ក្រសួងអប់រំដាក់ឱ្យដំណើរការអគារ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC)

ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិភ្នំពេញ គាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដោយផ្អែកលើបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា  បានសម្តែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រ និងកសាង “មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា” នេះឡើង សំដៅលើកកម្ពស់ការងារស្រាវជ្រាវ ការងារបង្រៀន និងរៀន និងការបង្កើតបំណិនរកប្រាក់ចំណូលរបស់និស្សិតសម្រាប់ទ្រទ្រង់ការសិក្សា។ ទន្ទឹមគ្នានេះ បង្កើតបាននូវភាពច្នៃប្រឌិតថ្មីៗ សហគ្រិនភាព និងការបណ្តុះភាពក្លាហានដល់និស្សិតក្នុងការបង្កើតក្តីស្រមៃរបស់ខ្លួន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការចាប់ដៃគូរវាងសាកលវិទ្យាល័យ និងវិស័យឯកជន នឹងផ្តល់ប្រយោជន៍ជាអតិបរិមា ដល់អ្នកផលិត និងអ្នកប្រើប្រាស់ ជាពិសេសការគាំទ្រដល់មូលនិធិស្រាវជ្រាវ ដើម្បីបង្កើតថ្នាលនវានុវត្តន៍ និងកាលានុវត្តន៍ភាពដល់វិស័យឯកជន សំដៅធានាបានឧត្តមភាពប្រកួតប្រជែង និងការពង្រឹងគុណភាពឧត្ដមសិក្សានៅកម្ពុជា។ លើសពីនេះ លើកកម្ពស់ការផ្តល់សេវាអប់រំនៅកម្រិតឧត្តមសិក្សាឱ្យកាន់តែសម្បូរបែប ការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្តែង ឆ្ពោះទៅបង្កើតបាននូវនវានុវត្តន៍ ការប្រកួតប្រជែង សេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្ដម Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានលើកឡើងថា មជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៅកម្ពុជាដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ គឺជាការឆ្លើយតបនឹងមុំទីមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅ លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលផ្អែកលើបច្ចេកវិទ្យាឌីជីថល សម្របសម្រួលការចាប់ផ្តើមអាជីវកម្ម Startup ការបង្កើតការងារនៅក្នុងប្រទេសកម្ពុជា (មុំទីបីនៃយុទ្ធសាស្ត្របញ្ចកោណ) និង រៀបចំសម្រាប់ការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០២៥ និង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា (មុំទីប្រាំនៃយុទ្ធសាស្ត្របញ្ចកោណ)។

ឯកឧត្ដម Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)

ជាមួយគ្នានេះ ដើម្បីឱ្យមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៅកម្ពុជា (NICC) អាចបំពេញភារកិច្ចដែលបានកំណត់ដោយជោគជ័យ ឯកឧត្តមប្រធាន KOICA បានស្នើឱ្យបន្តខិតខំប្រឹងប្រែងដើម្បីចែករំលែកបច្ចេកវិទ្យា និងបង្កើតបណ្ដាញទំនាក់ទំនង ដើម្បីជំរុញធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមដំណើរការរលូន និងមិនអាចខ្វះបានឡើយការចូលរួមគាំទ្រ និងការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គួរជម្រាបជូនថា អគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៅកម្ពុជា (NICC) នឹងក្លាយជាសក្ខីភាពបន្ថែមថ្មីមួយទៀតនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ក្នុងនោះ ក្រសួងអប់រំ នឹងចូលរួមសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបម្រើផលប្រយោជន៍ដល់យុវជន និស្សិត និងសង្គមជាតិនៃប្រទេសទាំង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការផ្ទេរ និងចាប់យកបច្ចេកវិទ្យាឌីជីថលថ្មីៗ សម្រាប់បម្រើធុរកិច្ចក្នុងយុគសម័យសង្គមឌីជីថល ឆ្លើយតបទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល បរិវត្តកម្មឌីជីថល និងចក្ខុវិស័យអភិវឌ្ឍជាតិកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។