កុមារហាត់កីឡាតេក្វាន់ដូ អាចជួយឱ្យរាងកាយមាំមួន និងប្រាជ្ញាស្មារតីល្អ

គ្រប់កីឡាទាំងអស់សុទ្ធតែមានសារៈសំខាន់ចំពោះសុខភាព ស្មារតី និងរាងកាយរបស់មនុស្សគ្រប់ៗរូប មិនថា មនុស្សវ័យចាស់ យុវវ័យ ឬកុមារឡើយ។ ដោយឡែក កីឡាតេក្វាន់ដូវិញ ឬអាចនិយាយបានថា ជាកីឡាយុទ្ធសីល្ប៍ មានលក្ខណៈខុសប្លែកពីកីឡាដទៃ ដោយសារកីឡាយុទ្ធសីល្ប៍ទាំងអស់ ក្រៅពីជួយការពារខ្លួន ក៏ជួយឱ្យមានសុខភាពល្អ រាងកាយរឹងមាំ ប្រាជ្ញាភ្លឺថ្លាជាដើម។

លោក វង្ស ភគីនី ប្រធានក្លិប សិរី តេក្វាន់ដូ មានប្រសាសន៍ថា កីឡាតេក្វាន់ដូ គឺគេអាចហាត់បានគ្រប់វ័យ ហើយចំពោះកុមារវិញ គឺហាត់បានគ្រប់ស្ថានភាពទាំងអស់ បើទោះជាកុមារមានសុខភាពផ្លូវចិត្តល្អប្រសើរ ឬកុមារមានបញ្ហាផ្លូវចិត្ត ដូចជា បញ្ញាទន់ខ្សោយ (អូទីហ្សឹម) ជាដើម។ ជាការកត់សម្គាល់របស់លោក នៅពេលកុមារ​មកហាត់នៅក្លិប ពួកគេជួបនូវបរិយាកាសផ្សេងខុសប្លែកពីបរិយាកាសនៅផ្ទះ។ មានន័យថា កុមារបានចូលរួមគ្រប់សកម្មភាពជាមួយសិស្សរួមក្រុម សកម្មភាពមួយចំនួនអាចធ្វើការរួមគ្នា ហើយសកម្មភាពមួយចំនួនទៀតត្រូវធ្វើដាច់តែឯង។ ដូច្នេះ គ្រប់សកម្មភាពទាំងអស់ដែលកុមារបានហ្វឹកហាត់នៅក្លិប បានផ្សារភ្ជាប់ទំនាក់ទំនងសង្គម រវាងកុមារ និងកុមារ និងរវាងកុមារនិងគ្រូបង្វឹករបស់ពួកគេ។

លោក វង្ស ភគីនី ជាប្រធានក្លិប សិរី តេក្វាន់ដូ

ប្រធានក្លិប សិរី តេក្វាន់ដូ ក៏​បាន​ឱ្យដឹងដែរថា នៅពេលកុមារ លេងកីឡាតេក្វាន់ដូ គឺធ្វើឱ្យកុមារមានផ្លូវចិត្តល្អ មានស្មារតីរឹងមាំល្អប្រសើរ ដែលអាចឱ្យពួកគេ ផ្លាស់ប្ដូររបៀបគិត ឬរបៀបធ្វើឱ្យត្រឡប់មកមានការផ្ចង់អារម្មណ៍បានល្អវិញ ព្រោះកីឡាតេក្វាន់ដូមានក្បួនហាត់ត្រឹមត្រូវក្នុងការឱ្យកុមារលោតទៅមុខ លោតថយក្រោយ ដើម្បីធ្វើការទាត់ទៅមុខជាដើម។

ចំពោះ​ការបង្ហាត់តេក្វាន់ដូសម្រាប់កុមារនេះ លោក វង្ស ភគីនី ក៏​បានបង្ហាញពីការលំបាកមួយចំនួនដែលជួបប្រទះផងដែរ ដូចជាកុមារចូលចិត្តលេងច្រើន ធ្វើ​ឱ្យ​គ្រូពិបាក​ក្នុង​ការ​ហៅមកឱ្យអនុវត្ត គឺមិនសូវបានល្អប្រសើរទេ។ តែយ៉ាងណាគ្រូក៏មានបច្ចេកទេសក្នុងការធ្វើការងារជាមួយក្មេង ដោយសារតែក្មេងរៀនពីបទពិសោធន៍តាមរយៈការមើលឃើញជាគំរូ ដូច្នេះ ក្លិបតេក្វាន់ដូ ក៏បានបញ្ជូលរបៀបនៃការបង្ហាត់តាមរយៈការលេង ដូចជា ហ្គេមសុខភាព ដែលធ្វើឱ្យកុមាររីករាយ និងចូលរួមជាមួយគ្រូបានល្អ នាំឱ្យការលំបាកទាំងប៉ុន្មានរបស់គ្រូកាត់បន្ថយ។ « ឧទាហរណ៍៖ យើងបង្កើតហ្គេមកីឡា ជាប្រភេទហ្គេមដែលជួយឱ្យកជើងកុមាររឹងមាំ មានភាពរហ័សរហួន និងមានភាពបត់បែនខ្ពស់ដែលអាចឱ្យកុមារលោតលេងលើរបា លោតចុះលោតឡើង ហើយឱ្យពួកគេទាត់។ បន្ទាប់ពីការអនុវត្តវិធីនេះកន្លងមកឃើញថា ការលំបាកទាំងអស់នោះ បានក្លាយទៅជាអ្វីម៉្យាងជំរុញឱ្យកុមារភ្ជាប់ខ្លួនទៅនឹងតេក្វាន់ដូបានកាន់តែប្រសើរ »។

សម្រាប់ការបង្ហាត់កុមារដែលមានបញ្ហាខ្សោយបញ្ញាវិញ គឺកាន់តែពិបាក ដោយនៅពេលដែលគ្រូណែនាំឱ្យធ្វើតាម ដំបូងៗកុមារដែលខ្សោយបញ្ញាច្រើនចាប់មិនបានភ្លាមៗនោះទេ ធ្វើឱ្យការបង្ហាត់ទាមទារពេលវេលាច្រើន។ យ៉ាងណាមិញ គ្រូបច្ចេកទេសតែងតែព្យាយាមលើកទឹកចិត្តឱ្យសិស្សដែលខ្សោយបញ្ញាចូលរួមជាមួយមិត្តភក្ដិរបស់ពួកគេ រហូតដល់ពួកគេអាចផ្ចង់អារម្មណ៍បានល្អទៅតាមគ្រូ និងមិត្តភក្ដិរួមក្រុម ក្រោយមកកុមារក៏អាចធ្វើបានតាមលំនាំពី១ដល់៣តាមការណែនាំរបស់គ្រូ។ ការអនុវត្តបែបនេះ ធ្វើឱ្យកុមារចាប់ផ្ដើមមានការផ្ចង់អារម្មណ៍បានល្អ ក្លាយទៅជាការបង្វឹកខួរក្បាល ឬបញ្ញាស្មារតីពួកគេឱ្យកាន់តែប្រសើរ។ ក្នុងនោះ កុមារមានឱកាសចូលរួមនៅក្នុងសង្គមវិញដែលធ្វើឱ្យផលប៉ះពាល់ពីជំងឺផ្លូវចិត្ត បញ្ហាអូទីហ្សឹម ចាប់ផ្ដើមមានការថមថយច្រើន។

ជាមួយគ្នានេះ លោក វង្ស ភគីនី ក៏បានសូមណូមពរដល់ឪពុកម្ដាយ ឬអាណាព្យាបាលទាំងអស់ អាចចូលរួមស្វែងយល់អំពីកីឡា និងជំរុញកូនឱ្យលេងកីឡា មិនថាតែចំពោះកីឡាតេក្វាន់ដូ នោះទេ។ លោកតែងជឿជាក់ថា កីឡាពិតជាអាចជួយបណ្ដុះស្មារតីដល់កុមារឱ្យក្លាយជាធនធានមនុស្សមួយល្អប្រសើរនៅថ្ងៃអនាគតបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...