ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS) ប្រកាស​ជ្រើសរើស​យុវជន និស្សិត ចំនួន៤៣រូប ដើម្បីចូលរួម​សិក្ខា​សាលា​ចំនួន៤ ពាក់ព័ន្ធនឹង​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន។

សិក្ខាសាលា​ទាំង​៤នោះ​រួមមាន ៖

  1. Seminar on Beautiful and Green Rural Planning for Developing Countries
    Holding Time: August 2 to August 15, 2024 (14 days)
    Host City: Hangzhou City, Zhejiang Province
    Cities to visit: Jiaxin City, Huzhou City, Huangshan City
    Planned Number of Participants for Cambodia: 8
  2. Seminar for Economic Management Elites in the Post-Pandemic Era
    Holding Time: August 8 to August 15, 2024 (7 days)
    Host Method: Online
    Planned Number of Participants for Cambodia: 20

3.Seminar on Commercial Circulation System Construction and Development for BRI Partner Countries
Holding Time: August 15 to August 28, 2024 (14 days)
Host City: Beijing
Cities to visit: Pending
Planned Number of Participants for Cambodia: 7

  1. Seminar on Agricultural Products and Food Security Management under the Global Development Initiative
    Holding Time: August 22 to September 4, 2024 (14 days)
    Host City: Changsha, Hunan
    Citics to visit: Shaoshan City of Hunan Province, Guilin City of Guangxi Province
    Planned Number of Participants for Cambodia: 8

សិក្ខាសាលា​ខាងលើឧបត្ថម្ភ​ដោយ​ក្រសួងពាណិជ្ជកម្ម​ចិន (MOFCOM) ផ្តល់ជូន​ដោយ​ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃស្ថានទូត​ចិន​ប្រចាំ​កម្ពុជា។ ក្នុងនោះ​បន្ទុក​ចំណាយរបស់ភាគីចិន រួមមាន ៖ ថ្លៃសំបុត្រ​យន្តហោះ​ទៅវិញទៅមក, ថ្លៃ VISA, អាហារ, កន្លែង​ស្នាក់នៅ, ដំណើរទស្សនកិច្ច និង​ប្រាក់ឧបត្ថម្ភ។

លក្ខខណ្ឌ និង​ឯកសារ​ចាំបាច់ ៖ អាច​ប្រើប្រាស់​ភាសាអង់គ្លេស​បានល្អ (មាន IELTS ឬ​HSK មានអាទិភាព), មានលិខិតឆ្លងដែន ដែលមានសុពលភាព​លើសពី១ឆ្នាំ, មានអាយុ​ចាប់ពី២០ ដល់ ៤៥ឆ្នាំ, ប្រវត្តិរូប​ជា​ភាសាអង់គ្លេស, យ៉ាងហោច​ណាស់ជានិស្សិត​ឆ្នាំទី៣ឡើង និង លិខិត​បញ្ជាក់សុខភាព (ក្រោយសម្ពាស)។

ការ​ទទួលពាក្យចាប់ផ្តើម​ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៤ ។

សម្រាប់បេក្ខជន​ដែលមាន​បំណង​ស្នើ​សុំ​ចូលរួម សូម​ចុះ​ឈ្មោះ​តាមរយៈ Link នេះ ។ បន្ទាប់ពី​ពិនិត្យ CV និង​ធ្វើ​ការ​សម្ពាសន៍​រួច សមាគម​នឹង​ចេញជា​បញ្ជីឈ្មោះផ្លូវការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....