ឱកាសបុណ្យភ្ជុំបិណ្ឌ ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ បង្ហាញភាពស្រស់ស្អាត និងសមសួនបំផុត

នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ បានបង្ហាញភាពស្រស់ស្អាត និងសមសួនបំផុតសម្រាប់នារីខ្មែរ។ ក្នុងន័យនេះ ការស្លៀកពាក់ត្រូវតាមបរិបទ ក៏ជាការតុបតែងខ្លួនមួយបែប អាចបង្ហាញពីការយល់ដឹង ការប្រាស្រ័យទាក់ទង និងការឱ្យតម្លៃដល់ខ្លួនឯង នៅតាមទីសាធារណៈផងដែរ។

កញ្ញា នុត ស្រីមុំ លើកឡើងថា ការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺដើម្បីឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ប្រពៃណីនៃការស្លៀកពាក់តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។ កញ្ញាបន្តថា កត្តាដែលជំរុញឱ្យកញ្ញាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយសារកញ្ញាយល់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា នៅពេលបានស្លៀកសម្លៀកបំពាក់បែបនេះ ក៏បានបង្ហាញពីអត្តសញ្ញាណជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីយូរលង់មកហើយ។

កញ្ញា នុត ស្រីមុំ

«ពេលខ្ញុំបានស្លៀកសម្លៀកបំពាក់បែបប្រពៃណី នឹងធ្វើឱ្យយើងមានអារម្មណ៍ថាខ្លួនឯងស្រស់ស្អាត ព្រោះសម្លៀកបំពាក់បែបនេះ មិនងាយមានឱកាសបានស្លៀកនោះទេ  ទាល់តែមានឱកាសពិធីបុណ្យជាតិផ្សេងៗទើបអាចស្លៀកបាន» ។

កញ្ញា នុត ស្រីមុំ

ស្រីមុំ បន្តថា ចំពោះនារីខ្មែរ នៅពេលស្លៀកពាក់បែបប្រពៃណី គឺមើលទៅសមសួនជានារីខ្មែរ ហើយយើងក៏បានជួយលើកស្ទួយសម្លៀកបំពាក់ខ្មែរ និងធ្វើឱ្យយើងដឹងថាសម្លៀកបំពាក់ខ្មែរមានច្រើនបែបបទ។ ជាមួយ​គ្នានេះ កញ្ញាក៏បានលើកទឹកចិត្តដល់យុវជនយើង ជាពិសេសនារីៗ គួរងាកមកស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរនាឱកាសបុណ្យភ្ជុំ ដូចជា ហូលផាមួង សឹងខ្មែរ អាវប៉ាក់ខ្មែរ ឱ្យបានគ្រប់ៗគ្នាដើម្បីឱ្យបរទេសមើលមកថាប្រទេសរបស់យើងមានសម្លៀកបំពាក់មួយដ៏ស្រស់ស្អាត និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិរបស់ខ្មែរ ព្រោះសម្លៀកបំពាក់បែបប្រពៃណីខ្មែរស្រស់ស្អាត និងទន់ភ្លន់។

ជាមួយគ្នានេះ សម្រាប់ កញ្ញា ញ៉ែម ស្រីលីន វិញនិយាយថា ដោយមើលឃើញថាវប្បធម៌នៃការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរមិនសូវមានការពេញនិយម ដោយសារមានការហូរចូលនៃវប្បធម៌ស្លៀកពាក់ពីបណ្ដាប្រទេសជិតខាង ទើបកញ្ញាចង់ចូលរួមថែរក្សាវប្បធម៌នៃការស្លៀកពាក់បែបប្រពៃណីខ្មែរចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ កញ្ញាបន្តថា ការស្លៀកពាក់បែបប្រពៃណីខ្មែរ ឃើញថាផ្ដល់ភាពស្រស់ស្អាត និងសមសួនស្រមតាមបរិបទសង្គមនាពេលបច្ចុប្បន្ន។

កញ្ញា ញ៉ែម ស្រីលីន

«ខ្ញុំគិតថាការស្លៀកសម្លៀកបំពាក់បែបប្រពៃណីក្នុងឱកាសបុណ្យភ្ជុំបិណ្យបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និងរំភើប ព្រោះមើលទៅស្អាត សមសួនជានារីខ្មែរ»។

កញ្ញា ញ៉ែម ស្រីលីន

កញ្ញា ញ៉ែម ស្រីលីន បញ្ជាក់បន្ថែមថា ការស្លៀកសម្លៀកបំពាក់ប្រពៃណីបែបនេះ បានរួមចំណែកជួយដល់សង្គមជាតិជាច្រើន ដូចជា ផ្នែកវប្បធម៌ ជួយជនជាតិខ្មែរចេះថែរក្សាប្រពៃណីទំនៀមទម្លាប់ដែលបានបន្សល់ទុក។ លើសពីនេះ ការស្លៀកពាក់បែបប្រពៃណី បានបង្ហាញពីឥរិយាបទល្អ និងភាពសមរម្យរបស់ជនជាតិខ្មែរ។ ស្រីលីន បន្តថា កាលពីមុនរូបនាងក៏មិនមានចំណូលចិត្តស្លៀកសម្លៀកបំពាក់ប្រពៃណីនោះដែរ ប៉ុន្តែនៅពេលមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសារៈសំខាន់ នៃសម្លៀកបំពាក់ប្រពៃណី និងមើលទៅស្រស់ស្អាត សមសួន និងសាកសម្យពេលចូលរួមពិធីបុណ្យជាតិធំៗ ទើបជំរុញឱ្យគាត់ចង់ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ។

លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សម្រាប់លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ការស្លៀកសម្លៀកបំពាក់ប្រពៃណីទៅកាន់ទីគោរពសក្ការៈបូជា នឹងជំរុញឱ្យអ្នកដែលស្លៀកសម្លៀកបំពាក់ប្រពៃណីប្រកាន់ភ្ជាប់នូវឥរិយាបទល្អ ទន់ភ្លន់ សុភាពរាបសារ ដើម្បីឱ្យសាកសមជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ។ ឧទាហរណ៍ យុវនារីមួយចំនួន ពីមុនមកធ្លាប់តែរហ័សរហួន រប៉ិលរប៉ូច ប៉ុន្តែនៅពេលបានស្លៀកសម្លៀកបំពាក់ប្រពៃណី ក៏បានបង្ហាញឱ្យឃើញពីភាពទន់ភ្លន់ ភាពស្រស់ស្អាត សុភាពរាបសារ ដែលបង្ហាញឱ្យឃើញអំពីវប្បធម៌ខ្មែរ និងអត្តចរិកស្រ្តីខ្មែរ។

“ស្រ្តីខ្មែរកាលណាបានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ គឺមានសម្រស់ស្រស់ស្អាត ហើយអត្តចរិកក៏សមរម្យ ថ្លៃថ្នូរទៅតាមនោះដែរ” ។

 លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

លោក យូ សុភា បន្ថែមថា នៅពេលនារីខ្មែរឱ្យ​តម្លៃទៅលើការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ក៏បានចូលរួមចំណែកថែរក្សាម៉ូតសម្លៀកបំពាក់កុំឱ្យបាត់បង់ និងចូលរួមលើកទឹកចិត្តដល់សិប្បករខ្មែរដែលផលិតក្រណាត់សូត្រខិតខំរកវិធីត្បាញរវៃឱ្យបានច្រើន មានទីផ្សារ មានការងារធ្វើ ក្នុងការថែរក្សាវប្បធម៌ប្រពៃណីខ្មែរផង និងរួមចំណែកកសាងសេដ្ឋកិច្ចជាតិផង។

លោកសាស្រ្ដាចារ្យក៏បានលើកទឹកចិត្តនៅក្នុងនាមជាកូនខ្មែរ ជាពិសេសយុវនារីគួរតែនាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ មានហូល ផាមួង អាវប៉ាក់ សំពត់បត់ ចូលរួមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ពីព្រោះមិនត្រឹមតែជួយបង្កើនសោភ័ភាពខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាចំណាប់អារម្មណ៍របស់អ្នកដទៃ ជាពិសេសភ្ញៀវអន្តរជាតិបានទទួលស្គាល់ និងឱ្យតម្លៃវប្បធម៌ខ្មែរ ជាប្រជាជាតិមួយដែលមានសម្លៀកបំពាក់ជាវប្បធម៌របស់ខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។