ជំនាញ ៧ ដែលកុមារត្រូវការ ដើម្បីរស់នៅក្នុងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស

ការអប់រំអាចជាស្ពានចម្លងសម្រាប់មនុស្សឱ្យមានអនាគតល្អប្រសើរ ប៉ុន្តែជាមួយការអប់រំ និងការផ្ដល់ចំណេះដឹងទូទៅ សាលាហាក់ដូចជា កំពុងមើលរំលងការផ្ដល់ជំនាញជីវិតសំខាន់ៗមួយចំនួន ដែលធ្វើ​ឱ្យ​កុមារអាចរស់នៅក្នុងពិភពលោក​ដែល​កំពុងវិវត្តឥតឈប់ឈរ។

បើយោងតាមអ្នកជំនាញផ្នែកអប់រំ លោក Tony Wagner ជាសហនាយកនៃក្រុមផ្លាស់ប្ដូរភាពជាអ្នកដឹកនាំរបស់ហាវឺត (Harvard’s Change Leadership Group) អះអាងថា កុមារសព្វថ្ងៃ កំពុងប្រឈមមុខនឹង «គម្លាតសមិទ្ធផលសកល – global achievement gap»  ដែលជាគម្លាតរវាងអ្វីដែលសាលាបានបង្រៀន និងជំនាញដែលយុវជនត្រូវរៀន។

ក្នុងសៀវភៅរបស់គាត់មានចំណងជើងថា «គម្លាតសមិទ្ធផលសកល – the global achievement gap» លោក Wagner បានកំណត់សមត្ថភាពស្នូលចំនួន ៧ ដែលកុមារគ្រប់រូបត្រូវការ ដើម្បីរស់នៅក្នុងពិភពលោកបច្ចុប្បន្ន។

១. ការត្រិះរិះពិចារណា និងដោះស្រាយបញ្ហា ៖ ក្រុមហ៊ុន និងស្ថាប័នទាំងអស់ ចាំបាច់ត្រូវមានលទ្ធភាពបន្តពង្រឹង និងអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីអាចប្រកួតប្រជែងនៅក្នុងទីផ្សារ ។ ហេតុនេះ ម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រងស្ថាប័ន ពិតជាត្រូវការបុគ្គលិក ដែលមានជំនាញក្នុងការត្រិះរិះពិចារណា និងមានសមត្ថភាពសួរសំណួរដែលត្រឹមត្រូវ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាចំពោះមុខ។

២. ការសហការ និងភាពជាអ្នកដឹកនាំ ៖ ដោយមើលឃើញពីភាពសំខាន់ នៃកិច្ចសហប្រតិបត្តិការក្នុងពិភពអាជីវកម្ម, លោកបានលើកឡើងថា ជំនាញភាពជាអ្នកដឹកនាំ សមត្ថភាពក្នុងធ្វើឱ្យខ្លួនមានឥទ្ធិពលលើអ្នកដទៃ និងធ្វើការរួមគ្នាជាក្រុម កាន់តែមានសារៈសំខាន់។ ដូច្នេះ តើអ្វីជាគន្លឹះ ក្នុងការក្លាយខ្លួនជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព ? លោក Tony Wagner លើកឡើងថា មានចំណុចពីរសំខាន់ ទី១ ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងទី២ ក្រមសីលធម៌ការងារច្បាស់លាស់។

៣. ភាពរហ័សរហួន និងបត់បែន ៖ សមត្ថភាពក្នុងការសម្របខ្លួន និងជ្រើសរើសជំនាញថ្មីបានឆាប់រហ័ស គឺមានសារៈសំខាន់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ បុគ្គលិកត្រូវតែមានសមត្ថភាពអាចប្រើប្រាស់កម្មវិធី និងបច្ចេកវិទ្យាបានច្រើន ដើម្បីដោះស្រាយបញ្ហា។ ដូច្នេះ គេត្រូវមានសមត្ថភាព «រៀនសូត្រពេញមួយជីវិត» ដែលនេះគឺជាជំនាញមួយ ដែលពិភពលោកកំពុងត្រូវការ។

៤. គំនិតផ្តួចផ្ដើម និងសហគ្រិនភាព ៖ ការសាកល្បង និងព្យាយាមធ្វើរឿងថ្មីៗមិនមែនជារឿងអាក្រក់នោះទេ។ ជារឿយៗ មនុស្ស និងអ្នកធ្វើអាជីវកម្ម មានទំនោរមិនហ៊ានប្រថុយប្រថាន។ លោកបន្ថែមថា ព្យាយាមធ្វើរឿង ១០មុខ ជោគជ័យ ៨មុខ ប្រសើរជាងធ្វើរឿង ៥មុខ ហើយជោគជ័យទាំងអស់។

៥. ការទំនាក់ទំនងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរប្រកបដោយប្រសិទ្ធភាព ៖ បើតាមលោក Wagner ការអសមត្ថភាព ក្នុងការបកស្រាយគំនិតខ្លួនឯងរបស់បុគ្គលិក និងអ្នកគ្រប់គ្រង គឺជាបញ្ហាទូទៅ ដែលម្ចាស់អាជីវកម្មតែងតែជួបប្រទះ។ ដូច្នេះ របៀបប្រាស្រ័យទាក់ទងច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព តាមរយៈការប្រើពាក្យសម្ដី ការសរសេរ និងធ្វើបទបង្ហាញពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រសិនអ្នកមានគំនិតអស្ចារ្យ ប៉ុន្តែមិនអាចពន្យល់គំនិតនោះទៅអ្នកដទៃ មានន័យថា គំនិតនោះមិនអាចយកមកអនុវត្តបានទេ។

៦. សមត្ថភាពប្រើ និងវិភាគព័ត៌មាន ​៖ បច្ចុប្បន្ន បុគ្គលិកជាច្រើន ត្រូវដោះស្រាយ និងប្រឈមមុខនឹងចំនួនដ៏ច្រើន នៃព័ត៌មានជារៀងរាល់ថ្ងៃ។ ដូច្នេះ សមត្ថភាពក្នុងការប្រមូល វិភាគ និងប្រើប្រាស់ព័ត៌មាន ដែលពាក់ព័ន្ធនឹងបញ្ហាប្រឈមសំខាន់ៗប្រចាំថ្ងៃ ពិតជាមានសារៈសំខាន់។

៧. ភាពចង់ចេះចង់ដឹង និងការស្រមើសម្រៃ ៖ ប្រភពដែលជំរុញឱ្យមានការច្នៃប្រឌិត និងគំនិតក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព គឺទទួលបានពីភាពចង់ចេះចង់ដឹង និងការស្រមើស្រមៃ។ ពួកយើងគ្រប់គ្នា កើតមកគឺសុទ្ធតែមានចំណង់ចង់ដឹង ចេះចង់ដឹង មានភាពច្នៃប្រឌិត និងការស្រមើស្រមៃ។ តាមការសិក្សា ជាមធ្យមកុមារដែលមានអាយុ ៤ឆ្នាំ សួរសំណួរចំនួន ១០០ក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលដែលក្មេងនោះ មានអាយុ ១០ឆ្នាំ គាត់ទំនងជាព្រួយបារម្ភ ចំពោះការទទួលចម្លើយពីសាលា ជាជាងការសួរសំណួរ។ «អ្វីដែលគ្រូបង្រៀន និងឪពុកម្ដាយ ត្រូវធ្វើ រក្សា និងជំរុញឱ្យក្មេងចង់ចេះចង់ដឹង និងចូលចិត្តស្រមើស្រមៃ ទោះក្នុងកម្រិតណាមួយក៏ដោយ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...