ឥរិយាបថចំនួន៥ ដែលប្រជាពលរដ្ឋ ក៏ដូចជាយុវជន​គួរជៀសវាងអំឡុងពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ – ពិធីបុណ្យចូលឆ្នាំខ្មែរជាទំនៀមទម្លាប់ប្រពៃណី ដែលបានចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ។ ប្រជាជនខ្មែរតែងតែប្រារព្ធពិធីនេះ ដើម្បីជាការអបអរ ចំពោះការឆ្លងផុតទុក្ខភ័យក្នុងឆ្នាំចាស់ចូលឆ្នាំថ្មី និងត្រៀមខ្លួនធ្វើកសិកម្ម ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខដ៏ខ្លី។ ក្នុងឱកាសនេះ គេតែងជួបជុំញាតិមិត្តបងប្អូន និងក្រុមគ្រួសារ លេងល្បែងប្រជាប្រិយ ធ្វើម្ហូបអាហារឆ្ងាញ់ៗ ដើម្បីទទួលទានជុំគ្នា និងប្រគេនចង្ហាន់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរស។

ទន្ទឹមនឹងភាពរីករាយ យើងក៏គប្បីគិតគូរអំពីឥរិយាបថមួយចំនួន ដែលគួរជៀសវាងប្រព្រឹត្ត​នៅអំឡុងពេលនេះផងដែរ ។ បើ​តាមលោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញពីឥរិយាបទចំនួន៥ ដែលប្រជាពលរដ្ឋ ក៏​ដូចចាយុវជនគួរ​ជៀសវាង​អំឡុងពេល នៃពិធីបុណ្យចូលឆ្នាំនេះ ៖

ទី១​. ការធ្វើដំណើរមិនគួរបំពានច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ ឬយកផ្លូវសាធារណធ្វើជាទីកន្លែងប្រណាំងយានយន្តយកចាញ់ឈ្នះនោះទេ។ លើសពីនេះ យើងគួរអត់ឱនឱ្យគ្នាឱ្យបានច្រើននៅពេលបើកបរ។ ក្នុងករណីមានការជ្រុលជ្រួស ឬប៉ះពារគ្នាតិចតួច គួរតែមានការអធ្យាស្រ័យឱ្យគ្នាឱ្យបានច្រើន។

ទី២. នៅពេលធ្វើដំណើរទៅកាន់រមណីយដ្ឋានផ្សេងៗ ដែលមានភាពចង្អៀត ងាយប៉ះទង្គិចគ្នា យើងគួរអធ្យាស្រ័យឱ្យគ្នា។ ក្នុងករណីរឿងត្រូវដោះស្រាយជាចាំបាច់ យើងគួរប្រកាន់យកដំណោះស្រាយ ប្រកបដោយសន្តិវិធី ជាជាងការប្រើអំពើហិង្សា​ ឬការប្រព្រឹត្តិអំពីឆ្គាំឆ្គងក្រៅប្រព័ន្ធសីលធម៌ និងច្បាប់។

ទី៣. អ្នកបើកបរមិនគួរសេពគ្រឿងស្រវឹងដែលលើសកម្រិតសុវត្ថិភាពទេ។ ប៉ុន្តែបើទទួលទានហើយ គួរសម្រាកនៅនឹងកន្លែងជួបជុំតែម្ដង ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដែលកើតឡើងមិនបានដឹងមុន។ ជាពិសេស មិនគួរយកហេតុផល ឬលេសថាស្រវឹង ដើម្បីបង្ករឿងនឹងអ្នកផឹកជាមួយគ្នា ឬអ្នកជិតខាងនោះទេ។

ទី៤. លោកលើកឡើងថា “ការលេងល្បែងប្រជាប្រិយ និងការរាំងរែកផ្ដល់នូវភាពសប្បាយរីករាយផង អាចមានរឿងនៅក្នុងហ្នឹងផង។ ជួនកាលរាំទៅអាចប៉ះដៃប៉ះជើងគ្នា ឬក៏ទើសសម្ដី ឬក្រសែភ្នែកតិចតួច ក៏សុំអធ្យាស្រ័យគ្នា។” កុំធ្វើរឿងតូចទៅជារឿងធំ ហើយបង្កទៅជារឿងហិង្សា។

ទី៥. លោកបង្ហាញការគាំទ្រចំពោះចំណាត់ការក្រសួងអប់រំ ដែលបានហាមមិនឱ្យមានការប៉ាតម្សៅ និងការគប់ទឹកដោយប្រើថង់នៅទីសាធារណ ព្រោះវាអាចបង្កជាគ្រោះថ្នាក់ និងបញ្ហាផ្សេងៗច្រើន។ លោកបន្ថែមថា “ការលេងប៉ាតម្សៅ មានអ្នកខ្លះអាចបន្លំទៅជាការបៀតបៀន ឬយកទ្រព្យសម្បត្តិអ្នកដទៃ។” ដូច្នេះសូមជៀងវៀងសកម្មភាពនេះ ដើម្បីភាពសប្បាយរីករាយ និងសុវត្ថិភាពក្នុងឱកាសពិសេសនេះទាំងអស់គ្នា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី