អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (ទីតាំងសាខាថ្មី)។

អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅ១០០%នៅ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន២៥កន្លែងលើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ, ជំនាញបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ។ ជាមួយគ្នានេះ អាហារូបករណ៍៧៥% និង ៥០% នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ លើមុខជំនាញ (៧៥%) វិទ្យាសាស្ត្របញ្ញាសិប្បនិម្មិត១៥កន្លែង ច្បាប់បច្ចេកវិទ្យាឌីជីថល១៥កន្លែង ច្បាប់សន្តិសុខសាយប័រ១៥កន្លែង ច្បាប់បញ្ញាសប្បនិម្មិត១៥កន្លែង និងអាហារូបករណ៍៥០% សម្រាប់កម្មវិធីថ្នាក់ទ្វេបរិញ្ញាបត្រជាន់ខ្ពស់ (Dual Degree) ជាមួយសាកលវិទ្យាល័យ Fort Hays State University នៅសហរដ្ឋអាមេរិក លើមុខជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ១៥កន្លែង។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនជាសិស្សបានបញ្ចប់សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធ និងមានលក្ខខណ្ឌមួយចំនួនដូចជា បានឆ្លងកាត់ការដាក់ពាក្យ មាន GPA យ៉ាងតិច៣.០ មានកម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច៥.០ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ បានឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មាការរៀបចំការជ្រើសរើសនិស្សិតអាហារូបករណ៍ និងឯកសារភ្ជាប់រួមមាន អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសញ្ជាតិខ្មែរ ប្រវត្តិរូបសង្ខេប (CV) លិខិតចំណាប់អារម្មណ៍ ច្បាប់ចម្លងនៃប្រតិបត្តិពិន្ទុចាប់ពីឆ្នាំទី១ ដល់ឆ្នាំចុងក្រោយ (GPA៣.០យ៉ាងតិច)។ សម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញតម្រូវបន្ថែមរួមមាន កម្រិតភាសាអង់គ្លេស IELTSយ៉ាងតិច៦.៥ ឬ TOEFL iBT យ៉ាងតិច៧៩ (បេក្ខជនអាចស្នើធ្វើតេស្តកម្រិតភាសាអង់គ្លេសក្នុងករណីមិនទាន់មានពិន្ទុ IELTS ឬ TOEFL) Recommendation Letter ចំនួន២ច្បាប់។

អត្ថប្រយោជន៍ដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ការរ៉ាប់រងថ្លៃសិក្សាតាមអាហារូបករណ៍ដល់ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទទួលបានឱកាសបន្តថ្នាក់បណ្ឌិតនៅប្រទេសបារាំង និងប្រទេសផ្សេងៗទៀត។ លើសពីនេះ ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុន​ឯកជនជាដើម។ កាលបរិច្ឆេទទទួលពាក្យសម្រាប់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និសិ្សតចុះឈ្មោះអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://graduate-school.cadt.edu.kh ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ក្រោយដាក់ពាក្យ បេក្ខជនបេក្ខនារី ដែលបានដាក់ពាក្យ និងឯកសារតាមប្រព័ន្ធអនឡាញ ត្រូវរង់ចាំរហូតដល់មានការជូនដំណឹងដើម្បីទៅសម្ភាសន៍។ ការសម្ភាសន៍នឹងធ្វើឡើងនៅអគារបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមពេលវេលា និងកាលបរិច្ចេទដែលនឹងរៀបចំដោយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតអាហារូបករណ៍។

សម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និស្សិតចុះឈ្មោះដាក់ពាក្យតាមរយៈតំណភ្ជាប់ https://www.sisaupp.com/masters-online-application ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ ០៩៣ ៣៦៦ ៦២៣ / ០៦៩ ២៦៦ ៦២៣ ឬ Email: admissions@aupp.edu.kh


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...