បេក្ខនារីមួយក្រុមរួមគ្នាបង្កើត “App បណ្ឌិត” ដើម្បីផ្ដល់ការអប់រំ និងឱកាសសិក្សាសម្បូរបែបដល់សិស្សានុសិស្ស

ភ្នំពេញ – បេក្ខនារីមួយក្រុមដែលមានសមាជិកចំនួន៥នាក់ បានរួមគ្នាបង្កើតកម្មវិធីទូរស័ព្ទដៃមួយ​ដែល​មាន​ឈ្មោះថា “App បណ្ឌិត” ដើម្បីផ្ដល់ការអប់រំ និងឱកាសសិក្សាសម្បូរបែបដល់សិស្សានុសិស្ស ។ គំនិត​មួយ​នេះ ក៏​ធ្វើ​ឱ្យ​ពួកគេទទួលបានជ័យលាភីឆ្នើម នៅ​ក្នុងកម្មវិធីប្រកួតថ្នាក់ជាតិតិចនូវេសិនកម្ពុជាឆ្នាំ២០២៣ កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ។

យុវតី អ៊ុង ស្រីពេជ្រ ជាសិស្សថ្នាក់ទី១២ នៃសាលារៀនអន្តរជាតិ អាយ ស៊ី អេស និងជាសមាជិកក្រុម “Torsu Girl”  បាននិយាយថា “App បណ្ឌិត” បង្កើតឡើងក្នុងគោលបំណងផ្ដល់ការអប់រំ និងឱកាសសិក្សា អាហារូបករណ៍ និងការចូលរួមកម្មវិធីប្រកួតផ្សេងៗសម្រាប់សិស្សានុសិស្សខ្មែរ។ យុវតី អ៊ុង ស្រីពេជ្រ បន្តថា នៅក្នុងកម្មវិធីនេះ សិស្សានុសិស្សអាចទាញយកទៅប្រើប្រាស់បានដើម្បីស្វែងរកម្មវិធីសិក្សាផ្សេងៗ ឬឱកាសអាហារូបករណ៍ ការងារស្ម័គ្រចិត្តជាដើម។ ប្រសិនជាសិស្សានុសិស្សមិនធ្លាប់ចូលរួមប្រកួត “App បណ្ឌិត” នេះក៏មានអ្នកប្រឹក្សាយោបល់ សិស្សអាហារូបករណ៍ និងសិស្សជ័យលាភីឆ្នើម ជួយពិភាក្សាផ្ដល់យោបល់ដើម្បីយល់ដឹងកាន់តែច្បាស់ពីរបៀបដាក់ពាក្យអាហារូបករណ៍ជាដើម។

យុវតី អ៊ុង ស្រីពេជ្រ បន្ថែមថា តាមរយៈការចូលរួមកម្មវិធីប្រកួតថ្នាក់ជាតិតិចនូវេសិនកម្ពុជាឆ្នាំ២០២៣ សមាជិកក្រុមទាំងអស់ទទួលបានចំណេះដឹងជាច្រើនអំពីផ្នែកឌីជីថលក្នុងការបង្កើត App, ការធ្វើបទបង្ហាញ, របៀបសរសេរផែនការអាជីវកម្ម និងធ្វើផែនការហិរញ្ញវត្ថុ ដែលមិនធ្លាប់ធ្វើពីមុនមក។ ទន្ទឹមគ្នានេះ ចេះបន្ថែមពីរបៀបធ្វើការជាក្រុម បង្កើតទំនាក់ទំនងជាមួយមិត្តភក្ដិថ្មីៗ ហើយក៏មានភាពសប្បាយរីករាយផងដែរ។

យុវតី អ៊ុង ស្រីពេជ្រ សិស្សថ្នាក់ទី១២ នៃសាលារៀនអន្តរជាតិ អាយ ស៊ី អេស។

“ខ្ញុំបានយល់ដឹងពីចំណេះដឹងថ្មីៗច្រើន អំពីសិស្សដែលចូលរួមគ្រូដឹកនាំ ហើយប្រសិនបើមិនបានចូលរួមទេ គឺក្រុមរបស់ខ្ញុំមិនបានយល់ដឹងពីចំណេះដឹងតូចៗគ្រប់មុខទាំងនោះទេ”

សម្រាប់ យុវតី អ៊ុង ស្រីពេជ្រ ក្រុមរបស់ពួកគេបានជួបឧបសគ្គមួយចំនួនទម្រាំអាចទទួលបានលទ្ធផលល្អ ដោយសារពិបាកណាត់ជួបជុំគ្នាពិភាក្សាក្រុម ព្រោះសមាជិកម្នាក់ៗសុទ្ធតែរវល់រៀងៗខ្លួន និងបទពិសោធន៍ផ្នែកឌីជីថលនៅមានកម្រិត ។ បើទោះជាជួបផលលំបាកក៏ពិតមែន ក៏ក្រុមខិតខំប្រឹងប្រែងបង្កើត “App បណ្ឌិត” ឡើងដោយបែងចែកពេលវេលាច្បាស់លាស់ បែងចែកកិច្ចការដល់សមាជិកក្រុមច្បាស់លាស់ និងទទួលយកគិតយោបល់គ្នាទៅវិញទៅមក។

ជាមួយគ្នានេះ យុវតី ជាតិ លីហ្សា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃសាលារៀនអន្តរជាតិ អាយ ស៊ី អេស និងជាសមាជិកក្រុម “Torsu Girl” បន្ថែមថា ចំណុចពិសេសដែលធ្វើឱ្យក្រុមទទួលបានជ័យលាភី គឺបានចុះទៅជួបនិយាយជាមួយសិស្សានុសិស្ស ឪពុកម្ដាយសិស្ស គ្រូបង្រៀន សាស្រ្តាចារ្យ ដោយផ្ដល់យោបល់ និងមតិកែលម្អជាច្រើនដើម្បីឱ្យ “App បណ្ឌិត” មានលក្ខណៈកាន់តែល្អប្រសើរ។ យុវតី លីហ្សា បន្តថា រូបនាងទទួលបានចំណេះដឹងជាច្រើនអំពីកម្មវិធីមួយនេះ ហើយនៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ នាងគិតថាតិចណូឡូជីដើរលឿនទៅមុខខ្លាំង ហើយវិស័យនេះទាមទារឱ្យមានការចូលរួមពីក្មេងស្រីកម្ពុជាផងដែរ។

យុវតី ជាតិ លីហ្សា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃសាលារៀនអន្តរជាតិ អាយ ស៊ី អេស

“សម្រាប់ខ្ញុំផ្ទាល់ និងសមាជិកក្រុមពិតជាមានភាពសប្បាយរីករាយមែនទែន ដោយសារសម្រាប់អ្វីដែលយើងខំប្រឹងធ្វើទោះម្នាក់ឯង ឬជាក្រុមក្ដី គឺតែងតែសប្បាយចិត្តព្រោះនៅពេលយើងខិតខំអស់ពីសមត្ថភាពហើយក៏ទទួលបានលទ្ធផលដែលយើងចង់បាននោះមែន”

យុវតី ជាតិ លីហ្សា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ទោះជាស្រ្តីក៏យើងមានអាទិភាពក្នុងការធ្វើអ្វីៗដូចបុរសដែរ ដោយត្រូវហ៊ានជំនះការលំបាក មិនថាយើងចូលរួមក្នុងកម្មវិធីអ្វីក៏ដោយ ដូចជាកម្មវិធីបច្ចេកវិទ្យា កម្មវិធីអាហារូបករណ៍ និងការងារសង្គម ទទួលបានបានបទពិសោធន៍ថ្មីៗ និងបង្កើនចំណេះដឹងជាច្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...