ភ្នំពេញ- ការចេះសហការគ្នា សាមគ្គីភាព និងការយល់ពីគ្នាទៅវិញទៅមកជាគន្លឹះទទួលបានលទ្ធផលល្អប្រសើរ។ នេះជាការលើកឡើងរបស់ កញ្ញា សយ ស្រីនិច្ច សមាជិកម្នាក់មកពីក្រុមក្រុមជូពីទ័រ ដែលទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួតការជជែកដេញដោលទស្សនៈយុវជន២០២២ ទាក់ទងនឹងសិទ្ធិស្រ្តី និងសេដ្ឋកិច្ចឌីជីថល ប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុ គឺជាកត្តាចម្បងក្នុងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងលុបបំបាត់គម្លាតយេនឌ័រ ក្នុងសេដ្ឋកិច្ចឌីជីថល”។

កញ្ញា សយ ស្រីនិច្ច បញ្ជាក់បន្ថែមថា ការចូលរួមប្រកួតកម្មវិធីនេះ គឺដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ក៏ដូចជាចំណេះដឹងថ្មីៗ និងរៀនពីអ្វីដែលមិនធ្លាប់រៀនពីមុនមក ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែង និងការសាមគ្គីភាពរបស់ក្រុមក៏អាចទទួលបានលទ្ធផលមកដល់វគ្គផ្ដាច់ព្រ័ត្រ។ កញ្ញាបន្តថា អ្វីក៏ដោយជាសមិទ្ធផលមួយដែលយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពពិតៗ និងពីភាពតស៊ូរបស់យើង នឹងបង្ហាញឱ្យអ្នកដ៏ទៃឃើញថា ពួកយើងពិតជាខ្លាំង ពិតជាអស្ចារ្យ និងពិតជាមានសមត្ថភាពសមដូចសម្ដីដែលបាននិយាយពិតមែន។
កញ្ញា សយ ស្រីនិច្ច ក៏លើកទឹកចិត្តយុវជនទាំងអស់ចូលរួមកម្មវិធីឱ្យបានច្រើន ពីព្រោះកាលណាយើងបានចូលរួមកម្មវិធីច្រើន នោះយើងនឹងទទួលបានបទពិសោធន៍ថ្មីៗ ស្គាល់មនុស្សច្រើន និងមានមិត្តភក្ដិច្រើន។ លើសពីនេះ ការរៀនមិនមែនរៀនតែនៅក្នុងសាលាទេ នៅខាងក្រៅក៏អាចរៀនបាន សំខាន់យើងត្រូវចេះរៀន និងចេះចាប់យកអ្វីដែលថ្មីសម្រាប់ខ្លួនយើង និងប្រើពេលវេលាឱ្យមានតម្លៃក្នុងការអភិវឌ្ឍសមត្ថភាពរបស់យើងពីមួយកម្រិតទៅមួយកម្រិតទៀត។

លោក សួន ពិទូរ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យកម្ពុជា ដែលជាសមាជិកក្រុមជូពីទ័រ ក៏បានលើកឡើងដែរថា ក្រុមរបស់ខ្លួនអាចជាប់មកដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺដោយសារការចេះសហការគ្នា សាមគ្គីភាព ការយល់ពីគ្នាទៅវិញទៅមក និងភាពមានទំនួលខុសត្រូវទៅលើការងារក្រុមដែលបែងចែកគ្នាធ្វើរៀងៗខ្លួន បូករួមទាំងការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវអំពីអ្វីដែលពាក់ព័ន្ធទៅនឹងប្រធានបទផងដែរ។
លោក សួន ពិទូរ
“ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ ទោះមិនបានជាប់លេខ១ក៏ខ្ញុំមិនមានការអាក់អន់ចិត្តអីដែរ ព្រោះក្រុមរបស់ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយគោលបំណងចម្បងដែលខ្ញុំចូលរួមក្នុងកម្មវិធីនេះគឺមិនមែនដើម្បីតែចង់ឈ្នះចង់ចាញ់តែម្យ៉ាងនោះទេ គឺខ្ញុំចង់សិក្សារៀនសូត្រ ចង់ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗប៉ុណ្ណោះ”

កញ្ញា ថៃ ស្រីវីន ជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិញនិយាយថា ការប្រកួតនេះមានរយៈពេលបីខែ ចាប់ផ្ដើមដំបូងនាខែកញ្ញា រហូតមកដល់វគ្គបញ្ចប់នាខែតុលា។ កញ្ញាបន្តថា ក្នុងការធ្វើកិច្ចការជាក្រុមគ្មានរឿងទាស់ទែងពាក្យសម្ដីគ្នានោះទេ ព្រោះម្នាក់ៗចេះយោគយល់គ្នា ឱ្យយោបល់គ្នាទៅវិញទៅមក លើកទឹកចិត្តគ្នា ជួយកែតម្រូវចំណុចខ្វះខាតគ្នាទៅវិញទៅមក។ ជាពិសេសថ្ងៃប្រកួតមកដល់ ទោះបីម្នាក់ៗមិនស្រួលខ្លួនយ៉ាងណាក៏ពុះពារទៅជាមួយគ្នា រង់ចាំស្ដាប់លទ្ធផលជាមួយគ្នា ត្រេកអរជាមួយគ្នា ព្រោះទីបញ្ចប់បានសម្រេចបេសកកម្មមួយនេះបានយ៉ាងជោគជ័យ។
កញ្ញា ថៃ ស្រីវីន
“ខ្ញុំទទួលបានចំណេះដឹងច្រើនណាស់ពីកម្មវិធីតស៊ូមតិ បានរៀនសូត្រពីសន្ធិសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្រ្តីភេទ (CEDAW), បានស្គាល់មនុស្សថ្មីៗ, បង្កើតទំនាក់ទំនងល្អៗ, ពង្រីកចំណេះដឹង, ការងារជាក្រុម, ពង្រឹងភាពក្លាហានរបស់ខ្លួនឯង ក៏ដូចជាការយល់ដឹងពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាផងដែរ”
កញ្ញា ថៃ ស្រីវីន ក៏បានសូមណូមពរដល់យុវជនខ្មែរគ្រប់រូបមិនត្រូវខ្លាចក្នុងការសាកល្បងអ្វីដែលថ្មីៗនោះទេ ត្រូវក្លាហាន មនុស្សគ្រប់រូបមានសមត្ថភាពដូចគ្នា សំខាន់ថា តើយើងដឹង និងចេះប្រើប្រាស់សមត្ថភាពដែលយើងមានដែរទេ? បើយើងមិនហ៊ានសាក មិនដឹងថាវាមានរសជាតិបែបណាទៅ។ “ជឿខ្ញុំ! រសជាតិដែលខ្ញុំបានភ្លក់បន្ទាប់ពីការឡើងតស៊ូមតិ វាជារសជាតិមួយដែលយើងមិនអាចបំភ្លេចបាន តែគ្មានភោជនីយដ្ឋានណាមានលក់រសជាតិបែបហ្នឹងទេ ហើយខ្ញុំបានឱ្យឈ្មោះរសជាតិដែលខ្ញុំបានភ្លក់នោះថា “at least one thing makes me proud”៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។
ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...
ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2025
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍសមត្ថភាព និងជំនាញថ្មីដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាសដល់អ្នកបម្រើការក្នុងវិស័យ...
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships






























