អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្រសិក្សា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន ៖ មានអាយុក្រោម២៥ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងមានអាយុក្រោម៣៥ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ជាមួយគ្នានេះ ត្រូវមានជំនាញភាសាអង់គ្លេស IELTS ៦.០  ឬពិន្ទុ TOEFL អប្បបរមា ៥៥០។

កម្មវិធីអាហារូបករណ៍ ផ្ដល់ជូនការសិក្សានៅសាកលវិទ្យាល័យចំនួន៥ ដែលមានភ្ជាប់នឹងព័ត៌មានលម្អិតរួមមាន សាកលវិទ្យាល័យ Brunie Darussalam (Universiti Brunei Darussalam) សាកលវិទ្យាល័យ Islam Sultan Sharif Ali ( Universiti Islam Sultan Sharif Ali ) សាកលវិទ្យាល័យ Teknologi Sharif Ali ( Universiti Teknologi Brunei) សាកលវិទ្យាល័យ Kolej Universiti Perguran Ugama Seri Begawan ( Kolej Universiti Perguruan Ugama Seri Begawan ) និងសាកលវិទ្យាល័យPoliteknik Brunei( Politeknik Brunei )។

ដើម្បីធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍ បេក្ខជនអាចចូលទៅកាន់តំណភ្ជាប់ https://apps.katalyst.gov.bn/bdgs-mfabrunei/applicationform សម្រាប់បេក្ខជនដែលស្នើសម្រាប់សាកលវិទ្យាល័យ Brunei Darussalam អាច​ចូលទៅកាន់ https://apply.ubd.edu.bn/orbeon/uis-welcome/ សម្រាប់បេក្ខជនដែលស្នើទៅកាន់សាកលវិទ្យាល័យ Teknologi Brunei អាចចូលទៅកាន់ https://apply.utb.edu.bn/ ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ queriesbdgs2025@mfa.gov.bn ។ ចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...