ឪពុកសិស្សបាក់ឌុប ៖ ធ្លាក់ឬជាប់ជារឿងធម្មតា តែកូនត្រូវប្រឹងឱ្យអស់ពីលទ្ធភាព និងមានជំនឿលើខ្លួនឯង

ជាការពិតណាស់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មិន​មែនមានតែបេក្ខជននោះទេ​ដែលកំពុងមានអារម្មណ៍រំភើប និងព្រួយបារម្ភ តែអាណាព្យាបាល ឪពុកម្តាយ ក៏កំពុងតែមានអារម្មណ៍ដូចគ្នានេះដែរ ។ សម្រាប់លោក ញ៉ែម សុផល បច្ចុប្បន្នជាមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលក៏មានកូនមួយរូបនឹងត្រូវប្រឡងបាក់ឌុបឆ្នាំនេះ បានផ្តល់សារលើកទឹកចិត្តថា ធ្លាក់ជាប់ជារឿងធម្មតា តែកូនត្រូវប្រឹងឱ្យអស់ពីលទ្ធភាព និងមានជំនឿលើខ្លួនឯង។

លោក ញ៉ែម សុផល មានប្រសាសន៍ប្រាប់ AMS Education ថា គាត់មានកូនប្រុសត្រូវទៅប្រឡងបាក់ឌុបថ្ងៃខាងមុខនេះ នៅមណ្ឌលវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ។ ចំពោះការប្រឡងបាក់ឌុបរបស់កូនឆ្នាំនេះ លោកមានអារម្មណ៍រំភើបផង និងបារម្ភផង, អារម្មណ៍រំភើប ដោយគិតថា បើគាត់​ប្រឡងជាប់គាត់នឹងបន្តការសិក្សានៅសកលវិទ្យាល័យ ឬបានទទួលអាហារូបករណ៍​ទៅរៀន​ក្រៅ​ប្រទេស​ដែលជាស្ពានមួយចម្លងគាត់ឆ្ពោះទៅរកអនាគតថ្មីមួយនៃជីវិត។ ចំណែកអារម្មណ៍ភ័យព្រួយ ដោយគិតថា ខ្លាចគាត់ប្រឡងធ្លាក់ ឬមានបញ្ហាណាមួយ​ដោយ​ចៃដន្យនៅ​ថ្ងៃប្រឡង។

លោក ញ៉ែម សុផល ជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

“បើគាត់ប្រឡងជាប់ នឹងសប្បាយរីករាយនិងអបអរគាត់ តែបើធ្លាក់ក៏មិនបន្ទោសគាត់ដែរ ហើយជំរុញឱ្យប្រឹងប្រែង​បន្ត​ទៀត”

លោក ញ៉ែម សុផល ជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

លោក ញ៉ែម សុផល បញ្ជាក់បន្ថែមថា កន្លងមកលោកផ្ទាល់ និងភរិយាបានជួយលើកទឹកចិត្តកូនជាប្រចាំ ជំរុញឱ្យខិតខំសិក្សារាល់ថ្ងៃ និងតែងទូន្មានកូនថា “មានតែចំណេះវិជ្ជាទេដែលជួយជីវិតកូនឱ្យមានអនាគតល្អ​ប្រសើរ និងអាចជួយសង្គមជាតិបាន​ ។ ហើយមានតែ​ចំណេះវិជ្ជាទេជាទ្រព្យដែលចោរលួចមិនបាន”។ ជាពិសេស ជំរុញឱ្យគាត់ខិតខំមើល និងទន្ទេញមេរៀន ក៏ដូច​ជា​ធ្វើ​លំហាត់តាំងពីជាងមួយខែមុនពេលជិតប្រឡងធំនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ឪពុកដែលមានវ័យប្រមាណ៥០ឆ្នាំរូបនេះ លើកឡើងថា នៅពេលកូនរបស់គាត់រៀនបានលទ្ធផលល្អ គាត់តែងតែមានអំណោយជូនកូន និងជូនកូនដើរលេង​តាមការស្នើសុំ ។ ជាពិសេសបង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះកូន សរសើរកូនពេលរៀនបានលទ្ធផលល្អ និងមិនបន្ទោស ឬដាក់ទណ្ឌកម្មកូនពេលកូនទទួលលទ្ធផលសិក្សាមិនល្អ។

លោក ញ៉ែម សុផល និងកូនប្រុស

“ខ្ញុំពិតជាសង្ឃឹមថាកូននឹងធ្វើបានល្អនៅថ្ងៃប្រឡង ព្រោះខ្ញុំឃើញគាត់ខិតខំរៀនខ្លាំងជាប្រចាំក្នុងរយៈពេលជិត២ខែនេះ។ ការសិក្សានៅសាលា​គាត់ទទួលបានលទ្ធផលល្អ និងរៀនពូកែផងដែរ។ គាត់ជាកូនដើរ​តាមគន្លង កូនល្អមិនដែលឱ្យឪពុកម្តាយពិបាកចិត្តទេ”

លោក ញ៉ែម សុផល ជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

លោក ញ៉ែម សុផល បន្ថែមទៀតថា ក្រោយកូនប្រឡងបាក់ឌុបរួច បើនិយាយពីការជ្រើសរើសជំនាញសិក្សារបស់កូនវិញក្នុងនាមជាអាណាព្យាបាលគាត់មិនបង្ខំកូននោះទេ គឺគោរពការសម្រេចចិត្តរបស់គាត់។ ប្រសិនកូនចង់រៀនជំនាញអ្វីត្រូវតាមបំណងរបស់គាត់ និងតាមអ្វីដែលគាត់មានទេពកោសល្យ ។ តែទោះជាយ៉ាងណាក៏ដោយ ឪពុកម្ដាយនឹងពន្យល់ និងតម្រង់ទិសគាត់  អំពីជំនាញសំខាន់ៗ ដែលត្រូវនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ព្រមទាំងស្របទៅតាមបំណងរបស់គាត់។

លោក ញ៉ែម សុផល ក៏បានលើកទឹកចិត្ត និងជំរុញកូនឱ្យប្រឹងប្រែងអស់ពីសមត្ថភាព និងព្យាយាមធ្វើឱ្យបានល្អក្នុងពេលប្រឡង។ មួយវិញទៀត លោកក៏បាន​ត្រៀមរួចរាល់នូវថវិកា សម្ភារៈសិក្សា​សម្រាប់​ប្រឡង​ និងជូនគាត់ទៅប្រឡងដោយផ្ទាល់។ លោកពន្យល់និងលើកទឹកចិត្តកូនឱ្យយល់ថា “មានតែចំណេះដឹងទេ ដែលជួយឱ្យមានអនាគតរុងរឿង ជីវិតងាយស្រួល“៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...