តើអ្វីជាចំណេះដឹងអំពីថាមពល (Energy Literacy)? តើចំណេះដឹងនេះមានសារៈសំខាន់យ៉ាងដូចម្តេច?

ពិភពលោក កំពុងស្ថិតនៅចំណុចមួយដ៏សំខាន់ ដែលសង្គម និងឧស្សាហកម្មកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ។ ការផ្លាស់ប្ដូរប្រព័ន្ធថាមពលរបស់យើងឱ្យកាន់តែស្អាត ខណៈពេលដែលបំពេញតម្រូវការថាមពលសម្រាប់មនុស្សគ្រប់គ្នា ដោយធានាឱ្យបាននូវអនាគតប្រកបដោយស្ថិរភាព និងសុវត្ថិភាព តម្រូវឱ្យមានការផ្លាស់ប្ដូរទ្រង់ទ្រាយធំនៅក្នុងវិស័យឧស្សាហកម្ម និងសង្គម។

រដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងអង្គការសង្គមស៊ីវិលទាំងអស់ កំពុងជួបបញ្ហា លើការផ្លាស់ប្ដូរប្រព័ន្ធនេះ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលសំខាន់ និងងាយរងផលប៉ះពាល់ នៃការផ្លាស់ប្ដូរទាំងនេះ ត្រូវតែយល់ពីការផ្លាស់ប្ដូរ និងរបៀបដែលប្រព័ន្ធថាមពលមានឥទ្ធិពលទៅលើជីវិតរស់នៅរបស់គេ។

ហេតុអ្វីបានជាចំណេះដឹងអំពីថាមពល (Energy Literacy) មានសារៈសំខាន់?

ចំណេះដឹងអំពីថាមពល គឺជាគន្លឹះក្នុងការពង្រីកការយល់ដឹងអំពីភាពស្មុគស្មាញនៅពីក្រោយប្រព័ន្ធថាមពល ។ ចាប់ពីទម្លាប់នៃការប្រើប្រាស់របស់បុគ្គល រហូតដល់ការទទួលយកហេដ្ឋារចនាសម្ព័ន្ធថាមពលថ្មី ដើម្បីការបង្កើតការងារ ប្រព័ន្ធថាមពលមានឥទ្ធិពលស្ទើរតែគ្រប់ផ្នែកនៃសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស។ ដូច្នេះ វាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនការយល់ដឹងជាសាធារណៈអំពីលក្ខណៈចម្រុះនៃប្រព័ន្ធថាមពល ដើម្បីកសាងប្រព័ន្ធថាមពលនាពេលអនាគតសម្រាប់ទាំងអស់គ្នា។

ការវិនិយោគលើការផ្លាស់ប្ដូរថាមពល នឹងនាំមកនូវការទទួលបានផលសេដ្ឋកិច្ចសង្គម ដែលមានលក្ខណៈយូរអង្វែង។ បុគ្គលម្នាក់ៗ គឺជាគន្លឹះក្នុងការសម្រេចបាននូវការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ប្រកបដោយសមភាព និងការរួមបញ្ចូល។

ខណៈពេលដែលសមធម៌ថាមពល និងការរួមបញ្ចូលមានសារៈសំខាន់ក្នុងការកសាងប្រព័ន្ធថាមពលដ៏រឹងមាំ ធន់ និងទាន់ពេលវេលាសម្រាប់គោលដៅឆ្នាំ២០៣០។ ភាគីពាក់ព័ន្ធនៅកម្រិតផ្សេងៗគ្នា រួមមានបុគ្គល សហគមន៍ អាជីវកម្ម និងរដ្ឋាភិបាល ត្រូវតែចូលរួមជាធ្លុងមួយ ខណៈដែលការផ្លាស់ប្ដូរថាមពលនឹងចាប់ផ្ដើមនៅកម្រិតផ្សេងៗគ្នា។

តើគេអាចធ្វើមាត្រដ្ឋាន បានដោយរបៀបណា?

ការរួមបញ្ចូលដោយសមធម៌ និងបរិយាបន្ន យ៉ាងរឹងមាំទៅក្នុងអាជីវកម្ម និងសេដ្ឋកិច្ច មានសារៈសំខាន់ក្នុងការជំរុញឱកាសអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ​ ការអភិវឌ្ឍសេដ្ឋកិច្ច និងការគាំទ្រសាធារណៈកាន់តែទូលំទូលាយ សម្រាប់ការផ្លាស់ប្ដូរថាមពលត្រូវតែកើតឡើងស្របគ្នា សម្រាប់វឌ្ឍនភាពឆាប់រហ័ស ដែលទាមទារឱ្យមានសកម្មភាពគ្រប់ផ្នែកទាំងអស់នៃប្រព័ន្ធថាមពល ដើម្បីកំណត់ល្បឿន សម្រាប់ការឈានដល់ចំណុចសំខាន់ក្នុងឆ្នាំ២០៣០ និង២០៥០។

ការផ្លាស់ប្ដូរឆ្ពោះទៅរកប្រព័ន្ធថាមពលនាពេលអនាគតនឹងក្លាយជាដំណើរការពហុវិមាត្រ ដែលខុសគ្នាតាមទីផ្សារ និងប្រទេស។ មនុស្សគ្រប់គ្នា នឹងជំរុញវា ហើយត្រូវតែចូលរួមសកម្មភាពយ៉ាងសកម្ម ក្នុងនោះ មានអ្នកប្រើប្រាស់ អ្នកជំនាញហិរញ្ញវត្ថុ អ្នកបង្កើតថ្មី អ្នកផលិត និងអ្នកបង្កើតគោលនយោបាយ។

ទន្ទឹមនឹងនេះ WE Forum បានបង្ហាញ វិធីសាស្ត្រមួយចំនួន ដែលត្រូវអនុវត្ត ដើម្បីសម្រេចបាននូវប្រព័ន្ធថាមពលប្រកបដោយសុវត្ថិភាព សមធម៌ និងនិរន្តរភាពនៅឆ្នាំ ២០៥០ ៖

  • ការផ្លាស់ប្ដូរតម្រូវការថាមពល និងបង្កើនប្រសិទ្ធភាពទ្វេដង
  • អនុញ្ញាតឱ្យមានការដាក់ពង្រាយយ៉ាងឆាប់រហ័ស និងប្រកបដោយទំនួសខុសត្រូវនៃការផ្គត់ផ្គង់ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
  • ការពង្រឹងករណីសេដ្ឋកិច្ច និងអាជីវកម្មសម្រាប់ការផ្លាស់ប្ដូរ
  • ជំរុញការផ្លាស់ប្ដូរឧស្សាហកម្ម ដែលដោះសោតម្លៃប្រព័ន្ធ
  • ពង្រីក និងដាក់ពង្រាយបច្ចេកវិទ្យា និងការបង្កើតថ្មី។

ការជំរុញការផ្លាស់ប្ដូរថាមពល ប្រកបដោយសមធម៌ គឺជាគន្លឹះក្នុងការពង្រីកមាត្រដ្ឋាន ចំណែកការបង្កើនចំណេះដឹងអំពីថាមពលទូទៅ គឺជាធាតុស្នូលដ៏សំខាន់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។