ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា កំពុងដើរតួនាទីសំខាន់ក្នុងការបណ្ដុះចរិយាធម៌កុមារ និងយុវជន នៅតាមសាលារៀន

ចតុស្តម្ភនៃការអប់រំនៅ​កម្ពុជា បានរួមចំណែកបណ្តុះមនុស្សឱ្យរៀនរស់ដោយពហុចំណេះ រួមមាន រៀនដើម្បីចេះដឹង, រៀនដើម្បីចេះធ្វើ, រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីចេះរួមរស់ជាមួយគ្នា។ ក្នុងនោះ ការរៀនដើម្បីមានសីលធម៌ល្អ គឺជាផ្នែកសំខាន់មួយនៅក្នុងចតុស្តម្ភនៃការអប់រំ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់។

នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ក្របដោយសីលធម៌, សមធម៌ និងបរិយាបន្ន គឺជាគោលដៅយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះ រាជរដ្ឋាភិបាលបានផ្តោតអាទិភាពលើ ៖ ការពង្រឹង និងការបង្កើនកិច្ចសហការក្នុងការអប់រំអំពី សីលធម៌, គុណធម៌ និងសុជីវធម៌ ដល់សិស្ស និស្សិត និងយុវជន ទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ, រៀបចំផែនទីបង្ហាញផ្លូវ ដើម្បីបណ្តុះទម្លាប់មានសីលធម៌, គុណធម៌ និងសុជីវធម៌ និងទម្លាប់គោរពច្បាប់ និងវិន័យ និងបញ្ចូលការអប់រំអំពីព្រះពុទ្ធសាសនា និងផ្នែកសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និងអរូបី ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ព្រមទាំងផ្សព្វផ្សាយ និងបញ្រ្ជាបទៅគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ អ្នកជំនាញ មើលឃើញថា ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនានៅតាមសាលារៀន កំពុងដើរតួនាទីសំខាន់ក្នុងការបណ្ដុះចរិយាធម៌កុមារ និងយុវជន។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការអប់រំសីលធម៌ដល់សិស្សានុសិស្ស ជារឿងសំខាន់ណាស់ ដើម្បីឱ្យដឹងថា អ្វីខុស អ្វីត្រូវ អ្វីល្អ អ្វីអាក្រក់ អ្វីគួរធ្វើ និងមិនគួរធ្វើ ព្រមទាំងតម្រង់ទិសកុំឱ្យភ្លើតភ្លើនក្នុងប្រការណាមួយ។ លោកបណ្ឌិតបន្តថា កាលណាយើងស់នៅក្នុងសង្គមខ្មែរ ត្រូវអប់រំ សីលធម៌ សុជីវធម៌តាមបែបប្រពៃណីដូនតាផង ហើយក៏ត្រូវអប់រំសីលធម៌សិស្សានុសិស្សតាមបែបព្រះពុទ្ធសាសនាផង ដើម្បីឱ្យដឹងបាប ដឹងបុណ្យ ដឹងសីល៥ ដឹងផ្លូវកណ្ដាល ឱ្យស្គាល់ធម្មជាតិរបស់មនុស្សខ្លួនឯង កើត ចាស់ ឈឺ ស្លាប់ ត្រូវកាត់បន្ថយការលោភលន់ ចេះអត់ធ្មត់ អត់ឱនឱ្យគ្នាទៅវិញទៅមក។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាគឺសំខាន់ ប៉ុន្តែគួរត្រូវរួមបញ្ជូលជាមួយសីលធម៌បែបខ្មែរផង ព្រមទាំងការអប់រំតាមបែបសាសនាដទៃទៀត ដូចជា គ្រិស្តសាសនា ព្រហ្មមញ្ញសាសនា ឥស្លាមសាសនាជាដើម ដោយគួរជ្រើសរើសចំណុចល្អៗពីសាសនាទាំងឡាយ ទស្សនៈវិជ្ជាទាំងឡាយ យកមកអប់រំកូនខ្មែរ តម្រង់ទិសយុវជនឱ្យក្លាយជាទំពាំងល្អសម្រាប់ស្នងឬស្សី។

លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ

លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ ដែលសាលាមួយ​នេះតែងនិមន្តព្រះសង្ឃមក​ទេសនាអប់រំសិស្សានុសិស្ស មានប្រសាសន៍ថា ការអប់រំសីលធម៌ សុជីវធម៌តាមបែបព្រះពុទ្ធសាសនា​ មានសារៈសំខាន់ណាស់ ពីព្រោះព្រះសង្ឃជាអ្នកមានសីល ចេះធម៌អាថ៌តាមគម្ពីរក្បួនខ្នាតត្រឹមត្រូវ ធ្វើឱ្យសិស្សមានការប្លែកអារម្មណ៍ ហើយចង់ស្ដាប់បង្គាប់ជាងការស្ដាប់គ្រូអប់រំនៅក្នុងម៉ោងរៀន និងបង្រៀន។

លោកបញ្ជាក់ថា សម្រាប់សាលាបឋមសិក្សាចតុមុខ បានដាក់បញ្ជូលកម្មវិធីអប់រំសីលធម៌បែបព្រះពុទ្ធសាសនា ក្នុងមួយសប្ដាហ៍មួយម៉ោង រៀងរាល់ថ្ងៃព្រហស្បតិ៍ ដោយមានការនិមន្តព្រះសង្ឃចូលរួមអប់រំសីលធម៌សិស្សានុសិស្សតាមបែបព្រះពុទ្ធសាសនា។ លោក សូ ធី បន្តថា បន្ទាប់ពីមានការដាក់បញ្ជូលកម្មវិធីអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនានេះមក លោកមើលឃើញថា សិស្សមានការផ្លាស់ប្ដូរឥរិយាបទច្រើនជាងមុន ស្គាល់ហេតុផល ស្គាល់អំពើបាប និងបុណ្យ អ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។

បើតាម លោក សូ ធី ជាគោលការរបស់សាលារៀន នឹងដាក់បញ្ជូលកម្មវិធីអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាទៅគ្របកម្រិតថ្នាក់ តែសម្រាប់បច្ចុប្បន្ន​សាលាបឋមសិក្សាចតុមុខ បានអនុវត្តត្រឹមតែកម្រិតថ្នាក់ទី៤ ទី៥ និងទី៦ ហើយប្រសិនបើមានការចូលរួមច្រើន នឹងបន្តសកម្មភាពនេះ ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី៦តែម្ដង។

យ៉ាងណាក៏ដោយបើតាម​លោក សូ សុធី គោលបំណងនៃការនិមន្តព្រះសង្ឃចូលរួមអប់រំសិស្សានុសិស្ស គឺដើម្បីឱ្យសិស្សមានសីលធម៌ក្នុងសង្គម ចេះគោរពចាស់ទុំ ឪពុកម្ដាយ ត្រកូលរៀបច្បង ស្គាល់តួនាទីរបស់ខ្លួន ក្នុងនាមជាមនុស្ស ឬជាពលរដ្ឋនៃប្រទេសដែលមានវប្បធម៌ខ្ពង់ខ្ពស់ ស្គាល់ពីតម្លៃនៃព្រះពុទ្ធសាសនាក្នុងការអប់រំ និងដឹកនាំមនុស្សសត្វឱ្យបានសេចក្ដីសុខ ឱ្យចេះស្រឡាញ់ និងចេះអភិរក្សវប្បធម៌ប្រពៃណីជាតិរបស់ខ្លួន លុបបំបាត់ភាពអនាចារផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសង្គមជាតិ ឱ្យមានទំនាក់ទំនងល្អក្នុងសង្គម មានអាកប្បកិរិយា ចរិយា មារយាទ សីលធម៌ និងសុជីវធម៌ល្អ សាបព្រោះ និងបណ្ដុះពូជមនុស្សល្អក្នុងសង្គមឱ្យបានច្រើន និង លុបបំបាត់អំពើអាក្រក់ទាំងឡាយទាំងពួង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......