កូរ៉េខាងត្បូង បិទសាលារៀនជាង ៤ពាន់កន្លែង ដោយសារអត្រាកំណើតធ្លាក់ចុះខ្លាំងពេក

សាលារៀនជាង ៤ពាន់កន្លែង នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានបិទទ្វា ដោយសារចំនួនសិស្សថយចុះខ្លាំង ដែលបង្ខំឱ្យបរិវេណសាលារាប់រយកន្លែង ត្រូវបានបោះបង់ចោល ព្រោះអត្រាកំណើតធ្លាក់ចុះ។

យោងតាមទិន្នន័យពីក្រសួងអប់រំកូរ៉េ សាលាបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យ សរុបចំនួន ៤,០០៨ កន្លែងទូទាំងប្រទេសបានបិទទ្វារ ដោយសារតែចំនួនសិស្សចុះឈ្មោះចូលរៀនធ្លាក់ចុះ, នេះបើយោងតាមការចុះផ្សាយរបស់ Korea Herald។

ក្នុងចំណោមសាលាទាំងអស់ សាលាបឋមសិក្សា មានចំនួនច្រើនជាងគេ ដោយមានចំនួន រហូតដល់ ៣,៦៧៤ បន្ទាប់មកគឺ សាលាមធ្យមសិក្សាចំនួន ២៦៧ និងវិទ្យាល័យចំនួន ៧០។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ សាលាចំនួន ១៥៨ ត្រូវបានបិទទ្វារ ហើយ ១០៧ កន្លែងទៀត ត្រូវបានគេរំពឹងថា នឹងបិទទ្វារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសារចំនួនសិស្សបន្តធ្លាក់ចុះ, នេះបើយោងតាមការចុះផ្សាយរបស់ Korea Times។

ការបិទទ្វាភាគច្រើន នៅសាលាតាមបណ្ដាខេត្ត, ខេត្ត North Jeolla ត្រូវបានគេព្យាករថា នឹងមានចំនួនសាលាបិទទ្វារខ្ពស់បំផុត នាពេលអនាគត ដោយមានសាលាចំនួន ១៦ បន្ទាប់មកគឺខេត្ត South Jeolla មានចំនួន ១៥, ខេត្ត Gyeonggi មានចំនួន ១២ និងខេត្ត South Chungcheong មាន ១១។ តួលេខទាំងនេះ បង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង នៃចំនួនប្រជាជននៅតំបន់ជនបទ និងមិនមែនទីក្រុង។

អត្រាកំណើតរបស់ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងចំណោមអត្រាទាបបំផុតនៅលើពិភពលោក។ យោងតាមស្ថិតិកូរ៉េ (KOSTAT) ដែលជាទីភ្នាក់ងារស្ថិតិផ្លូវការរបស់ប្រទេស អត្រាមានកូនសរុប (TFR) របស់ជនជាតិកូរ៉េខាងត្បូងសម្រាប់ឆ្នាំ២០២៤ គឺ ០,៧៤៨ ទាបជាង ២,១ ដែលត្រូវសម្រាប់ជំនួសចំនួនប្រជាជននាពេលបច្ចុប្បន្ន។

ទីតាំងសាលារៀនចាស់ៗជាច្រើនមិនទាន់រកឃើញគោលបំណងថ្មីនៅឡើយទេ។ ក្នុងចំណោម សាលារៀនចំនួន ៤,០០៨ ដែលបានបិទទ្វារ មាន ៣៧៦ ដែលមិនទាន់បានប្រើប្រាស់។ ក្នុងចំណោមនោះ ២៦៦ ត្រូវបានទុកចោលអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ខណៈដែល ៨២ ទៀត ត្រូវបានទុកចោលអស់រយៈពេលជាង ៣០ឆ្នាំ។

លោក Jin បានលើកឡើងថា សាលារៀនជាច្រើនទៀតត្រូវបានគេរំពឹងថា នឹងបិទទ្វារដោយសារតែចំនួនសិស្សធ្លាក់ចុះ ដោយអំពាវនាវឱ្យមានផែនការរយៈពេលវែង ដើម្បីប្រើប្រាស់ឡើងវិញនូវកន្លែងសិក្សាដែលមិនបានប្រើប្រាស់ ដោយប្រែទៅជាទ្រព្យសម្បត្តិសម្រាប់សហគមន៍ក្នុងតំបន់។

សាលារៀនដែលកំពុងដំណើរ ក៏ធ្លាក់ចុះនូវចំនួនសិស្សចុះឈ្មោះចូលរៀនផងដែរ។ ក្រសួងបានប្រកាសកាលពីខែកុម្ភៈថា មុខតំណែងជាគ្រូបង្រៀន សម្រាប់ឆ្នាំសិក្សា២០២៥ នឹងកាត់បន្ថយចំនួន ២,២៣២កន្លែង នៅទូទាំងប្រទេស។ ក្នុងនោះ គ្រូបង្រៀនកម្រិតបឋមសិក្សា នឹងកាត់បន្ថយ ១,២៣២ និងគ្រូបង្រៀនកម្រិតមធ្យមសិក្សា នឹងកាត់បន្ថយ ១,៧០០ នាក់។

ជាការឆ្លើយតប ការិយាល័យអប់រំខេត្ត និងក្រុង បានដាក់ចេញនូវវិធានការបណ្ដោះអាសន្ន រួមទាំងការកាត់បន្ថយទំហំថ្នាក់របស់សាលាមួយចំនួន មកត្រឹមមួយថ្នាក់ មានសិស្ស ១០ ទៅ១៥នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...