៤ចំណុច ដើម្បីធានាបាននូវការផ្ដល់សេវាអប់រំពិសេសប្រកបដោយគុណភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការអប់រំប្រកបដោយបរិយាបន្ន សម្រាប់មនុស្សមានពិការភាព ផ្តល់នូវឱកាសស្មើភាពគ្នា និងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមចំណែករបស់ពួកគេ ទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ បច្ចុប្បន្ននៅកម្ពុជា ការអនុវត្តកម្មវិធីអប់រំពិសេស គឺមាននៅវិទ្យាល័យអប់រំពិសេសចំនួន៦សាលា ក្នុងនោះកម្រិតមត្តេយ្យសិក្សាមាន ២០៩នាក់ ស្រី៤៧នាក់ នៅខេត្តកណ្តាល កំពង់ចាម សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។

ក្នុងបាឋកថាពិសេសស្តីពី «តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា» លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា កុមារមានពិការភាពនៅសាលាមត្តេយ្យសិក្សាសាធាណៈទូទាំងប្រទេសបច្ចុប្បន្ន​នេះមានចំនួន ៧២០នាក់ ស្រី ២៨៦នាក់ ក្នុងនោះទទួលបានការគាំទ្រសេវាការអប់រំបរិយាបន្ន ៤៤,៥៨ភាគរយ។ កុមារមានពិការភាពនៅមត្តេយ្យសិក្សាសហគមន៍ចំនួន ២៤០នាក់ ស្រី ១០៦នាក់ ក្នុងនោះទទួលបានការគាំទ្រសេវាការអប់រំបរិយាបន្ន ៥៨ភាគរយ ក្នុងសាលាគោលដៅនៅខេត្តសៀមរាប កំពង់ធំ រតនគិរី ក្រចេះ បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង ព្រៃវែង ព្រះសីហនុ ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។

បាឋកថាពិសេសរបស់ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី «តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា»

បើតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ ដើម្បីធានាបាននូវការផ្ដល់សេវាអប់រំពិសេសប្រកបដោយគុណភាព ក្រសួងអប់រំ​បានដាក់ចេញ​នូវ​ផែនការ​ចំនួន ៤ចំណុច រួមមាន៖

ទី១. ពង្រឹងវិទ្យាស្ថានជាតិអប់រំពិសេស និងនាយកដ្ឋានអប់រំពិសេស ៖ ការរៀបចំគោលនយោបាយស្តីពីការអប់រំកុមារមានពិការភាព គោលនយោបាយស្តីពីការអប់រំបរិយាបន្ន ឯកសារជំនួយស្មារតីសម្រាប់គ្រូបង្រៀនវិទ្យាល័យអប់រំពិសេសឯកសារជំនួយសម្រាប់ការកំណត់អត្តសញ្ញាណកុមារមានពិការភាពក្រោមអាយុ ៥ឆ្នាំ និងសម្របសម្រួលកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ទី២. ការបន្តវិនិយោគលើវិទ្យាល័យអប់រំពិសេស ៖ ដើម្បីអនុវត្តកម្មវិធីអប់រំដល់កុមារមានពិការភាពនៅទូទាំងប្រទេស រួមទាំងកុមារខ្សោយសតិបញ្ញា និងអូទីហ្សឹម និងការអនុវត្តកម្មវិធីសមាហរណកម្ម ដោយកុមារត្រូវរៀននៅគ្រឹះស្ថានសិក្សាសាធារណៈពាក់កណ្ដាលថ្ងៃ និងនៅសាលារៀនអប់រំពិសេសពាក់កណ្ដាលថ្ងៃទៀត។

ទី៣. ការផ្តល់ប្រាក់ឧបត្ថម្ភពិសេស ៖ ការផ្តល់ប្រាក់ឧបត្ថម្ភពិសេសចំនួន ៨សែនរៀល លើបៀវត្សគ្រូបង្រៀន ដែលកើនឡើងជាលំដាប់ ដើម្បីថែរក្សាអ្នកឯកទេសខាងផ្នែកអប់រំពិសេស។

ទី៤. ការបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ៖ សហការជាមួយអង្គការគ្រួសារថ្មី ក្នុងការធ្វើសវនកម្មគុណភាពប្រចាំឆ្នាំ និងសហការជាមួយដៃគូអន្ដរជាតិ ក្នុងការពិនិត្យត្រចៀក និងគាំទ្របច្ចេកទេស។

ការអប់រំប្រកបដោយបរិយាបន្ន

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) នៅទូទាំងសកលលោក ក្នុងចំណោមកុមារ ១០នាក់មានកុមារម្នាក់ មានពិការភាព ដែលសរុបមានចំនួន ២៤០លាននាក់ ក្នុងនោះជិតពាក់កណ្តាលរស់នៅតំបន់អាស៊ីអាគ្នេយ៍។ នៅកម្ពុជាក៏ដូចជាប្រទេសជាច្រើនក្នុងសកលលោកដែរ គឺកុមារមានពិការភាព មានលទ្ធភាពបានចូលរៀនតិចជាងកុមារគ្មានពិការភាព និងមានគម្លាតខុសគ្នានៃការចូលរៀន និងការបញ្ចប់ការសិក្សា រវាងកុមារមានពិការភាព និងកុមារគ្មានពិការភាព។ យោងតាមជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ ពលរដ្ឋដែល​មានអាយុចាប់ពី៥ឆ្នាំឡើងចំនួន ៦៨៩.៥៣២នាក់ ត្រូវ​គេ​រកឃើញ​ថាមានពិការភាព ដែលនៅក្នុងនោះប្រហែល ៣៧៥០០ នាក់ជាកុមារអាយុចាប់ពី៥ ដល់ ១៤ឆ្នាំ។

គួរជំរាបជូនថា ផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន២០២៤-២០២៨ ជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយទៀតនៅក្នុងវិស័យអប់រំកម្ពុជា។ សមិទ្ធផលនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធានាឱ្យមានការផ្ដល់សេវាអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *