កញ្ញា ហឿន គន្ធា ពី​សិស្ស​សាលា​ភាពយន្ត ក្លាយ​ជា​គ្រូ​បណ្តុះបណ្តាល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កញ្ញា ហឿន គន្ធា បច្ចុប្បន្ន​គឺជាគ្រូបណ្ដុះបណ្ដាលជំនាញកាត់ត​នៅ​ស្ថាបនអង្គការមួយកន្លែង។ មុន​នឹង​ក្លាយ​ជា​គ្រូ​បណ្តុះបណ្តាលនេះ កញ្ញា​បានឆ្លង​កាត់ការងារ និង​បទពិសោធន៍​ជា​ច្រើនដូចជាជំនួយការអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម ផ្នែកភាពយន្តរឿងភាគសម្រាប់ទូរទស្សន៍ និងរឿងដុំសម្រាប់ចាក់បញ្ចាំងនៅរោងកុនអស់រយៈពេល​ជាច្រើនឆ្នាំ។

ត្រឡប់ទៅ​កាន់រយៈពេល​ប៉ុន្មានឆ្នាំមុន កញ្ញា ហឿន គន្ធា គឺជា​សិស្ស ដែល​សិក្សា​ជំនាញផ្នែក​កាត់ត នៅ​សាលា​ភាពយន្ត នៃវិទ្យាស្ថាន ប៉េ អេស អឺ (PSE)។ គន្ធា និយាយថា នៅសាលាភាពយន្ត PSE មានជំនាញសិក្សាពីរគឺ ផ្នែកកាត់តភាពយន្ត និងផ្នែកថតភាពយន្ត ដោយសាលាផ្ដល់ឱកាសឱ្យសិស្សដែលមានជីវភាពក្រីក្រ មានឱកាសបានរៀនជំនាញវិជ្ជាជីវៈមួយច្បាស់លាស់។ ចំណែកកញ្ញា ហឿន គន្ធា បានចាប់ជំនាញផ្នែកកាត់តភាពយន្ត ដែលមានរយៈពេលសិក្សា២ឆ្នាំកន្លះ។

បើតាម គន្ធា ត្បិតសិក្សាផ្នែកកាត់ត ប៉ុន្តែសិស្សត្រូវស្វែងយល់ និងសិក្សាអំពីមូលដ្ឋានគ្រឹះនៃជំនាញទាំងពីរ ពោលគឺសិក្សាអំពីការផលិតរឿង សរសេររឿង ការប្រើប្រាស់កម្មវិធីកាត់ និងការកែពណ៌នៃវីដេអូ។ ជាក់ស្ដែង ជំនាញទាំងពីរនេះ គឺសិក្សាទ្រឹស្ដី និងអនុវត្តន៍ដែលដើរទន្ទឹមគ្នា ហើយក្រោយពេលបញ្ចប់ថ្នាក់ទ្រឹស្ដី សិស្សនឹងត្រូវបែងចែងជាក្រុមដើម្បីផលិតជារឿងខ្លី ឬក៏ផលិតផលអ្វីមួយ និងត្រូវអនុវត្តន៍កាត់តដើម្បីបានជាវីដេអូសម្រេច។ ដូច្នេះ​ក្នុងការសិក្សាទ្រឹស្ដី និងពេលអនុវត្តន៍ផ្ទាល់ សិស្សអាចដឹងពីដំណាក់កាលនីមួយៗនៃការផលិតវីដេអូ តាំងពីមុនពេលផលិត ពេលផលិត និងក្រោយពេលផលិត។

“ដំណាក់កាលនៃការផលិតវីដេអូឯកសារ ឬវីដេអូ ត្រូវឆ្លងកាត់ជំហានផ្សេងៗដែលអ្នកផលិតត្រូវស្វែងយល់អំពីដំណើរការថត ការកាត់ និងការកែពណ៌នៃវីដេអូជាដើម”

កញ្ញា ហឿន គន្ធា

កញ្ញា គន្ធា បន្ថែមថា ក្រោយបញ្ចប់ការសិក្សា សិស្សរៀនជំនាញទាំងពីរនេះអាចស្វែងរកការងារធ្វើក្នុងវិស័យនេះបានជាច្រើនដូចជា ផលិតករ ជំនួយការផលិតករ អ្នកដឹកនាំរឿង ជំនួយការអ្នកដឹកនាំ និងឱកាសការងារនៅក្នុងស្ថានីយទូរទស្សន៍ ផលិតកម្ម ភ្នាក់ងារលក់សេវាផលិតកម្ម ឬការងារតាមស្ថាប័ននានាដែលមានតម្រូវការអ្នកផលិត និងកាត់តវីដេអូ។

រយៈកាលចុងក្រោយនេះ គេ​សង្កេតឃើញថា វិស័យផលិតវីដេអូ ក៏​ដូចជា​ភាពយន្តនៅ​កម្ពុជា បាន​និង​កំពុងវិវត្តទៅមុខ​ប្រកប​ដោយភាពវិជ្ជមាន ដែលទាមទារ​និង​ត្រូវ​ការ​ធនធាន​មនុស្ស​ដែលមានជំនាញ សមត្ថភាព និង​ភាពច្នៃប្រឌិត​កាន់តែច្រើន ដើម្បីផលិតចេញ​នូវ​ស្នាដៃថ្មីៗ ជាមួយ​ភាព​រស់រវើក និងភាពទាក់ទាញ។

យ៉ាងណាក៏ដោយ កញ្ញា គន្ធា ក៏សូមលើកទឹកចិត្តដល់អ្នកដែលស្រលាញ់ក្នុងវិស័យនេះ ឬជំនាញណាមួយ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងជ្រើសរើសជំនាញដែលខ្លួនឯងស្រឡាញ់ ព្រោះអនាគតការងារដែលខ្លួនស្រឡាញ់ នោះសាម៉ីខ្លួននឹងធ្វើដោយក្ដីស្រឡាញ់អស់ពីចិត្ត។ «គ្រប់ជំនាញសិក្សាទាំងអស់មិនអាចយកភេទប្រុស ឬស្រីមកកំណត់ឡើយ ឱ្យតែមានការតាំងចិត្តជំនាញណាក៏សិស្សប្រុសស្រីអាចរៀនបានដូចគ្នា»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។