ក្រសួងអប់រំ កំពុងពិនិត្យ​លទ្ធភាព​បង្កើតកម្មវិធីសិក្សា និង​ប្រព័ន្ធបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពយុវជន​ក្នុង​វិស័យ​ឧស្សាហកម្ម​យានយន្ត

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃពុធ (១៩ វិច្ឆិកា) បានជួប​ជាមួយ​នឹង​ប្រតិភូជាន់ខ្ពស់​នៃក្រុមហ៊ុន RMA ក៏​ដូចជា​មជ្ឈមណ្ឌលឧត្តមភាពយានយន្ត​នៅ​កម្ពុជា (ACE-C) និងវិទ្យាស្ថាន Bendigo Kangan Institute (BKI) ប្រទេស​អូស្រ្តាលី ដើម្បីស្វែង​យល់​ពី​ឱកាស​ពង្រឹង និង​ពង្រីក​កិច្ច​សហការ​ប្រតិបត្តិការ​លើវិស័យអប់រំ​បណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ក្នុងនោះ ក៏​មានកិច្ច​ពិភាក្សា​ពិនិត្យ​លទ្ធភាព​បង្កើត​កម្មវិធី​សិក្សា និង​ប្រព័ន្ធ​បណ្តុះបណ្តាល​នៅ តាមសាលារៀន ដើម្បីពង្រឹងសមត្ថភាពយុវជនក្នុងវិស័យ​ឧស្សាហកម្ម​យានយន្ត តាមរយៈកិច្ចសហការសាកល្បងរវាង​ក្រសួងអប់រំ និង ACE-C ព្រមទាំង BKI។

មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) គឺជាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈដែលបង្កើត​ឡើងដោយភាព​ជាដៃគូរវាងក្រុមហ៊ុន RMA (Cambodia) និងវិទ្យាស្ថាន (BKI) នៃប្រទេសអូស្ត្រាលី ក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលមានបេសកកម្ម បណ្តុះបណ្តាល​អ្នកបច្ចេកទេស​យានយន្ត និងជំនាញពាក់ព័ន្ធ ទទួលស្គាល់ជាអន្តរជាតិ តាមរយៈការបណ្តុះបណ្តាល​ជំនាញដល់​យុវជនកម្ពុជា​សម្រាប់​ឧស្សាហកម្ម​យានយន្តទំនើប រួមទាំងតម្រូវការក្នុងការផ្លាស់ប្តូរជំនាញ​សម្រាប់និន្នាការ​ឧស្សាហកម្មថ្មីៗ។

ក្នុងជំនួបនោះ លោកស្រី Janelle ARENA ប្រធានផ្នែកឧស្សាហកម្ម និងអប់រំ នៃវិទ្យាស្ថាន BKI បានលើកឡើងនូវ​សំណើ​រៀបចំកម្មវិធីបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និងបានឱ្យដឹងថា BKI គឺជាស្ថាប័ន TAFE (Technical and Further Education) របស់រដ្ឋាភិបាលអូស្ត្រាលីដែលមានបទពិសោធជាច្រើនឆ្នាំលើការអប់រំជំនាញ បច្ចេកទេស វិជ្ជាជីវៈ​សម្រាប់​ទីផ្សារការងារ និងឧស្សាហកម្មជាក់ស្តែង ដោយឯកទេសលើការបណ្តុះបណ្តាល ២ប្រព័ន្ធ (Dual Training System) តាមរយៈការអនុវត្តការងារផ្ទាល់ (work-integrated learning) និងការផ្តល់វិញ្ញាបនបត្រដល់គ្រូឯកទេស ក្នុងក្របខណ្ឌ Australian Qualifications Framework (AQF)។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ចំពោះ​សំណើកិច្ចសហប្រតិបត្តិការ​លើកកម្ពស់វិស័យអប់រំបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដោយបានគូសបញ្ជាក់នូវការឯកភាព ចូលរួមគាំទ្រ និងសម្របសម្រួលជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះលេចចេញជារូបរាង និងដំណើរការទៅដោយរលូន ព្រមទាំង​បានចែករំលែកពីវឌ្ឍនភាពនៃវិស័យអប់រំ បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលកំពុងផ្តោត​លើការជំរុញ​ការផ្សារភ្ជាប់ការសិក្សាទ្រឹស្តីទៅនឹងការអនុវត្តផ្ទាល់នៅក្នុងឧស្សាហកម្មជាក់ស្តែង។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស ខណៈកម្ពុជាមាន​ចំនួនយុវជនច្រើនដែលត្រូវការជំនាញខ្ពស់សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ព្រមទាំងកំពុងផ្តោតការ​យកចិត្តទុកដាក់បង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម និងមានបំណងចង់សហការជាមួយស្ថាប័នដែលមានបទពិសោធ និងមានទំនួលខុសត្រូវខ្ពស់។ ហើយថា ការវិនិយោគរបស់ក្រុមហ៊ុន RMA, ACE និង BKI លើវិស័យយានយន្ត និង​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅ​កម្ពុជា ពិតជា​បាន​ចូលរួម​ចំណែកយ៉ាងសំខាន់​ដល់​ការ​ពន្លឿន​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍធនធាន​មនុស្ស ឆ្លើយតប​នឹង​ចក្ខុវិស័យ​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ម្នាក់​ត្រូវ​មាន​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំជីវិត ឆ្ពោះទៅសម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០ និង ២០៥០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...