នាវាបណ្ណាល័យចល័ត Doulos Hope កំពុងបំពេញបេសកកម្មលើកកម្ពស់អក្ខរកម្មនៅអាស៊ី

តាមការគ្រោងទុកនាវាបណ្ណាល័យចល័ត Doulos Hope ផ្ទុកសៀវភៅចំណេះដឹងទូទៅចម្រុះប្រមាណជា ៥ពាន់ចំណងជើងនឹងធ្វើដំណើរមកដល់កំពង់ផែខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែធ្នូនេះហើយ ។ នាវាបណ្ណាល័យនឹងបើកទទួលសាធារណជនចូលទស្សនា និងអានសៀវភៅនានាចាប់ពីថ្ងៃចូលចត រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ គោលបំណងសំខាន់របស់នាវា Doulos Hope គឺមកបំពេញបេសកកម្មលើកកម្ពស់អក្ខរកម្មឱ្យកាន់តែស្រស់បំព្រងនៅតំបន់អាស៊ី និងលើកកម្ពស់អក្ខរកម្មឱ្យកាន់តែប្រសើរឡើង ។ នេះបើតាមព័ត៌មានរបស់អង្គការសប្បុរសធម៌អាឡឺម៉ង់ GBA Ships ដែលគ្រប់គ្រងលើប្រព័ន្ធប្រតិបត្តិការនាវា ។

អង្គការសប្បុរសធម៌អាឡឺម៉ង់ GBA Ships បានយកឈ្មោះមកពីពាក្យពេញពីភាសាអាឡឺម៉ង់ថា Gute Bücher für Alle ប្រែជាភាសាអង់គ្លេសថា Good Books for All ឬមានន័យជាភាសាខ្មែរថា “សៀវភៅល្អសម្រាប់ទាំងអស់គ្នា” ។ អង្គការគាំទ្រលើកកម្ពស់សកម្មភាពអប់រំនេះមានមូលដ្ឋាននៅទីក្រុង Mosbach នៃសាធារណរដ្ឋអាឡឺម៉ង់ ។

អង្គការ GBA Ships មានគោលដៅជំរុញការអានឱ្យកាន់តែទូលំទូលាយសម្រាប់មនុស្សគ្រប់រូប ស្របនឹងពាក្យស្លោកថា “បង្កើនចំណេះដឹង ផ្តល់ជំនួយ និងក្តីសង្ឃឹម”។ នាវាបណ្ណាល័យចល័ត Doulos Hope របស់ GBA Ships មានផ្ទុកសៀវភៅអានច្រើនប្រភេទ និងមានបែងចែកទៅតាមផ្នែកសៀវភៅនីមួយៗ ដោយលក្ខណៈវិទ្យាសាស្ត្រ ព្រមទាំងមានសកម្មភាពជាច្រើនគាំទ្រដល់សកម្មភាពអំណាន ។

ប្រសិនបើសាធារណជនមានបំណងចូលអានសៀវភៅនៅក្នុងនាវា Doulos Hope នោះនឹងជួបសៀវភៅអានជាច្រើន ដែលសៀវភៅទាំងនោះជាប្រភេទសៀវភៅទើបចេញថ្មី ហើយមួយផ្នែកជាប្រភេទសៀវភៅទទួលបានពីសកម្មភាពបរិច្ឆាគរបស់អ្នកអាន ។ មិនតម្រូវឱ្យបង់ប្រាក់ឡើយសម្រាប់អ្នកអាន ផ្ទុយទៅវិញបណ្ណារក្សនៅក្នុងបណ្ណាល័យនានានឹងជួយសម្របសម្រួលព័ត៌មានផ្សេងៗដល់អ្នកអាន ។ ទន្ទឹមគ្នានេះ អ្នកទស្សនាពិភពអំណានក៏អាចជាវសៀវភៅណាមួយដែលខ្លួនពេញចិត្តពីនាវាបណ្ណាល័យចល័ត Doulos Hope បានផងដែរ ។

នាវាបណ្ណាល័យចល័ត Doulos Hope បានអភិវឌ្ឍន៍ឡើងចាប់តាំងពីឆ្នាំ១៩៧០ និងបានចូលចតនៅតាមកំពង់ផែជាង ៤៨០កន្លែងនៅប្រទេសជាង ១៥០ ព្រមទាំងមានអ្នកចូលទស្សនាសរុបជាង ៤៨លាននាក់ ។ នេះបើតាមព័ត៌មាននៅឆ្នាំ២០២៣ របស់នាវា Doulos Hope ។ បន្ថែមលើនេះ នាវា Doulos Hope នាវិកអន្តរជាតិ និងបុគ្គលិកអ្នកស្ម័គ្រចិត្តមកពី ៦០ប្រទេសជុំវិញពិភពលោក ។ តាមរយៈការងារស្ម័គ្រចិត្តលើនាវា អ្នកទស្សនាក៏មានឱកាសទូលំទូលាយលើកកម្ពស់អក្ខរកម្ម និងការអប់រំ, បង្កើនកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌, និងលើកកម្ពស់ការយល់ដឹងពីសង្គម, ព្រមទាំងលើកទឹកចិត្តឱ្យមនុស្សកសាងសេចក្តីល្អដល់គ្នាទៅវិញទៅមក ។

គួរបញ្ជាក់ថា នាវាចល័ត Doulos Hope មានប្រវែង ៨៥,៥ម៉ែត្រ និងទទឹង ១៤ម៉ែត្រ ផ្ទុកចំណុះទម្ងន់ ៣,៣៧០តោន ។ នាវា Doulos Hope គឺជានាវាទីប្រាំនៅក្នុងកងនាវា GBA Ships របស់អាល្លឺម៉ង់ បេសកកម្មស្នូល “លើកកម្ពស់អក្ខរកម្ម ការអប់រំ និងបង្កើតកិច្ចសហប្រតិបត្តិការឆ្លងវប្បធម៌នៅទូទាំងអាស៊ីអាគ្នេយ៍” ។
មុននឹងមកដល់កម្ពុជា នាវាចល័ត Doulos Hope កំពុងចតនៅកំពង់ផែប្រទេសថៃ ហើយមុនពេលចូលដល់ប្រទេសថៃ នាវាចល័ត Doulos Hope បានចូលចតនៅកំពង់ផែប្រទេសម៉ាឡេស៊ី ។ នាវា Doulos Hope និងនាវា Logos Hope មានបេសកកម្មដូចគ្នា ប្រៀបដូចបងប្អូនជាបងប្អូនបង្កើត ខណៈនាវា Doulos Hope កំពុងបំពេញការងារនៅប្រទេសថៃ នាវាបណ្ណាល័យចល័ត Logos Hope កំពុងបំពេញការងារនៅប្រទេសសិង្ហបុរី ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។