៉ាដែលមានជារូបរៀងស្អាតៗ និងប្លែកពីគ្នារួមមាន គោមរូបផ្កាយ គោមរូបផ្ការំដួល និងរូបភាពផ្សេងៗជាច្រើនទៀត។ ឯកឧត្តម ឆាត សុឆេត បន្ថែមថា ចំណុចនេះហើយដែលជួយលើកស្ទួយជីវភាពដល់ប្រជាពលរដ្ឋដែលប្រកបរបរដែលទាក់ទងនឹងការផលិតគោមឡើង។ របរដែលទាក់ទងនឹងការផលិតគោមរួមមាន អ្នកលក់គោម អ្នកកាប់ឬស្សី និងអ្នកត្បាញក្រម៉ាជាដើម ព្រោះក្រម៉ាខ្លះត្រូវបានផលិតឡើងដោយមានបិតបន្ថែមក្រម៉ាឱ្យមើលទៅកាន់តែស្រស់ស្អាតថែមទៀត។

«ក្រម៉ាខ្មែរយើងពិតជាមានសារប្រយោជន៍ច្រើនខ្លាំងណាស់ អាចយកទៅប្រើប្រាស់បានច្រើនទម្រង់ដូចជា សម្រាប់ស្លៀកពាក់ សម្រាប់ចង់សម្ភារៈ និងអាចច្នៃជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលទាំងនេះហើយជាការបង្ហាញ និងលើកឡើងថាក្រម៉ាខ្មែរដែលដូនដាបន្សល់ទុកឱ្យមានតម្លៃខ្លាំងណាស់»

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

ជាមួយគ្នានេះ ឯកឧត្ដម ឆាត សុឆេត បានបញ្ជាក់ដែរថា ការតាំងគោមផ្កាយ ឬគោមដែលមានរូបរាងផ្សេងៗមិនមែនជាការកំណត់ឱ្យប្រជាពលរដ្ឋគ្រប់រូប ឬគ្រប់ផ្ទះត្រូវតែទិញយកតាំងនោះទេ ដោយអាចធ្វើទៅតាមលទ្ធភាព បើមិនមានថវិកាក៏មិនគួរចំណាយដែរ ដោយគ្រាន់តែប្រើភ្លើងនៅផ្ទះធម្មតាក៏បាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។