អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ ADB លើជំនាញ គោល នយោបាយសាធារណៈ អភិបាលកិច្ច និងការសិក្សាអន្តរជាតិ។

លក្ខខណ្ឌជ្រើសរើសបេក្ខជន
-ជាមន្ត្រីរាជការដែលកំពុងបម្រើការងារក្នុងក្រសួង
-មានបទពិសោធន៍ការងារពេញម៉ោងយ៉ាងតិច ០៣ ឆ្នាំ (ក្រោយទទួលបានសញ្ញាបត្របរិញ្ញាបត្រ)
-មានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ដែលមានលទ្ធផលសិក្សាល្អប្រសើរ
-មានកម្រិតសមត្ថភាពភាសាអង់គ្លេសស្ទាត់ជំនាញ (ទាំងនិយាយ និងសរសេរ)
-មានអាយុមិនលើសពី ៣៥ ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
-មានសុខភាពល្អ និងមានការប្តេជ្ញាចិត្តត្រឡប់មកបម្រើការងារនៅប្រទេសកំណើតវិញយ៉ាងតិច ០២ ឆ្នាំ ក្រោយបញ្ចប់ការសិក្សា។

គ្រឹះស្ថានសិក្សានិងជំនាញសិក្សា
បេក្ខជនអាចជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យដៃគូណាមួយដូចខាងក្រោម៖
-Graduate School of Public Administration (GSPA), Seoul National University: ជំនាញ Global Master of Public Administration
-Graduate School of International Studies (GSIS), Seoul National University: ជំនាញ International Development
-KDI School of Public Policy and Management: ជំនាញ Public Policy, Development Policy និង Public Management

អត្ថប្រយោជន៍នៃអាហារូបករណ៍
បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានអាហារូបករណ៍ពេញដែលរួមមាន៖
-ការបង់ថ្លៃសិក្សា ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (រយៈពេលអតិបរមា ២ឆ្នាំ)
-ប្រាក់ឧបត្ថម្ភប្រចាំខែ (សម្រាប់ថ្លៃស្នាក់នៅ ហូបចុក សៀវភៅ និងការសិក្សា)
-ថ្លៃស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន
-ការធានារ៉ាប់រងសុខភាព
-សំបុត្រយន្តហោះទៅ-មក។

នីតិវិធីនៃការដាក់ពាក្យ
បេក្ខជនត្រូវដាក់ពាក្យសុំចូលរៀនទៅកាន់សាកលវិទ្យាល័យដៃគូណាមួយខាងលើដោយផ្ទាល់
-បេក្ខជនត្រូវបញ្ជាក់ក្នុងពាក្យសុំឱ្យបានច្បាស់ថា ខ្លួនមានបំណងស្នើសុំអាហារូបករណ៍ ADB-KFP
-កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ការជ្រើសរើសនឹងប្រព្រឹត្តទៅចាប់ពីខែមីនា រហូតដល់ ខែមិថុនា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ សាកលវិទ្យាល័យនីមួយៗ ឬទាក់ទងមកកាន់ក្រុមការងារកម្មវិធីតាមរយៈអ៊ីមែល៖ kfellowship@adb.org ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...