កុមារ និងភាពច្នៃប្រឌិត ៖ វិធីសាស្ត្រ ៥ ដែលឪពុកម្ដាយ អាចចិញ្ចឹមកូនឱ្យក្លាយជាមនុស្សពូកែច្នៃប្រឌិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការបណ្ដុះគំនិត និងសមត្ថភាពច្នៃប្រឌិត (Creativity) គឺជាផ្នែកមួយ ដ៏សំខាន់សម្រាប់កុមារ មិនថាពួកគេកើតមកជាមួយនឹងទេពកោសល្យច្នៃប្រឌិត ឬក៏អត់ក៏ដោយ។ សមត្ថភាពនេះ នឹងជួយឱ្យពួកគេយល់ពីរបៀបបង្ហាញភាពខ្លួនឯង និងគាំទ្រសុខភាពផ្លូវអារម្មណ៍ និងផ្លូវចិត្តរបស់គេ។

ការសិក្សាក្នុងសៀវភៅ ដែលមានចំណងជើងថា «Creativity for Everybody» ដែលសរសេរដោយ Kathryn Haydon បានបង្ហាញថា កុមារដែលអាចចូលទៅក្នុងពិភពនៃភាពច្នៃប្រឌិត អាចជួយពួកគេបង្កើនគុណភាពជីវិត តាំងពីពួកគេនៅក្មេង រហូតដល់ពេញវ័យ ហើយក៏អាចជួយឱ្យពួកគេមានអាយុវែងផងដែរ។

WOLSEY HALL OXFORD បានណែនាំថា ដើម្បីចិញ្ចឹមបីបាច់ឱ្យកុមារម្នាក់ក្លាយជាកុមារ ដែលមានជំនាញ និងគំនិតច្នៃប្រឌិតខ្ពស់ អាណាព្យាបាល អាចអនុវត្តវិធីសាស្ត្រ ចំនួន ៥ ។

១. នាំកុមារចេញក្រៅផ្ទះ ៖ ការចំណាយពេលនៅខាងក្រៅច្រើន គឺជាវិធីសាស្ត្រដ៏ល្អមួយ ក្នុងការចិញ្ចឹម និងបណ្ដុះកុមារ ឱ្យមានគំនិតច្នៃប្រឌិតខ្ពស់។ ហេតុនេះ អាណាព្យាបាល គួរមានពេលវេលា នាំកុមារចេញទៅខាងក្រៅឱ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន។ មិនថាជាការដើរក្នុងភូមិ ការលេងកម្សាន្តនៅសួនច្បារ ឬក៏ឡើងភ្នំនៅថ្ងៃឈប់សម្រាកនោះទេ។ ខណៈពេលចេញក្រៅ អាណាព្យាបាល អាចលើកទឹកចិត្តឱ្យកុមារសង្កេតមើលអ្វីៗនៅជុំវិញខ្លួនគេឱ្យបានច្រើន ព្រោះសកម្មភាពនេះ នឹងជំរុញឱ្យកុមារមានជំនាញចង់ដឹងចង់ឃើញ (Curiosity) និងផ្ដល់ឱ្យពួកគេនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីធម្មជាតិនៅជុំវិញខ្លួន។

២. ឱ្យពួកគេញ៉ាំអាហារឱ្យបានច្រើនប្រភេទ ៖ ការសាកល្បងញ៉ាំអាហាររសជាតិថ្មីៗ គឺជាវិធីសាស្ត្រដ៏ល្អមួយ ដើម្បីធ្វើឱ្យកុមារមានអារម្មណ៍រំភើបអំពីការភ្លក្សរសជាតិផ្សេងៗ ហើយនេះក៏ជាផ្នែកមួយក្នុងការបង្កើនការយល់ដឹងរបស់គេផងដែរ។ ប្រសិនបើអ្នកមានពេលវេលា និងថវិកា អាចធ្វើរឿងនេះបាន អាណាព្យាបាល គួរអនុញ្ញាតឱ្យកុមារញ៉ាំអាហារឱ្យបានច្រើនប្រភេទ ជាពិសេសគឺការញ៉ាំបន្លែ ឬផ្លែឈើ ដែលពួកគេមិនធ្លាប់ញ៉ាំឱ្យបានម្ដងក្នុងមួយសប្ដាហ៍។ វាអាចជាបន្លែប្លែកៗ ដូចជា ផ្លែស្រកានាគ ដំឡូង ផែ្លគីវី ឬក៏ផ្លែឈើផ្សេងៗទៀត។ ចំណុចសំខាន់នៃការភ្លក្សអាហារឱ្យបានច្រើនប្រភេទនេះ ផ្ដល់ឱកាសឱ្យកុមារ ទទួលបានបទពិសោធន៍ និងរៀនសូត្រពីអ្វីថ្មីៗ។

៣. អនុញ្ញាតឱ្យពួកគេមានអារម្មណ៍អផ្សុក ៖ ការសិក្សាបង្ហាញថា អារម្មណ៍អផ្សុក អាចជំរុញភាពច្នៃប្រឌិតសម្រាប់កុមារ ដោយជំរុញឱ្យពួកគេ គិតក្រៅប្រអប់ (Think outside the box)។ នៅពេលដែលពេលវេលា នៅជាមួយអេក្រង់របស់គេដល់កំណត់ ហើយកុមារចាប់ផ្ដើមរអ៊ូអំពីភាពអផ្សុក ឬក៏គ្មានអ្វីធ្វើ អាណាព្យាបាល អាចលើកទឹកចិត្តឱ្យគេរកវិធីកម្សាន្តដោយខ្លួនឯង តាមរយៈការ គូសរូប ផាត់ពណ៌ អានសៀវភៅ សរសេរ លេងល្បែងក្មេងៗ (Toy) ចំណាយពេលនៅខាងក្រៅជាមួយមិត្តភក្តិ និងរៀបរូបផ្គុំជាដើម។

៤. លើកទឹកចិត្តឱ្យពួកគេប្រើការគិត និងស្រមើស្រម៉ៃ ៖ អាណាព្យាបាលអាចសួរកុមារ អំពីសំណួរផ្សេងៗ ដែលជំរុញឱ្យពួកគេហ្វឹកហាត់ការគិត។ សំណួរទាំងនោះអាចសួរអំឡុងពេលញ៉ាំអាហារពេលល្ងាច មុនចូលគេង ឬអំឡុងពេលដើរលេងចុងសប្ដាហ៍ជាដើម។

៥. ឱ្យពួកគេចូលរួម ដោះស្រាយបញ្ហា ៖ ប្រសិនបើមានអ្វីមួយនៅផ្ទះ ត្រូវការផ្លាស់ប្ដូរ ជួសជុល ឬដោះស្រាយ អាណាព្យាបាល អាចសុំឱ្យកុមារចូលរួមជាមួយ ធ្វើការងារទាំងនោះ ដើម្បីបណ្ដុះទម្លាប់គិត និងដោះស្រាយបញ្ហាជាក់ស្ដែង។ ការអនុញ្ញាតឱ្យកុមារ ចូលរួមធ្វើកិច្ចការទាំងនេះ ជាផ្នែកមួយដ៏សំខាន់ ដែលជំរុញឱ្យកុមារ ទទួលអារម្មណ៍ថា ពួកគេជាចំណែកសំខាន់ ក្នុងការងារផ្សេងៗ ដែលធ្វើឱ្យពួកគេមានភាពជឿជាក់ និងមានទម្លាប់គិតប្រកបដោយភាពច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហា៕​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។