ចិនចេញសេចក្ដីព្រៀងច្បាប់ កំណត់ឱ្យកុមារប្រើស្មាតហ្វូនត្រឹម២ម៉ោងក្នុងមួយថ្ងៃ

យោងតាមប្រភពពី REUTERS បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរចិនមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីអត្រានៃជំងឺម្ញូបភ្នែក (myopia) និងការញៀនអ៊ីនធឺណិតក្នុងចំណោមមនុស្សវ័យក្មេង។ ក្ដីព្រួយបារម្ភនេះ បានញ៉ាំងឱ្យនិយតករអ៊ីនធឺណិតរបស់ចិន បានចេញនូវសេចក្ដីព្រៀងច្បាប់មួយកាលពីពេលថ្មីៗនេះ ស្ដីពីការកំណត់ម៉ោងសម្រាប់កុមារប្រើស្មាតហ្វូន ដោយកំណត់​ឱ្យកុមារដែលមានអាយុក្រោម ១៨ ឆ្នាំ គួរតែត្រូវបានកំណត់ម៉ោងជាអតិបរមា ២ម៉ោងក្នុងមួយថ្ងៃ។

រដ្ឋបាល Cyberspace នៃប្រទេសចិន (CAC) ចង់ឱ្យឧបករណ៍ឆ្លាតវៃ របស់អ្នកប្រើប្រាស់មានអាយុក្រោម ១៨ឆ្នាំ ត្រូវបានភ្ជាប់នូវកម្មវិធី minor mode ដែលជាកម្មវិធី មិនអនុញ្ញាតឱ្យកុមារចូលប្រើអ៊ីនធឺណិតចាប់ពីម៉ោង ១០យប់ដល់ម៉ោង ៦ព្រឹក។ លើសពីនេះ CAC បន្ថែមថា ក្រុមហ៊ុនផ្ដល់សេវាកម្មបច្ចេកវិទ្យា ក៏ត្រូវចូលរួមសហការ ក្នុងការចូលរួមអនុវត្តកំណែទម្រង់នេះដែរ។

នៅក្នុងសេចក្ដីព្រាងច្បាប់បានកំណត់ថា អ្នកប្រើប្រាស់ដែលមានអាយុពី ១៦ ទៅ ១៨ ឆ្នាំនឹងត្រូវបានអនុញ្ញាតពីរម៉ោងក្នុងមួយថ្ងៃ។ ដោយឡែកកុមារ ដែលមានអាយុពី ៨ ទៅ ១៦ ឆ្នាំអាចលេងបានមួយម៉ោង ខណៈពេលដែលកុមារអាយុក្រោម ៨ ឆ្នាំនឹងត្រូវបានអនុញ្ញាតលេងទូរស័ព្ទត្រឹម ៨ នាទី។ បន្ទាប់ពី CAC បានចេញផ្សាយសេចក្តីព្រាងច្បាប់ ដែលបើកចំហចំពោះមតិកែលម្អពីសាធារណៈរហូតដល់ថ្ងៃទី២ ខែកញ្ញា។ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនភាគច្រើនបានធ្លាក់ចុះនៅក្នុងការជួញដូរក្នុងទីក្រុងហុងកុង។

លោក Xia Hailong មេធាវីនៅក្រុមហ៊ុនច្បាប់ Shanghai Shenlun បង្ហាញការយល់ឃើញចំពោះរឿងនេះថា ច្បាប់នេះនឹងធ្វើឱ្យបណ្ដារក្រុមហ៊ុនអ៊ីនធឺណិតឈឺក្បាល ហើយ​ដើម្បីអនុវត្តបទបញ្ញាត្តិបានត្រឹមត្រូវ តម្រូវ​ឱ្យមានការប្រឹងប្រែងខ្លាំង ព្រមទាំងចំណាយប្រាក់ច្រើន។ យ៉ាងណាមិញ ភាគរយដែលក្រុមហ៊ុនមិនអនុលោមតាមច្បាប់ក៏មានខ្ពស់ដែរ ។ ប៉ុន្តែលោកជឿថា ក្រុមហ៊ុនអ៊ីនធឺណិតភាគច្រើន អាចនឹងពិចារណា ហាមឃាត់អនីតិជនពីការប្រើប្រាស់សេវាកម្មរបស់ពួកគេ។

សូមជម្រាបថា កាលពីឆ្នាំ២០២១ រដ្ឋាភិបាលចិនក៏បានដាក់បម្រាមមិនឱ្យក្មេងដែលមានអាយុក្រោយ ១៨ឆ្នាំ លេងវីដេអូហ្គេមដែរ ហើយការអនុវត្តនាពេលនោះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនផលិតហ្គេមដ៏ធំបំផុតមួយរបស់ចិន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។