វៀតណាម គ្រោងបញ្ចូលភាសានៅអាស៊ីអាគ្នេយ៍កាន់តែច្រើន ទៅក្នុងកម្មវិធីសិក្សា

ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម បានស្នើថា សាលារៀននៅទូទាំងប្រទេស ត្រូវចាប់ផ្ដើម បង្រៀនភាសាឡាវ ចាប់ពីឆ្នាំ២០២៦ ហើយបន្ទាប់មកទៀត គឺភាសាខ្មែរ ថៃ និងឥណ្ឌូនេស៊ី, នេះបើយោងតាមសារព័ត៌មាន VN Express។

ជាផ្នែកមួយនៃកម្មវិធីបង្រៀនភាសាបរទេសនៅចន្លោះឆ្នាំ២០២៦ ដល់ ២០៣៥ ដែលបានប្រកាសកាលពីសប្ដាហ៍មុន ក្រសួងអប់រំវៀតណាមគ្រោងនឹងបញ្ចូលភាសាខ្មែរ ក្នុងកម្មវិធីសិក្សានៅឆ្នាំ២០២៨ និងភាសាថៃ និងឥណ្ឌូនេស៊ីនៅឆ្នាំ ២០៣០ ដើម្បីជួយអនុវត្តកិច្ចព្រមព្រៀង ដែលវៀតណាមមានជាមួយប្រទេសជិតខាង។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក Nguyen Kim Son បានលើកឡើងអំពីផែនការ ដាក់បញ្ចូលភាសាឡាវ គឺ​ក្រោយ​ពីមានជំនួបពិភាក្សាកាលពីដើមខែមិថុនា ជាមួយលោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម។

ការសាកល្បងដំបូង នឹងត្រូវធ្វើឡើងក្នុងតំបន់ជាប់ព្រំដែនឡាវ និងពង្រីកនៅពេលដែលមានគ្រូបង្រៀនគ្រប់គ្រាន់។ ប្រទេស​វៀតណាម មានសិស្សច្រើនជាង ១៤លាននាក់ចាប់ពីថ្នាក់ទី១ ដល់ទី១២ ហើយជម្រើសភាសាបរទេស របស់ពួកគេ រួមមាន ភាសាអង់គ្លេស រុស្ស៊ី បារាំង ចិន អាល្លឺម៉ង់ ជប៉ុន និងកូរ៉េ។

ភាសាអង់គ្លេស ត្រូវបានបង្រៀននៅគ្រប់ខេត្ត-ក្រុង ហើយតំបន់ចំនួន ៤០ ក្នុងចំណោម ៦៣ ត្រូវបានបញ្ចូលគ្នាទៅជា ៣៤ ចាប់តាំងពីខែកក្កដា ក៏ផ្ដល់នូវវគ្គបង្រៀនភាសាអង់គ្លេសផងដែរ។ បន្ទាប់ពីភាសាអង់គ្លេស ភាសាបារាំង គឺជាភាសា ដែលមានចំនួនសិស្សរៀនច្រើនជាងគេ ក្នុងនោះមានចំនួន ៣០,៧០០នាក់ បន្ទាប់មកគឺជប៉ុន មាន ២០,៨០០នាក់ និងចិន មាន ១៤,៤០០នាក់។

ចំនួននេះ រួមមានសិស្ស ដែលបានចុះឈ្មោះក្នុងកម្មវិធី៧ និង១០ឆ្នាំ ហើយអ្នកដែលសិក្សាភាសាបរទេសទី២ និងអ្នកដែលសិក្សានៅក្នុងកម្មវិធីសិក្សាសាកល្បង។

ដើម្បីបង្កើនចំនួនការសិក្សាភាសាបរទេស ក៏ដូចជាបង្រៀនមុខវិជ្ជាមួយចំនួន ជាភាសាបរទេស ក្រសួងអប់រំវៀតណាម នឹងបង្កើនចំនួនគ្រូបង្រៀនភាសាបរទេសបន្ថែមទៀត រួមទាំងអ្នកនិយាយភាសាដើម។ ក្រៅពីមានគោលដៅលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យា និងវេទិកាបញ្ញាសិប្បនិម្មិតផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)