ក្រសួងអប់រំ អនុវត្តវិធីសាស្រ្តបង្រៀនថ្មីដោយប្រើប្រាស់ AI ដើម្បីគាំទ្រការរៀន និងបង្រៀនភាសាបារាំង

ខណៈ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវ​បាន​គេមើលឃើញថា មានតួនាទីសំខាន់ក្នុងការ​គាំទ្រ​ដល់​ការ​រៀន និង​បង្រៀន ពេលនេះ ក្រសួងអប់រំ យុវជន​ និងកីឡា បានផ្តើម​អនុវត្តវិធីសាស្រ្តបង្រៀនដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រការរៀន និងបង្រៀនភាសាបារាំង។

ក្នុងសិក្ខាសាលាបំប៉នសមត្ថភាពស្តីពី «វិធីសាស្រ្តបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត​ (AI) ដើម្បីកែលម្អគុណភាពការបង្រៀននិងរៀនភាសាបារាំង» កាលពីពេលថ្មីៗនេះ លោកជំទាវ ឃួន វិច្ឆិកា ប្រធានសមាគមសាស្ត្រាចារ្យភាសាបារាំងនៃកម្ពុជា បានមានប្រសាសន៍ថា គ្រូបង្រៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ និងគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តជាភាសាបារាំង ត្រូវការប្រើប្រាស់ AI ដើម្បីគាំទ្រការរៀន និងបង្រៀន ក៏ដូចជាសម្រាប់ស្រាវជ្រាវ និងស្វ័យសិក្សាផងដែរ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា ប្រធានសមាគមសាស្ត្រាចារ្យភាសាបារាំងនៃកម្ពុជា

ប្រធានសមាគមសាស្ត្រាចារ្យភាសាបារាំងនៃកម្ពុជា បញ្ជាក់ផងដែរថា ក្នុងការរៀនភាសាបកប្រែ បញ្ញាសិប្បនិម្មិត (AI) អាចជួយផ្ដល់គំនិតយោបល់ទៅដល់លោកគ្រូ អ្នកគ្រូ ក្នុងការរៀបចំផែនការត្រៀមរៀន និងបង្រៀន។ ក្នុងនោះមានកម្មវិធី (App) ផ្សេងៗទៀតដែលផ្ដល់ការអប់រំភាសាតាមប្រព័ន្ធអនឡាញ ឬជួយក្នុងការសន្ទនា ដែលអាចជួយពង្រឹងគុណភាពនៃការប្រើប្រាស់ភាសា។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា មានប្រសាសន៍ថា វិធីសាស្រ្តបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត​ (AI) នឹងជួយ​គ្រូបង្រៀនភាសាបារាំងអាចចូលរួមលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀនភាសាបារាំងនៅទូទាំងប្រទេសផងដែរ។

សិក្ខាសាលាបំប៉នសមត្ថភាពស្តីពី «វិធីសាស្រ្តបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត​ (AI) ដើម្បីកែលម្អគុណភាពការបង្រៀននិងរៀនភាសាបារាំង»

គួរជំរាបជូនថា សិក្ខាសាលា «វិធីសាស្រ្តបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត​ (AI) ដើម្បីកែលម្អគុណភាពការបង្រៀននិងរៀនភាសាបារាំង» មានគោលបំណងដាក់បញ្ចូលវិធីសាស្រ្តបង្រៀនថ្មីៗ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងនោះ ទី១. លើកទឹកចិត្តគ្រូបង្រៀនភាសាបារាំង និងជាភាសាបារាំង, ទី២. រៀបចំសាលកបត្រគរុកោសល្យ/កិច្ចតែងការបង្រៀនឱ្យកាន់តែប្រសើរ និងទី៣. ធ្វើឱ្យថ្នាក់រៀនភាសាបារាំងឱ្យកាន់តែមានសកម្មភាពសម្បូរបែប និងរស់រវើក។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា គ្រូង្រៀនដែលចូលរួមក៏ត្រូវការប្រើប្រាស់ AI ដើម្បីគាំទ្រការរៀន និងបង្រៀន ក៏ដូចជាសម្រាប់ស្រាវជ្រាវ និងស្វ័យសិក្សាផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *