Amazon, Google និង Microsoft ជាក្រុមហ៊ុននាំមុខគេ ក្នុងការទាក់ទាញនិស្សិត STEM កំពូលៗ ដែលកំពុងរៀននៅអាម៉េរិក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon, Google និង Microsoft ជាក្រុមហ៊ុនដែលជ្រើសរើសនិស្សិតអន្តរជាតិកំពូលៗច្រើនបំផុតនៅអាម៉េរិក តាមរយៈកម្មវិធី U.S. Optional Practical Training (OPT) ជាពិសេស ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។

យោងតាមរបាយការណ៍ចុងក្រោយបំផុតពី the Student and Exchange Visitor Information System (SEVIS) ដែលគ្រប់គ្រងដោយការស៊ើបអង្កេតរបស់ស្ថាប័ន Homeland Security Investigations ស្ថិតក្រោមការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក បានបង្ហាញថា ក្រុមហ៊ុន Amazon ជាក្រុមហ៊ុន ដែលមានបុគ្គលិកជំនាញ STEM ជានិស្សិតបរទេសចំនួន ៦,៦៧៩នាក់ នៅឆ្នាំ២០២៤, តាមពីក្រោយដោយ Google ដែលមានចំនួន ១,៧៧៨នាក់, Microsoft មានចំនួន ១,៤៩៦នាក់ និង Meta ចំនួន ១,៣០២នាក់។

OPT គឺជាកម្មវិធីដ៏ពេញនិយមអនុញ្ញាតឱ្យនិស្សិតអន្តរជាតិ ដែលមានទិដ្ឋាការ F-1 អាចធ្វើការនៅក្រុមហ៊ុនអាម៉េរិក ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ក្នុងវិស័យ ដែលពួកគេសិក្សា។ តាមរយៈកម្មវិធីនេះ​ អនុញ្ញាតឱ្យធ្វើការងាររហូតដល់ ១២ខែ ទាំងមុន និងក្រោយបញ្ចប់ការសិក្សា។

សម្រាប់និស្សិតក្នុងជំនាញ STEM ដែលបំពេញគ្រប់លក្ខខណ្ឌ OPT អាចទទួលបានសិទ្ធិធ្វើការបន្ថែម រយៈពេល ២៤ខែ ដែលគេស្គាល់ថា STEM OPT ។ អ្នកចូលរួមទាំងអស់ ត្រូវតែទទួលបានឯកសារអនុញ្ញាតការងារ (EAD) ពីសេវាសញ្ជាតិ និងអន្តោប្រវេសន៍អាម៉េរិក។

នៅឆ្នាំ២០២៤ និស្សិតអន្តរជាតិសរុបចំនួន ១៩៤,៥៥៤ នាក់ ត្រូវបានផ្ដល់ការអនុញ្ញាតឱ្យធ្វើការក្រោមការគ្រប់គ្រងរបស់ OPT ដោយមានការកើនឡើង ២១% ធៀបនឹងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ សិស្ស ៩៥,៣៨៤នាក់ បានទទួលការអនុញ្ញាតពី STEM OPT ដោយមានការកើនឡើង ក្នុងអត្រា ៥៤% ពីមួយឆ្នាំទៅមួយឆ្នាំ។

Amazon ក៏បានឈរលើកំពូលតារាង ក្នុងនាមជាក្រុមហ៊ុន ដែលទទួលបុគ្គលិក OPT មុន និងក្រោយបញ្ចប់ការសិក្សាផងដែរ មានសិស្សចំនួន ៥,៣៧៩នាក់ ដោយមិនរាប់បញ្ចូល STEM OPT ។ តាមពីក្រោយដោយសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា ដែលមានសិស្សចំនួន ២,១១២នាក់, សាកលវិទ្យាល័យ អារីហ្សូណា មាន ១,៨៩៥នាក់ សាកលវិទ្យាល័យតិចសាស់ ១,៣០៥នាក់ និងក្រុមហ៊ុន តេស្លា ចំនួន ១,១៧០នាក់។

ចំពោះការបញ្ចេញមតិលើនិន្នាការនេះ លោក Dmitri Litvinov នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Dreem បានប្រាប់កាសែតអាម៉េរិក Financial Express ថា ការកើនឡើងយ៉ាងខ្លាំងនៃការចូលរួម OPT និង STEM OPT ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក។

លោកសង្កត់ធ្ងន់ថា «ចំពេលមានការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាម៉េរិក ដែលធ្វើឱ្យ វីសាប្រភេទ H-1B និងអ្នកកាន់កាតពណ៌បៃតង កាន់តែលំបាកធ្វើការនៅសហរដ្ឋអាម៉េរិក។ ដូច្នេះ ក្រុមហ៊ុននានា កំពុងងាកទៅរកមធ្យោបាយ OPT ជាមធ្យោបាយមួយ ដើម្បីទាក់ទាញ និងអភិវឌ្ឍធនធានមនុស្សឆ្នើមមកពីជុំវិញពិភពលោក។»

លោកបន្ថែមថា ក្រៅពី OPT គឺ STEM OPT អាចជួយឱ្យក្រុមហ៊ុននានា ក្នុងការកសាង ទ្រទ្រង់ និងអភិវឌ្ឍធនធានមនុស្សមានទេពកោសល្យក្នុងរយៈពេលវែង ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងក្នុងវិស័យបច្ចេកវិទ្យាសហរដ្ឋអាម៉េរិក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។