បញ្ចៀសកំហឹងដោយពង្រឹងក្ដីរីករាយ និងភាពច្នៃប្រតិដ្ឋ

កំហឹងតែងតែកើតមកលើមនុស្សជារឿងធម្មតា ប៉ុន្តែការឆ្លើយតបនឹងកំហឹងប្រកបដោយភាពវិជ្ជមាន មិនមែនជារឿងសាមញ្ញពេកទេ! ប៉ុន្តែមនុស្សនៅតែអាចគ្រប់គ្រងបានក្នុងរូបភាពណាមួយ ប្រសិនបើមានការហ្វឹកហាត់ព្រមជាមួយគន្លឹះដែលមានប្រសិទ្ធភាព ។ ដើម្បីបំប្លែងកំហឹងឱ្យមានភាពវិជ្ជមានបាន បើតាមគេហទំព័រ bestlifeonline ចែករំលែកគន្លឹះចំនួន៥ ខាងក្រោមនេះ ៖​

១. បញ្ចេញកំហឹងដោយវិធីច្នៃប្រតិដ្ឋ  ៖ ការបញ្ចេញកំហឹង តាមរយៈវិធីសាស្រ្តមួយ ដែលមានភាពច្នៃប្រតិដ្ឋ គឺជួយឱ្យអ្នកអាចដោះស្រាយបញ្ហាបាន រួមទាំងមានផលជះជាវិជ្ជមានផងដែរ ។ បើតាមការសិក្សាបែបចិត្តវិទ្យា ការសរសេរកំណត់ត្រាប្រចាំថ្ងៃ ជាវិធីដ៏មានឥទ្ធិពលមួយ សម្រាប់អ្នកដែលមានអារម្មណ៍មិនល្អ ឬបុគ្គលកំពុងមានកំហឹង ដើម្បីបញ្ចេញមកក្រៅដោយវិធីច្នៃប្រតិដ្ឋ ។ ដោយហេតុថា ការសរសេរកំណត់ត្រា គឺនាំមកនូវ វិធីឆ្លុះបញ្ចាំងមួយដែលមាន ផាសុកភាព ​និងសុវត្ថិភាព ហើយមិនប៉ះពាល់អ្នកដទៃ។

២. បំបែកកិច្ចសន្ទនា ៖ គឺមានន័យថា បើកឱកាសក្នុងការជជែក​ ជាពិសេសពេលដែលមិនទាន់ស្គាល់គ្នាច្បាស់។ កិច្ចសន្ទនាអាចធ្វើឡើង តាមរយៈការបំផុសនូវសំណួរបើក ស្វែររកចំណុចរួមឬដូចគ្នា បង្ហាញពីភាព​​​​​​​ត្រង់ និងការចាប់អារម្មណ៍ទៅលើភាភីម្ខាងទៀត។ ពេលខ្លះកំហឹង គឺត្រូវការផ្លាស់ប្តូរមួយនាំឱ្យមានភាពប្រសើរជាងមុនដោយការយល់ពីគ្នា ជាជាងការគេចវេស។ ដូច្នេះហើយ ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បំប្លែងកំហឹង ​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យទៅជាកិច្ចសន្ទនាមួយ ដែលមានប្រសិទ្ធភាព វាក៏ជួយឱ្យលោកអ្នកអាចយល់ពីអារម្មណ៍ខ្លួនឯងច្រើនជាងមុន ហើយជាធ្លុងមួយក្នុងការសម្រេចចិត្តនៅកិច្ចការបន្ទាប់។

៣. ទុកពេលគិតដើម្បីរកដំណោះស្រាយ ៖ ព្យាយាមប្រើប្រាស់សមត្ថភាព ឬបទពិសោធន៍ដើម្បីយកទៅដោះស្រាយ និងអាចឆ្លើយតបរាល់បញ្ហាដែលកំពុងកើតមាន។ ជារឿយៗ កំហឹងតែងតែបង្ហាញប្រាប់អំពីភាពខុសឆ្គងណាមួយ ហេតុដូចនេះហើយ ត្រូវរកឱ្យឃើញថា តើកំហឹងវាកំពុងតែផ្តល់ឱ្យអ្នកនូវមេរៀនអ្វីខ្លះ? និងធ្វើយ៉ាងណាទុកចន្លោះ ស្វែងរកដំណោះស្រាយជាមុនសិន។

៤. ធ្វើសកម្មភាពសប្បាយៗ ៖ សកម្មភាព ដែលបង្កនូវភាពសប្បាយរីករាយ មានច្រើនប្រភេទ។ ដូច្នេះហើយជ្រើសអ្វីដែលលោកអ្នកចូលចិត្ត ហើយនឹងផ្តល់ផលវិជ្ជមានទៅកាន់ខ្លួនឯង។ កំហឹងជាអារម្មណ៍ដែលកើតមានភ្លាមៗ ទន្ទឹមគ្នានោះក៏ត្រូវស្វែងរកអ្វីដែលនាំឱ្យអ្នកសប្បាយចិត្តក្នុងរយៈពេលលឿនតាមដែលអាចធ្វើបាន តាមរយៈសកម្មភាពដូចជា ច្រៀង ស្រែកឮៗនៅក្នុងឡាន  ហាត់កីឡាប្រដាល់ និងសកម្មភាពនានាទៀត។

៥. ប្រើប្រាស់ចម្រៀង ៖ ជ្រើសរើសចម្រៀងណា ដែលស្របនឹងស្ថានភាពបច្ចុប្បន្ន ព្រោះវាជួយឱ្យលោកអ្នក ទទួលបានអារម្មណ៍ថា អ្នកមិនមែនតែឯងនោះទេ ពីព្រោះកំហឹងខ្លះកើតពីអារម្មណ៍ឯកជន ដូច្នេះក៏ត្រូវតែមានវិធីដោះស្រាយតាមរបៀបបុគ្គលដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...