ហ្វាំងឡង់ បញ្ចូលមុខវិជ្ជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ថ្នាក់បឋមសិក្សា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ប្រទេសហ្វាំងឡង់ បានរៀបចំកម្មវិធីសិក្សាអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សិស្សថ្នាក់បឋមសិក្សារបស់ពួកគេ ដើម្បីឱ្យសិស្សយល់ដឹងអំពីពិភពអនឡាញ។ ប្រទេសនេះ បានចាត់ទុកការអប់រំ គឺជាអាវុធ ដើម្បីប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានភាន់ច្រឡំ និងការបោកបញ្ឆោតតាមអនឡាញ។

ប្រទេសនៅតំបន់ Nordic នេះ បានជាប់ចំណាត់ថ្នាក់ ជាប្រទេស ដែលមានប្រជាជនយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយច្រើនបំផុតនៅអឺរ៉ុប និងត្រូវបានគេចាត់ទុកថា ជាប្រទេសមានភាពធន់ខ្លាំងបំផុតនឹងព័ត៌មានមិនពិត, នេះបើតាមសន្ទស្សន៍អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដែលចងក្រងដោយវិទ្យាស្ថាន Open Society

តាមរយៈការបង្រៀនពលរដ្ឋអំពីរបៀបក្នុងការឆ្លើយតបទៅនឹងខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការត្រិះរិះពិចារណា ពិតជាមានសារៈសំខាន់ ដើម្បីប្រឆាំងការបោកបញ្ឆោត ការផ្សាយព័ត៌មានមិនពិត និងព័ត៌មានភាន់ច្រឡំ ក៏ដូចជា បង្ហាញពីរបៀបដែលអ្នកផលិតមាតិកា អាចផលិតមាតិកាបានត្រឹមត្រូវ។

ហ្វាំងឡង់ ស្ថិតក្នុងចំណោមប្រទេសដំបូងគេក្នុងទ្វីបអឺរ៉ុប ដែលបានគូសបញ្ជាក់ពីគោលនយោបាយជាតិ សម្រាប់ការអប់រំអំពីចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ២០១៣។

គោលនយោបាយនេះ បានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០១៩ ដោយធានាថា អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាអប់រំកុមារតាំងពីកុមារភាពរហូតដល់ថ្នាក់វិទ្យាល័យ។ ដោយឡែក ដើម្បីបង្កើនជំនាញសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ បណ្ណាល័យ និងអង្គការក្រៅរដ្ឋាភិបាល បាននិងកំពុងបង្កើតវគ្គខ្លី ដើម្បីអប់រំបន្ថែម។

លោក Ander Adlercreutz រដ្ឋមន្ត្រីក្រសួងអប់រំហ្វាំងឡង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់ ក្នុងការកសាងភាពធន់សម្រាប់សង្គម ហើយហ្វាំងឡង់ បានដឹងរឿងនេះច្បាស់។ វាពិតជាសំខាន់ណាស់ សម្រាប់ប្រជាជនហ្វាំងឡង់ ដែលត្រូវមានសមត្ថភាពវាយតម្លៃបានយ៉ាងស៊ីជម្រៅអំពី ព័ត៌មាន ដែលគេកំពុងអាន ថា ព័ត៌មានទាំងនោះត្រឹមត្រូវ និងពិត ឬក៏អត់។

បើតាម AFP ហ្វាំងឡង់មានវប្បធម៌ជាយូរមកហើយ ក្នុងការលើកកម្ពស់ជំនាញប្រព័ន្ធផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ដោយមានការបង្រៀនដោយឥតគិតថ្លៃ គឺត្រូវបានដំណើរការលើកដំបូងតាំងពីឆ្នាំ១៩៧០មកម្ល៉េះ។ ខណៈបច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយមានការវិវិត្តន៍ និងមានលក្ខណៈឌីជីថលកាន់តែខ្លាំង វត្ថុបំណងសំខាន់នៃការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនេះ គឺបង្រៀនឱ្យមនុស្សមានសមត្ថភាពត្រិះរិះពិចារណា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...