បញ្ហាកង្វះអាហារូបត្ថម្ភកុមារនៅខេត្តព្រះវិហារផ្តើមមានស្ថានភាពល្អប្រសើរ

ក្រោយពីបញ្ចប់បេសកកម្មអនុវត្តកម្មវិធីផ្លាស់ប្រែអស់រយៈពេល ១៨ឆ្នាំជាផ្លូវការលើទឹកដីខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែសីហានេះ អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (World Vision) បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងតំបន់គោលដៅដែលខ្លួនធ្វើការចំនួន ៣ម៉ឺនប្រាំពាន់នាក់ បានទទួលផលពីកម្មវិធីអភិវឌ្ឍន៍សហគមន៍ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងកម្មវិធីបោសសម្អាតមីន និងអភិវឌ្ឍន៍ដីកសិកម្ម កម្មវិធីលើកកម្ពស់សុខភាព អាហារូបត្ថម្ភ ព្រមទាំងទឹកស្អាត និងអនាម័យ (WASH) ។

គំនិតផ្តួចផ្តើមខាងលើនេះ បានជះឥទ្ធិពលជាវិជ្ជមានដល់ភូមិចំនួន ២៥នៅទូទាំងឃុំចំនួន៤ នៃស្រុកត្បែងមានជ័យ និងសង្កាត់ចំនួន២ នៃក្រុងព្រះវិហារ ដែលមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ៣៥, ២៨៥ នាក់ក្នុងនោះមានកុមារចំនួន ១៤, ០១១នាក់ ។ ផ្អែកតាមការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០១៤ បានបង្ហាញថា ខេត្តព្រះវិហារមានអត្រាប្រេវ៉ាឡង់កុមារខ្វះអាហារូបត្ថម្ភខ្ពស់ជាងគេ ធៀបនឹងខេត្តផ្សេងៗ និងជាខេត្តដែលមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់ជាងគេនៅកម្ពុជា ។ ក៏ប៉ុន្តែបច្ចុប្បន្នបញ្ហាកង្វះអាហារូបត្ថម្ភកុមារនៅខេត្តព្រះវិហារបានកាត់បន្ថយជាវិជ្ជមាន ។

លោក សុខ រដ្ឋា ប្រធានមណ្ឌលសុខភាពភូមិសន្តិភាព ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បាននិយាយរំឭកពីអតីតកាលថា កន្លងទៅកុមារអាយុក្រោម ៥ឆ្នាំនៅស្រុកត្បែងមានជ័យបានពើបប្រទះបញ្ហាប្រឈមជាច្រើន ដូចជា បញ្ហាក្រិសក្រិន កុមារទម្ងន់មិនគ្រប់ និងកង្វះអាហារូបត្ថម្ភ ដោយសារម្តាយឪពុកខ្វះការថែទាំ ស្របនឹងការយល់ដឹងអំពីការផ្តល់អាហាររូបត្ថម្ភកុមារពុំទាន់ត្រឹមត្រូវ ហើយការអនុវត្តទម្លាប់បំបៅកូនដោយទឹកដោះនៅមានកម្រិត ។

លោក សុខ រដ្ឋា ប្រធានមណ្ឌលសុខភាពភូមិសន្តិភាព មានប្រសាសន៍បញ្ជាក់ទៀតថា ៖ “ភាពជាដៃគូជាមួយអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិដែលបានទទួលការបណ្តុះបណ្តាលពីអង្គការទស្សនៈពិភពលោក សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើឱ្យបញ្ហាកុមារកង្វះអាហារូបត្ថម្ភការថយចុះជាលំដាប់ ហើយប្រជាជនចាប់ផ្តើមទទួលបានចំណេះដឹងសុខភាព ហើយស្ថានភាពអាហារូបត្ថម្ភកុមារមានភាពល្អប្រសើរឡើងជាលំដាប់ ។”

ជាក់ស្តែង តាមការស្ទង់មតិដំណាក់កាលចុងក្រោយរបស់អង្គការទស្សនៈពិភពលោក ឆ្នាំ២០២២-២០២៣ ភាគរយគ្រួសារដែលមានទឹកស្អាតពេញមួយឆ្នាំសម្រាប់ប្រើប្រាស់បានកើនឡើងយ៉ាងខ្លាំងពី ៤៨% ដល់ ៧៩% ខណៈដែលវត្តមានបង្គន់ប្រើប្រាស់ក្នុងគ្រួសារបានហក់ឡើងពី២% ទៅ ៨៦% ។ បន្ថែមលើនេះ ភូមិចំនួន ១២ ក្នុងចំណោម ២៥ ភូមិ (៧ នៅស្រុកត្បែងមានជ័យ និង ៥ ក្នុងក្រុងព្រះវិហារ) បានប្រកាសថាជា ភូមិដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ។

លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោក មានប្រសាសន៍ថា តាមរយៈលទ្ធផលភាពជាដៃគូរឹងមាំជាមួយភាគីពាក់ព័ន្ធទាំងអស់ បានបង្ហាញពីចក្ខុវិស័យរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់កុមារនៅក្នុងសហគមន៍ ។ អង្គការទស្សនៈពិភពលោកពិតជាមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃដំណើរការនេះ ។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ គឺជាមូលដ្ឋានគ្រឹះជំរុញក្តីសុបិន្តឱ្យបានសម្រេចចេញជារូបរាង ហើយអនាគតរបស់កុមាររាប់ពាន់នាក់បានផ្លាស់ប្តូរជាវិជ្ជមាន ។

សូមជម្រាបថា ការចូលរួមរបស់អង្គការទស្សនៈពិភពលោកនៅក្នុងស្រុកត្បែងមានជ័យ បានចាប់ផ្តើមជាមួយនឹងកម្មវិធីបោសសម្អាតមីន និងអភិវឌ្ឍន៍ដីកសិកម្មពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥ ។ ចាប់ពីឆ្នាំ២០០៥ អង្គការទស្សនៈពិភពលោក បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនដោយផ្តោតទៅលើវិស័យអាទិភាពមួយចំនួន ដូចជា កម្មវិធីគាំទ្រសុខភាព អាហារូបត្ថម្ភ ព្រមទាំងទឹកស្អាត និងអនាម័យ (WASH) ក្នុងគោលបំណងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ម្តាយ និងកុមារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។