រដ្ឋមន្រ្តីក្រសួងអប់រំ ​៖ ការបញ្ជូនកុមារចូលរៀននៅកម្រិតមត្តេយ្យសិក្សា ជួយជំរុញដល់ការលូតលាស់ផ្នែកសង្គម បញ្ញា អារម្មណ៍ និងកាយសម្បទា

ក្នុងដំណើរទស្សនកិច្ចចុះ​ពិនិត្យការរៀន និងបង្រៀន នៅសាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង កាលពីពេលថ្មីៗនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការបញ្ជូនកុមារទៅចូលរៀននៅកម្រិតមត្តេយ្យសិក្សាជាមួយគ្រូបង្រៀនមានវិជ្ជាជីវៈច្បាស់លាស់ ជួយជំរុញដល់ការលូតលាស់ផ្នែកសង្គម បញ្ញា អារម្មណ៍ និងកាយសម្បទា។

ឯកឧត្ដមបណ្ឌិតសភាចារ្យបញ្ជាក់ថា ការលូតលាស់របស់កុមារតូចក្នុងរយៈពេល ១០០០ថ្ងៃដំបូង ជាពេលវេលាមួយដែលខួរក្បាលរបស់ពួកគេកំពុងលូតលាស់លឿន ហើយទាមទារឱ្យមានការថែទាំឱ្យបានម៉ត់ចត់ ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងពេញលេញតាំងពីនៅក្នុងពោះម្ដាយ ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងធានាបាននូវការលូតលាស់ខួរក្បាលប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ដូចនេះ ការបញ្ជូនកុមារទៅចូលរៀននៅកម្រិតមត្តេយ្យសិក្សា ដែលគ្រូបង្រៀនមានវិជ្ជាជីវៈច្បាស់លាស់ គឺមានសារៈសំខាន់ណាស់ ដោយនឹងជួយជំរុញដល់ការលូតលាស់ផ្នែកសង្គម បញ្ញា អារម្មណ៍ និងកាយសម្បទារបស់ពួកគេតាមរយៈសកម្មភាពរៀន និងការលេងជាក្រុមជាដើម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណាក់កាលសិក្សាបន្ទាប់។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា មាតាបិតា អ្នកអាណាព្យាបាលគួរតែយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់នូវអន្តរសកម្មភាព និងការរំញោចនានាដល់កុមារតូច ដើម្បីជៀសវាងការទុកចោល ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ពួកគាត់។

ក្នុង​ឱកាស​នោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់អង្គការជំនួយជប៉ុន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបានជាសាលារៀនគំរូ។ ទន្ទឹមគ្នានេះ ក្រសួងនឹងបន្តជួយគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យមត្តេយ្យសិក្សាឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីកសាងធនធានមនុស្ស ប្រកបដោយសក្តានុពល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

គួរជំរាបជូនថា សាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង គឺជាសាលារដ្ឋដែលមានកម្មវិធីចម្រុះ ដូចជាកម្មវិធីរៀនតាមរយៈការលេង រៀនតាមប្រធានបទ សិក្សាលម្អិត និងកម្មវិធីរៀនតាមបែបឌីជីថល។ សាលាមានកម្មវិធីជាច្រើនទៀតដូចជា កម្មវិធីអាហារពេលព្រឹកដែលផ្តល់អាហារូបត្ថម្ភសម្រាប់កុមារ ដោយមានគោលបំណងកាត់បន្ថយកង្វះអាហាររូបត្ថម្ភសម្រាប់កុមារ មានកម្មវិធីសិក្សាក្រៅម៉ោង ថ្នាក់ភាសាចិន អង់គ្លេស កម្មវិធីសិក្សាពីបំណិនរកចំណូល តន្រ្តី និងសិល្បៈ។ កន្លងមកនេះ សាលាត្រូវបានទទួលស្គាល់គុណភាពអប់រំ ដោយទទួលបានជ័យលាភីជាច្រើន និងទទួលបានចំណាត់ថ្នាក់លេខ២ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូផ្នែកអប់រំទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៣-២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *