លក្ខណៈពិសេស និងចរិតពីធម្មជាតិ របស់មនុស្ស Extrovert

Extrovert គឺសំដៅដល់ចរិតលក្ខណៈមនុស្ស ដែលចូលចិត្តការជួបជុំ ជជែកកម្សាន្ត និងចូលរួមក្នុងសង្គម ។ ដោយសារតែ ធម្មជាតិរបស់ពួកគេ បានធ្វើឱ្យមនុស្ស Extrovert អាចទាក់ទាញមនុស្សជាច្រើនមកក្បែរ។ Extrovert មិនចូលចិត្តការនៅម្នាក់ឯងទេ, ហេតុនេះហើយ បានជាពួកគេ ពូកែខាងទំនាក់ទំនង។ ចរិតលក្ខណៈនេះ គឺផ្ទុយពីមនុស្ស Introvert ទាំងស្រុង ព្រោះមនុស្ស Introvert ត្រូវការពេលវេលាច្រើន ដើម្បីនៅម្នាក់ឯង និងសម្រាកយកថាមពល។

នៅទសវត្សរ៍ឆ្នាំ ១៩៦០ ចិត្តវិទូជនជាតិស្វីស លោក Carl Jung គឺជាមនុស្សដំបូងគេ ដែលបានបង្កើតពាក្យទាំងពីរនេះឡើង នៅពេលដែលគាត់បានវិភាគអំពីធាតុនៃបុគ្គលិកលក្ខណៈរបស់មនុស្ស។ គាត់បានកំណត់ចរិតលក្ខណៈមនុស្សថា មានពីរប្រភេទ ដោយផ្អែកលើវិធីដែលពួកគេបង្កើនថាមពលសម្រាប់ខ្លួនឯង។ លោកបានរកឃើញថា មនុស្ស Extrovert ទទួលបានថាមពល នៅពេលដែលពួកគេចូលទៅក្នុងហ្វូងមនុស្ស និងធ្វើទំនាក់ទំនងជាមួយអ្នកដទៃ។ ចំណែក Introvert ត្រូវការពេលវេលានៅម្នាក់ឯង ដើម្បីបំពេញថាមពលឡើងវិញ។

ក្រោយពីទ្រឹស្តីរបស់លោក Carl Jung ត្រូវបានទទួលស្គាល់ និងមានប្រជាប្រិយភាព ការស្រាវជ្រាវបានរកឃើញថា ភាពខុសគ្នារបស់មនុស្ស ដែលមានអត្តចរិត Extrovert និង Introvert គឺដោយសារ ហេតុផលហ្សែន និងអរម៉ូន។ បើតាមអ្នកចិត្តសាស្ត្ររូបនេះ មនុស្ស Extrovert មានចរិតលក្ខណៈចំនួន ៨ សំខាន់ៗ ៖

១. សប្បាយចិត្តនៅពេលបានចូលរួមក្នុងសង្គម ៖ ជារឿយៗមនុស្ស Extrovert មិនខ្លាចក្នុងការណែនាំខ្លួនទៅកាន់មនុស្សថ្មីនោះទេ។ ហេតុផលនេះ បានធ្វើឱ្យពួកគេក្លាយជាទីចាប់អារម្មណ៍របស់មនុស្សជាច្រើន, ម្យ៉ាងទៀត ពួកគេមិនមានអារម្មណ៍ភ័យខ្លាច នៅពេលពួកគេចូលទៅក្នុងស្ថានភាព ឬកាលៈទេសៈណាមួយ ដែលគេមិនធ្លាប់ជួបពីមុននោះទេ។

២. មិនចូលចិត្តនៅម្នាក់ឯង ៖ សម្រាប់មនុស្ស Extrovert ការចំណាយពេលនៅម្នាក់ឯងច្រើន ធ្វើឱ្យពួកគេមានអារម្មណ៍ថា ខ្សោះថាមពលធម្មជាតិដែលពួកគេមាន។ ដូច្នេះ ពួកគេត្រូវបញ្ចូលថាមពលឱ្យខ្លួនឯងឡើងវិញតាមរយៈការចេញទៅខាងក្រៅ ឬជួបជុំជាមួយអ្នកដទៃ។

. ចង់នៅកន្លែងមានមនុស្សច្រើន ៖ មនុស្ស Extrovert មានអារម្មណ៍ថា មានផាសុកភាពនៅពេលដែលពួកគេមានទំនាក់ទំនងជាមួយមនុស្សក្រុមធំ។ ពួកគេមានភាពជាអ្នកដឹកនាំខ្ពស់ ហើយអាចដឹកនាំការងារផ្សេងៗបានល្អ។ ជាទូទៅ មនុស្ស Extrovert កម្របដិសេធការអញ្ជើញ ឱ្យចូលរួមពិធីជប់លៀង ឬពិធីជួបជុំផ្សេងៗណាស់។

៤. មានមិត្តភក្ដិច្រើន ៖ ទេពកោសល្យពិសេសមួយរបស់មនុស្ស Extrovert គឺងាយស្រួលបង្កើតមិត្តភាពថ្មីៗ ។ នេះគឺដោយសារតែពួកគេ ទទួលបានថាមពលច្រើន ពេលនៅក្បែរអ្នកដទៃ។ ដូច្នេះ ពួកគេមានទំនោរចង់បង្កើតបណ្ដាញ និងទំនងទំនងក្នុងសង្គម ដែលមានទំហំធំ។

. ចូលចិត្តនិយាយ ឬចោទជាសំណួរ ៖ មនុស្ស Extrovert ចូលចិត្តយកបញ្ហា ឬរឿងរ៉ាវ ដែលពួកគេជួបប្រទះ ទៅនិយាយ ឬពិភាក្សា ដើម្បីរកដំណោះស្រាយជាមួយអ្នកដទៃ ឬដើម្បីទទួលបានការណែនាំ។ ពួកគេមានឆន្ទៈក្នុងការបង្ហាញពីភាពជាខ្លួនឯងដោយបើកចំហ និងបញ្ជាក់ពីចំណង់ចំណូលចិត្ត ឬជម្រើសរបស់ពួកគេ។

៦. ជាមនុស្សវិជ្ជមាន ៖ Extrovert ច្រើនតែត្រូវបានគេពិពណ៌នាថា ជាមនុស្សមានភាពរីករាយ វិជ្ជមាន មានសេចក្ដីអំណរ និងចុះសម្រុងក្នុងសង្គម។ ពួកគេមិនចូលចិត្តរស់នៅជាមួយបញ្ហា ឬចំណាយពេលសញ្ជឹងគិតពីការលំបាកនោះទេ។ ប្រសិនបើពួកគេមានបញ្ហា ឬវិបត្តិផ្សេងៗ ដែលដោះស្រាយមិនចេញ គឺពួកគេមិនអាចធ្វើចិត្តឱ្យមិនខ្វល់បាន។

៧. មិនខ្លាចនឹងប្រថុយ ៖ ការសិក្សាបានរកឃើញថា មនុស្ស Extrovert អាចចូលរួមក្នុងការងារ ឬស្ថានភាព ដែលមានលក្ខណៈប្រថុយប្រថាន។ ប្រសិនបើពួកគេ ទទួលបានជោគជ័យលើកិច្ចការ ដែលគេបានប្រថុយនោះ សារធាតុ dopamine ដែលមានក្នុងខួរក្បាលរបស់គេ នឹងកើនឡើងច្រើនខុសពីមនុស្ស Introvert ។

៨. ជាមនុស្សបត់បែន ៖ ជារឿយៗមនុស្ស Extrovert ងាយស្រួលសម្របខ្លួនទៅនឹងស្ថានការណ៍ណាមួយបានល្អ និងមានភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា។ អ្វីដែលរឹតតែពិសេសនោះ គឺ ពួកគេអាចសម្រេចចិត្ត លើកិច្ចការផ្សេងៗ បានលឿន រហ័ស និងមានទំនុកចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...