រដ្ឋមន្រ្តីក្រសួងព័ត៌មាន​អំពាវនាវឱ្យ​យុវជន​ចាប់អារម្មណ៍លើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សារ​ព័ត៌មាន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ដើម្បីបង្កើន​នូវ​សមត្ថភាព និង​គុណភាព​ធនធាន​មនុស្ស​ក្នុងវិស័យ​ព័ត៌មាន ឯកឧត្តមអំពាវនាវ​ឱ្យ​យុវជនទាំងអស់ ចាប់អារម្មណ៍​ទៅលើ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សារព័ត៌មាន ដោយថា អាជីពមួយនេះ ជាអាជីពសេរី ហើយ​អាចនឹង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​សង្គមជាតិ​នៅក្នុង​ការដោះស្រាយ​បញ្ហាសង្គម​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលត្រឹម​ត្រូវ​ទៅ​ដល់សង្គមទាំងមូល។

ជាមួយ​គ្នា​នេះ ឯកឧត្តមរដ្ឋមន្រ្តី​ក៏​បាន​ឱ្យ​ដឹង​អំពី​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ឡើងវិញ​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិក្រឹត្យការ វិជ្ជាជីវៈ​សារ​ព័ត៌មាន ដែល​បាន​អាក់ខានជា​យូរ​មក​ហើយ ដោយ​បញ្ជាក់ថា ជាគោលដៅ​របស់ក្រសួង គឺនឹង​ប្រែក្លាយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាលនេះ ទៅជា​វិទ្យាស្ថានជាតិព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ ដែល​នឹង​អាច​ក្លាយ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈព័ត៌មាន និងសោតទស្សន៍​នៅ​កម្ពុជា ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវ​ការ​របស់​ប្រទេសដែល​ត្រូវ​ការ​នូវ​អ្នក​សារ​ព័ត៌មាន​ដែលមាន​គុណភាព។

លោក មឿន ឈានណារិទ្ធ ជាអ្នកសារព័ត៌មាន និងជាសាស្រ្តាចារ្យផ្នែកសារ​ព័ត៌មាន​ មានប្រសាសន៍សាទរ ដោយថា ការដាក់​ឱ្យដំណើរ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិក្រឹត្យការ វិជ្ជាជីវៈសារព័ត៌មាន ជាការល្អ ព្រោះគ្រប់អាជីពទាំងអស់មុន​នឹង​ចាប់ផ្តើម គឺ​ត្រូវ​​​​ទទួលការ​បណ្តុះបណ្តាល និង​ការសិក្សា​អប់រំ ។ ហើយ​លោក​ក៏​រំពឹងដែរថា មជ្ឈមណ្ឌលនេះ ក៏​នឹងអាចជួយលើកស្ទួយនូវ​កម្រិតវិជ្ជាជីវៈសារព័ត៌មាន ពិសេស​អ្នកសារ​ព័ត៌មានឌីជីថល។

តាមការ​ស្ទង់មតិ​ដែលធ្វើ​ឡើង​ដោយ​ក្រសួងព័ត៌មាន​កាលពីពេលថ្មីៗនេះ បានបង្ហាញថា ជាង៩០ភាគរយ នៃអ្នក​សារព័ត៌មាន​គឺទទួល​បាន​ការ​បណ្តុះបណ្តាល​ផ្នែកសារព័ត៌មាន ក៏​ប៉ុន្តែភាគច្រើន នៃអ្នក​សារព័ត៌មាន​ដែលទទួលបាន​ការ​បណ្តុះបណ្តាលនោះ គឺជាការ​បណ្តុះបណ្តាល​ក្នុងវគ្គខ្លីៗ​តែប៉ុណ្ណោះ ។ ការ​ស្ទង់មតិ​ក៏​បង្ហាញដែរថា មានអ្នក​សារ​ព័ត៌មាន​ត្រឹមតែ ២,២៥ភាគរយ​ប៉ុណ្ណោះ​ ដែលទទួលបាន​ការ​បណ្តុះបណ្តាលជំនាញពីសាកលវិទ្យាល័យ ហើយ ០,៦៥ភាគរយ ទទួល​បានការ​បណ្តុះបណ្តាល​ពីក្រៅប្រទេស។

ជាការកត់សម្គាល់ បច្ចុប្បន្ន​នៅ​កម្ពុជា​មានសាកលវិទ្យាល័យ​រដ្ឋ និង​ឯកជនដែលធ្វើ​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសារ​ព័ត៌មាន ដូចជា សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (DMC), សាកលវិទ្យាល័យ​កម្ពុជា និង សាកលវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា។ តាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្រ្តា ការ​សិក្សាវិជ្ជាជីវៈសារព័ត៌មាន មិន​មែន​សំដៅ​តែ​ទៅលើ​ការសរសេរកាសែត​មួយមុខប៉ុណ្ណោះទេ ប៉ុន្តែជំនាញនេះ ក៏​ជាផ្នែក​នៃក្របខណ្ឌ​ទំនាក់ទំនង​សាធារណៈ ដោយ​អ្នក​រៀនចប់​អាចធ្វើជាអ្នក​នាំពាក្យ ធ្វើជាមន្រ្តីទំនាក់ទំនង​សាធារណៈ ធ្វើជាមន្រ្តីព័ត៌មានជាដើម ហើយការ​សិក្សា​ផ្នែកវិជ្ជាជីវៈ​សារ​ព័ត៌មាន ក៏​ជួយ​ពង្រឹង​នៅ​ក្នុង​ការ​ទំនាក់ទំនង​សាធារណៈរបស់សហគ្រិនផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...