អង្គការ PSE ធ្វើ​យុទ្ធនាការរៃអង្គាស ដើម្បីជួយកុមារមកពីគ្រួសារខ្វះខាត ​មានឱកាសសិក្សា និងរៀនជំនាញវិជ្ជាជីវៈ

អង្គការដើម្បីភាពញញឹមនៃកុមារ ឬហៅកាត់ថា PSE បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ក្នុងគោលបំណងដើម្បីជួយកុមារ យុវជន និងគ្រួសារក្រីក្រឱ្យទទួលបានឱកាសសិក្សា ការព្យាបាល ការអប់រំចំណេះទូទៅ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសម្របសម្រួលរកការងារមួយសមរម្យ ។ នេះជាការលើកឡើងរបស់លោកស្រី លក្ខិណា ដេប៉ាលីយ៉ែរ នាយកគ្រប់គ្រងទូទៅនៃអង្គការដើម្បីភាពញញឹមនៃកុមារ នៅក្នុងឱកាសសន្និសិទកាសែត រាត្រីសប្បុរសធម៌ខួបកំណើតម៉ាមី ដែលជាស្ថានិក PSE ។

លោកស្រី លក្ខិណា ដេប៉ាលីយ៉ែរ បានលើកឡើងថា តាំងពីបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារមកដល់បច្ចុប្បន្ន អង្គការបាន និងកំពុងផ្ដល់ការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងឧបត្ថម្ភអាហារដល់សិស្សក្រីក្រចំនួន៦៥០០នាក់ដែលនៅក្នុងមណ្ឌលភ្នំពេញ និងតាមសាលារដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយក្នុងនោះមានសិស្សជាង៤៥០០នាក់បានបញ្ចប់ការសិក្សា និងកំពុងបម្រើការក្នុងទីផ្សារការងារ ។

លោកស្រី លក្ខិណា បានបន្តថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការផ្គត់ផ្គង់ទៅកាន់កុមារទាំងអស់ អង្គការបានបង្កើតនូវយុទ្ធនាការរៃអង្គាសថវិការចំនួនពីរគឺ យុទ្ធនាការស្វែងរកជំនួយក្នុងការផ្គត់ផ្គង់អាហារ និងយុទ្ធនាការស្វែងរកសម្ភារសិក្សា ។ យុទ្ធនាការស្វែងរកជំនួយក្នុងការផ្គត់ផ្គង់អាហារនេះ សប្បុរសជនអាចចូលរួមបរិច្ចាគជាគ្រឿងឧបភោគបរិភោគ ឬថវិការសម្រាប់រៀងរាល់សប្ដាហ៍ ខែ ឆ្នាំ ​ឬបរិច្ចាគជាកញ្ចប់សម្រាប់អាហារ៥០ចាន ២០០ចាន ឬតាមលទ្ធភាព ។ សម្រាប់យុទ្ធនាការស្វែងរកសម្ភារសិក្សាសប្បុរសជនទាំងអស់ក៏អាចចូលរួមតាមលទ្ធភាពដូចជា កាតាប ឯកសណ្ឋានសិក្សា ប៊ិច សៀវភៅ ឬឧបត្ថម្ភជាកញ្ចប់សម្ភារសិក្សា ដោយមួយកញ្ចប់មានតំលៃ ២៣​ដុល្លារ ​ឬស្មើរនឹង៩២០០០រៀល ដែលសិស្សអាចប្រើប្រាស់បានរយៈពេលពេញ១ឆ្នាំ ។

« កុមារ និងយុវជនទទួលបានអាហារបីពេលក្នុងមួយថ្ងៃ ហើយសប្បុរសជនអាចចូលរួមបរិច្ចាគអាហារមួយចានមានតម្លៃត្រឹមតែ២០០០រៀលប៉ុណ្ណោះ»

លោកស្រី លក្ខិណា ដេប៉ាលីយ៉ែរ ។

លោកស្រីនាយកគ្រប់គ្រងទូទៅបានបន្តថា នៅក្នុងឱកាសនៃខួបគម្រប់៨១ឆ្នាំរបស់ស្ថានិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ គឺ លោកស្រី Merie-France des Palliere (Mamie) នៅថ្ងៃទី១៦ ខែកញ្ញា​ ខាងមុខនេះនឹងមានសប្បុរសជនជាច្រើនចូលរួមបរិច្ចាគដើម្បីបន្តបេសកម្មចម្បង «ការជួយកុមារឱ្យ​ឆ្លងផុតពីទុក្ខវេទនា ឆ្ពោះទៅកាន់ការងារអាជីព» និងផ្សព្វផ្សាយទៅសប្បុរសជនបានស្គាល់ និងដឹងពីតម្រូវការរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កាន់តែច្រើន ។

« កន្លងមកគណៈគ្រប់គ្រងនៃPSE ទទួលបានការឧបត្ថម្ភគាំទ្រខ្លះហើយពីសំណាក់សប្បុរសជនពីក្នុង និងក្រៅប្រទេស »

លោកស្រី លក្ខិណា ដេប៉ាលីយ៉ែរ ។

ជាចុងក្រោយ លោកស្រីបានបញ្ជាក់ថា តម្លាភាពពិតជាមានសារៈសំខាន់ ហើយតម្លាភាពក៏ជាគុណតម្លៃស្នូលនៃអង្គការ ប៉េ អេស អឺ ផងដែរ ដូច្នេះថវិកាសម្រាប់ចំណាយនិងដំណើរការអង្គការទាំងស្រុងត្រូវបានចងក្រងជាឯកសារដែលសាធារណៈជនទូទៅអាចចូលទៅពិនិត្យបានលើគេហទំព័រផ្លូវការរបស់អង្គការ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...