NEA រៀបចំពិព័រណ៌ការងារ និង​មគ្គទេសក៍​អាជីព នៅសប្តាហ៍​ក្រោយ ដោយផ្តល់​ឱកាស​ការងារជាង៥ពាន់កន្លែង

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី៩-១០ ឧសភា នៅអគារអង្គរវត្ត ស្ថិតនៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្រោយវត្តទឹកថ្លា ដោយផ្តល់​ឱកាស​ការងារសរុបជាង៥៤០០កន្លែង។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ដែលនឹងធ្វើនៅសប្តាហ៍ក្រោយនេះ មានការចូលរួមឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលចំនួនប្រមាណ ៣១ ដែលក្នុងនោះព័ត៌មានជ្រើសរើសកម្លាំងពលកម្មមានប្រមាណជាង ៥ ៤០០កន្លែង ដែលសិស្ស-និស្សិត និងអ្នកស្វែងរកការងារ អាចទទួលបានព័ត៌មានឱកាសការងារ ការប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីព ការងារ និងវិជ្ជាជីវ: ការចែករំលែកចំណេះដឹង និងឱកាសការងារ កម្មសិក្សាការងារនៅតាមស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាន ដែលកំពុងមានសក្ដានុពល និងតម្រូវការខ្ពស់។

ក្រៅពីទទួលបានឱកាសការងារ យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ អាចចូលរួមកម្មវិធីផ្សេងៗដូចជា ៖ វេទិកាកិច្ចពិភាក្សា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទស្ដីពី «ការត្រៀមខ្លួនសម្រាប់អាជីពនៅក្នុងសម័យកាលឌីជីថល», កម្មវិធី Game Corner ត្រូវបានរៀបចំក្នុងគោលបំណងបង្កើតសកម្មភាពដល់យុវជន ដើម្បីទទួលបានចំណេះដឹង និងការត្រៀមខ្លួនឱ្យបានល្អប្រសើរក្នុងការដាក់ពាក្យស្នើសុំការងារ ក៏ដូចជាការបង្ហាញឆន្ទៈបំពេញការងារ សមត្ថភាព និង សក្តានុពលរបស់ខ្លួន។

បើតាមឯកឧត្តម ស៊ុន មេសា យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ ដែលចូលរួម​ក្នុងកម្មវិធីនេះ ពួកគេ អាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ស្វែងយល់អំពីទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ននេះថា តើប្រភេទការងារអ្វីដែលកំពុងមានតម្រូវការច្រើន, ការដាក់ CVs សម្ភាសន៍ភ្លាមៗនៅនឹងកន្លែង, ការប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីព ការងារ និងវិជ្ជាជីវ:, ទទួលបានចំណេះដឹងល្អៗអំពីការត្រៀមខ្លួនចូលទីផ្សារការងារពីសំណាក់វាគ្មិនល្បីៗ។

ជាមួយគ្នា ក្នុងនាមក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា ក៏​បានអំពាវនាវដល់យុវជន និងសាធារណៈជនទូទៅទាំងអស់ អញ្ជើញចូលរួមកម្មវិធីពិព័រណ៍នេះឱ្យ​បានច្រើនកុះករ ដើម្បីទទួលបានឱកាសការងារ ការប្រឹក្សាយោបល់ ហើយ​សូមត្រៀម CVs ឱ្យ​បានច្រើនដើម្បីដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមៗ និងអាចទទួលបានឱកាសការងារ កម្មសិក្សាការងារនៅតាមស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានដ៏ច្រើនទៀតផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *