តើអ្វីជាភាពខុសគ្នា រវាង ធនធានមនុស្ស និងមូលធនមនុស្ស?

ធនធានមនុស្ស (Human Resource) និងមូលធនមនុស្ស (Human Capital) គឺជាពាក្យពីរដែលអាន ឬស្ដាប់ទៅស្រដៀងគ្នាខ្លាំង ខណៈទាំងធនធានមនុស្ស និងមូលធនមនុស្ស សុទ្ធតែទាក់ទងទៅនឹងជំនាញ និងទេពកោសល្យរបស់មនុស្ស។

ពាក្យទាំងពីរនេះ ច្រើនតែមានការយល់ច្រឡំ និងពិបាកបែងចែកអត្ថន័យឱ្យបានដាច់ស្រេច ប៉ុន្តែក៏មានចំណុចរួម និងចំណុចដាច់ដោយឡែកដែរ ។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ឱ្យបានច្បាស់ អំពីអត្ថន័យរួម និងអត្ថន័យដាច់ដោយឡែករវាងពាក្យទាំងពីរនេះ។

មូលធនមនុស្ស

បុគ្គលិកដែលមានជំនាញ ឆ្លងកាត់ការបណ្ដុះបណ្ដាល មានបទពិសោធន៍ មានការអប់រំ ព័ត៌មានទូលំទូលាយ ចំណេះដឹងជ្រៅជ្រះ សមត្ថភាពគិតត្រេះរិះពិចារណា និងផលិតភាពការងារខ្ពស់ ត្រូវបានគេហៅថា មូលធនមនុស្ស ឬក៏ អាចនិយាយមួយបែបទៀតថា មូលធនមនុស្ស​ គឺជាតម្លៃ ដែលបុគ្គលផ្ដល់ឱ្យក្រុមហ៊ុន ឬស្ថាប័ន ដែលខ្លួនកំពុងបំពេញការងារ ដែលតម្លៃនោះ អាចវាយតម្លៃបាន តាមរយៈជំនាញ និងសមត្ថភាពស្ដង់ដា ក្នុងការប្រកួតជែងរបស់បុគ្គល ។

មូលធនមនុស្ស គឺជាធាតុផ្សំដ៏សំខាន់នៃផលិតកម្ម។ ខណៈការជ្រើសរើសបុគ្គលិក ដែលមានការអប់រំ បទពិសោធន៍ ជំនាញ និងការបណ្ដុះបណ្ដាលត្រឹមត្រូវ ក៏អាចបង្កើនប្រសិទ្ធភាព ផលិតភាព និងប្រាក់ចំណេញសម្រាប់ស្ថាប័នផងដែរ។

ធនធានមនុស្ស (Human Resource) និងមូលធនមនុស្ស (Human Capital) គឺជាពាក្យពីរដែលអាន ឬស្ដាប់ទៅស្រដៀងគ្នាខ្លាំង ខណៈទាំងធនធានមនុស្ស និងមូលធនមនុស្ស សុទ្ធតែទាក់ទងទៅនឹងជំនាញ និងទេពកោសល្យរបស់មនុស្ស។

ដើម្បីឱ្យបុគ្គលិកក្លាយជាមូលធនមនុស្សសម្រាប់ស្ថាប័ន ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម អាចវិនិយោគលើបុគ្គលិករបស់ខ្លួន តាមរយៈការផ្ដល់ឱកាសពួកគេអាចទទួលបានការបណ្ដុះបណ្ដាល និងការអប់រំបន្ថែមជាប្រចាំ។ ការអភិវឌ្ឍ និងបណ្តុះបណ្ដាលបុគ្គលិក អាចជួយឱ្យពួកគេមានសមត្ថភាព ជំនាញ និងចំណេះដឹងកាន់តែទូលំទូលាយ។ ចំណែកក្រុមហ៊ុន អាចកាត់បន្ថយការចំណាយលើការជួលបុគ្គលិកបន្ថែម នៅពេលដែលស្ថាប័នខ្លួនមានបុគ្គលិកដែលជាមូលធនមនុស្ស។

យ៉ាងណាក៏ដោយ រឿងមួយ ដែលម្ចាស់ស្ថាប័នត្រូវដឹងគឺ សមត្ថភាពរបស់បុគ្គលិកម្នាក់ៗគឺមិនស្មើរគ្នានោះទេ។ ដូច្នេះ អភិវឌ្ឍមូលធនមនុស្ស អាចត្រូវបានអភវិឌ្ឍតាមរយៈវិធីផ្សេងៗគ្នា ទើបអាចបង្កើនតម្លៃសេដ្ចកិច្ចរបស់ក្រុមហ៊ុនបាន។

ធនធានមនុស្ស

ការយល់អំពីបញ្ញាត្តិនៃពាក្យ ធនធាន គឺជាវិធីសាស្ត្រសាមញ្ញបំផុត ក្នុងការពន្យល់អត្ថន័យនៃពាក្យធនធានមនុស្ស។​ ពាក្យថា ធនធាន គឺសំដៅទៅលើបណ្ដុំទ្រព្យសកម្ម ដែលជាសម្បត្តិដែលយើងអាចទាយយកបានតាមតម្រូវការ រហូតទាល់តែទ្រព្យនោះអស់។

ធនធានមនុស្ស គឺអាចប្រៀបធៀបបាន ទៅនឹងក្រុមមនុស្សមានសក្តានុពល ក្នុងការក្លាយជាបុគ្គលដែលមានចំណេះដឹង ជំនាញ និងប្រសិទ្ធភាពការងារ។ ឬអាចនិយាយម្យ៉ាងទៀតថា វាគឺជាសក្តានុពលរបស់មនុស្ស ក្នុងការបង្កើនប្រសិទ្ធភាព ការផលិត និងប្រាក់ចំណេញសម្រាប់ស្ថាប័ន។

តើអ្វីជាភាពខុសគ្នារវាង ធនធានមនុស្ស និងមូលធនមនុស្ស?

ធនធានមនុស្ស និងមូលធនមនុស្ស មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដែលពាក្យទាំងពីរនេះ អាចទុកថា ជំនាញរបស់មនុស្សដែលអាចប្រើប្រាស់បាន ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងប្រាក់ចំណេញ។

ធនធានមនុស្ស (Human Resource) និងមូលធនមនុស្ស (Human Capital) គឺជាពាក្យពីរដែលអាន ឬស្ដាប់ទៅស្រដៀងគ្នាខ្លាំង ខណៈទាំងធនធានមនុស្ស និងមូលធនមនុស្ស សុទ្ធតែទាក់ទងទៅនឹងជំនាញ និងទេពកោសល្យរបស់មនុស្ស។

ប៉ុន្តែធនធានមនុស្ស គឺជាមនុស្ស ដែលមានសក្តានុពល ក្នុងការទាញយកពីធនធាន។ ចំណែក មូលធនមនុស្ស គឺជាមនុស្ស ដែលមានមូលធន (សុខភាព សមត្ថភាព ចំណេះដឹង និងជំនាញ) រួចជាស្រេចក្នុងការទាញយកធនធាន។ មូលធនមនុស្ស គឺផ្ដោតសំខាន់ទៅលើជំនាញ និងចំណេះដឹង ដែលមានរួចជាស្រេចហើយ និងអាចយកទៅប្រើប្រាស់បាន។

ធនធានមនុស្ស ចាំបាច់ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល អភិវឌ្ឍ ផ្ដល់ឱកាស និងការប្រកួតប្រជែង។ ធនធានមនុស្ស អាចអភិវឌ្ឍទៅជាមូលធនមនុស្សបាន គឺត្រូវការពេលវេលា ទើបពួកអាចទទួលបាន បំណិនជីវិត សមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធភាព និងការប្រកួតជែង។ ធនធានមនុស្ស អាចក្លាយជាមូលធនមនុស្ស ដោយទទួលបានពីការវិនិយោគ និងផ្ដល់ឱកាសឱ្យចូលរួមក្នុងប្រតិបត្តិការការងារផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...