ឪពុកម្តាយចិនប្រើ AI ជួយកូនធ្វើកិច្ចការផ្ទះ និងកាត់បន្ថយចំណាយលើការជួលគ្រូបង្រៀនក្រៅម៉ោង

ឪពុកម្ដាយរាប់លាននាក់ក្នុងប្រទេសចិនងាកមកប្រើ AI Chatbot ដើម្បីបង្រៀនកូន ដោយនិយាយថា វាជួយសន្សំសំចៃពេលវេលា កាត់បន្ថយការចំណាយ និងជួយកាត់បន្ថយជម្លោះអំឡុងពេលធ្វើកិច្ចការផ្ទះ, នេះបើយោងតាម កាសែត VN Express ។

រាល់ពេលដែលគាត់រវល់ លោកស្រី Lu Qijun តែងតែដាក់ទូរស័ព្ទគាត់ នៅលើតុរៀនកូនប្រុសរបស់គាត់ និងបើកកាម៉េរា ហើយបើកកម្មវិធីពិសេសមួយ។ ប្រសិនបើកូនប្រុសរបស់គាត់មិនផ្ដោតអារម្មណ៍លើការរៀន សំឡេងពីក្នុងទូរសព្ទនឹងរំលឹកគាត់ភ្លាមៗ។

សំឡេងនេះមិនមែនជារបស់លោកស្រី Lu ទេ វាគឺជា Dola – AI chatbot ដែលបង្កើតឡើងដោយ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok។ យោងតាម QuestMobile មនុស្សប្រហែល ១៧២ លាននាក់នៅក្នុងប្រទេសចិន ប្រើប្រាស់កម្មវិធីនេះ ដើម្បីតាមដាន ឬបង្រៀនកូនៗរបស់ខ្លួន។ សម្រាប់លោកស្រី Lu ភាពទាក់ទាញនៃបច្ចេកវិទ្យានេះ ស្ថិតត្រង់ភាពងាយស្រួល និងប្រសិទ្ធភាពចំណាយរបស់វា។

នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនថយចុះ គ្រួសារជាច្រើនកំពុងវាយតម្លៃឡើងវិញលើការចំណាយលើការអប់រំរបស់កូនៗ។ ការបង្រៀនឯកជន ដែលធ្លាប់តែជារឿងធម្មតាក្នុងចំណោមគ្រួសារក្នុងទីក្រុង ស្ថិតក្នុងវណ្ណៈកណ្ដាលរបស់ចិន បានក្លាយជារឿងមួយ ដែលមានតម្លៃថ្លៃ តម្រូវឱ្យគ្រួសារនីមួយៗបន្ថយការចំណាយ។ ជាមួយនឹងហានិភ័យនៃការកើនឡើង នៃភាពអត់ការងារធ្វើរបស់យុវជន ទោះបីមានការវិនិយោគលើការអប់រំច្រើនឆ្នាំក៏ដោយនោះ ឪពុកម្ដាយចិន បានបង្ខំចិត្តពិចារណាឡើងវិញលើការចំណាយរបស់ខ្លួន។

លោកស្រី Lu បានប្រាប់អ្នកកាសែតនៅក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិនថា នាងទុកចិត្តថា វានឹងជួយបំពេញចំណុចខ្វះខាត និងតម្រូវការរបស់កូនប្រុសគាត់។ លោកស្រីយល់ថា បច្ចេកវិទ្យា AI អាចមើលកូនរបស់គាត់ជំនួសគាត់បាន។

ដូឡា អាចជួយបង្រៀនកូនប្រុសខ្ញុំ ជំនួសខ្ញុំបាន!

វាមិនត្រឹមតែជួយពិនិត្យមើលកិច្ចការផ្ទះប៉ុណ្ណោះទេ ថែមទាំងជួយពន្យល់ពីកំហុសឆ្គងយ៉ាងលម្អិត និងផ្ដល់លំហាត់ស្រដៀងគ្នានេះ ដើម្បីពង្រឹងចំណុចខ្វះខាតរបស់កូនប្រុសគាត់ទៀតផង។ ចំពោះលោកស្រី Lu វាបានក្លាយជា «ព្រះគម្ពីរសម្រាប់ឪពុកម្ដាយ – parenting bible» របស់គាត់។ គាត់បន្ថែមថា ឥឡូវនេះ គាត់អាចអានសៀវភៅ ឬឆ្លើយសារបាន ខណៈពេលដែលកូនគាត់កំពុងធ្វើកិច្ចការផ្ទះ។

លោកស្រី Wu Ling ជាគ្រូបង្រៀននៅសាកលវិទ្យាល័យ បានប្រាប់ Rest of World ថា គាត់បានធ្វើឱ្យកូនប្រុសរបស់គាត់ធ្វើលំហាត់ភាសាចិន អង់គ្លេស និងគណិតវិទ្យានៅលើថេប្លេតរៀន AI iFlytek ដែលជាឧបករណ៍ រចនាឡើងសម្រាប់កុមាររៀនដោយឯករាជ្យ។ ថេប្លេតនេះបង្កើតការធ្វើតេស្តផ្ទាល់ខ្លួន និងតាមដានការអនុវត្ត និងមានតម្លៃជាង ១,៥០០ដុល្លារ។ លោកស្រី Wu បានរកឃើញថា វាមានតម្លៃថោកជាងការរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន។ លោកស្រី បានសង្កត់ធ្ងន់ថា «យើងអាចរស់នៅដោយគ្មានគ្រូបង្រៀនជាមនុស្ស»។

នៅទីក្រុង Hangzhou ភាគខាងកើត លោកស្រី Tong Mingbo អាយុ ៣១ឆ្នាំ អនុញ្ញាតឱ្យកូនប្រុសអាយុ ៤ឆ្នាំរបស់គាត់ជជែកជាមួយ Doubao ដែលជា chatbot AI ByteDance មួយផ្សេងទៀត នៅពេលដែលគាត់ត្រូវការសម្រាក។

កម្មវិធី Doubao អាចរៀបរាប់រឿងរ៉ាវ ឬលួងលោមកុមារនៅពេលពួកគេយំ ខណៈពេលដែលលោកស្រី Tong ព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតមាននៃការអភិវឌ្ឍនៃការប៉ះពាល់ AI ។ គាត់យល់ថា chatbot មានប្រយោជន៍នៅពេលដែលគាត់ហត់នឿយពេក មិនអាចថែទាំកូនប្រុសរបស់គាត់បាន។

លោកស្រី Tong បានប្រាប់ Rest of World ថា បើមិនធ្វើដូច្នេះទេ កូនរបស់គាត់ នឹងមិនឱ្យគាត់គេងលក់នោះទេ, អំឡុងពេលដែលកូនគាត់ជជែកលេងជាមួយ Doubao គាត់អាចគេងលក់បាន 20 នាទី។

នៅក្នុងវប្បធម៌ចិន ឪពុកម្ដាយត្រូវបានគេរំពឹងថា ត្រូវចូលរួមយ៉ាងជិតស្និទ្ធក្នុងការអប់រំកូនៗបន្ទាប់ពីពួកគេសិក្សានៅសាលា។ កិច្ចការផ្ទះ និងមេរៀនក្រៅម៉ោងសិក្សា ជារឿយៗត្រូវបានចែករំលែក តាមរយៈការជជែកជាក្រុម ដែលទាមទារឱ្យឪពុកម្ដាយតាមដានព័ត៌មានថ្មីៗ និងរាយការណ៍ទៅគ្រូបង្រៀនអំពីការរីកចម្រើនរបស់កូន។ ចំណុចនេះ អាចនាំឱ្យមានភាពតានតឹងយ៉ាងខ្លាំងសម្រាប់អាណាព្យាបាល ជាពិសេសសម្រាប់គ្រួសារវណ្ណៈកម្មករ នេះបើយោងតាមការកត់សម្គាល់របស់ ABC News។

ឪពុកម្តាយ ដែលកើតក្រោមគោលនយោបាយកូនទោលរបស់ចិន ត្រូវតែទទួលខុសត្រូវក្នុងការថែទាំឪពុកម្តាយវ័យចំណាស់ ការដោះស្រាយសម្ពាធការងារ និងការចិញ្ចឹមកូន ដែលធ្វើឱ្យពួកគាត់ ពិបាកក្នុងការជួយកូនៗលើការរៀបចំកិច្ចការសាលា។

សម្រាប់ឪពុកម្ដាយមួយចំនួន គ្រូបង្រៀន AI អាចជួយបន្ធូរបន្ថយភាពតានតឹងនោះ។ លោកស្រី Wu Yuting ដែលជាម្តាយរបស់កូន ដែលកំពុងសិក្សាកម្រិតបឋមសិក្សា បានទទួលស្គាល់ថា លោកស្រីធ្លាប់មានការខកចិត្ត ខណៈពេលកំពុងបង្រៀនកូនទាំង ២របស់គាត់រៀងរាល់ល្ងាច។

លោកស្រី Wu និយាយថា​ «កូនៗរបស់ខ្ញុំមានអាកប្បកិរិយាល្អពេលនៅជាមួយ AI ជាងពេលនៅជាមួយខ្ញុំ។ ពួកគេគិតថា ខ្ញុំនិយាយច្រើន។» លោកស្រីបានកត់សម្គាល់ឃើញថា AI មានភាពអត់ធ្មត់ និងសំឡេងស្ងប់ជាងសំឡេងមនុស្ស ដែលធ្វើឱ្យឪពុកម្ដាយជាច្រើនចាប់អារម្មណ៍ប្រើបច្ចេកវិទ្យានេះ ដើម្បីជួយបង្រៀនកូនៗជំនួសគាត់ បន្ទាប់ពីមកពីធ្វើការរកស៊ី ហត់នឿយពេញមួយថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...