ទទួលទានគ្រឿងស្រវឹងក្រោមអាកាសធាតុក្ដៅ ជាទង្វើគួរប្រុងប្រយ័ត្នក្នុងថ្ងៃចូលឆ្នាំ ព្រោះមានហានិភ័យខ្ពស់ចំពោះសុខភាព

រដូវកាលចូលឆ្នាំប្រពៃណីខ្មែរ ជាឱកាសដ៏ពិសេសដែលប្រជាជនកម្ពុជា និងប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដូចជា មីយ៉ាន់ម៉ា ឡាវ និងថៃ អាចជួបជុំ គ្រួសារ ញាតិមិត្ត បងប្អូន និងមិត្តភក្តិ ដើម្បីអបអរទទួលទេវតាឆ្នាំថ្មី។ វេលានេះបង្កើតឱ្យមានសកម្មភាពរីករាយជាច្រើនដូចជា ការយកចង្ហាន់ទៅវត្ត លេងល្បែងប្រជាប្រិយ ការធ្វើដំណើរកម្សាន្ត ការញ៉ាំអាហារឆ្ងាញ់ៗ និងទទួលទានស្រាជាដើម។

ទន្ទឹមនឹងនេះ នៅក្នុងថ្ងៃចូលឆ្នាំ គឺពេលវេលាស្ថិត​នៅ​ក្នុងរដូវក្តៅ ហេតុនេះ មាន​ពលរដ្ឋមួយ​ចំនួនបានជ្រើសរើស​ទទួលទានភេសជ្ជៈត្រជាក់ៗ ដូចជាស្រាបៀ ឬស្រាជាដើម ដោយគិតថា វាធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបង្កើតបរិយាកាសរីករាយក្នុងពេលជួបជុំ ។ យ៉ាងណាមិញ ការទទួលទានភេសជ្ជៈមានជាតិអាល់កុល ខណៈអាកាសធាតុកំពុងក្ដៅខ្លាំងដូចបច្ចុប្បន្ន គួរតែត្រូវធ្វើដោយមានទំនួសខុសត្រូវ ស្ថិតក្នុងបរិមាណដែលអាចគ្រប់គ្រងបាន និងបម្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវៀងវិបត្តិ និងគ្រោះថ្នាក់ដែលអាចកើតឡើងដោយចៃដន្យ។

យោងតាមការស្រាវជ្រាវរបស់ UnityPoint Health បង្ហាញថា ការទទួលទានស្រា ខណៈពេលអាកាសធាតុកំពុងក្ដៅខ្លាំង អាចបង្កជាហានិភ័យចំនួន ៣សំខាន់ៗចំពោះសុខភាព៖

. ដាច់សរសៃរឈាមខួរក្បាល (Heat Stroke) ការរួមបញ្ចូលគ្នារវាងជាតិអាល់កុល និងអាកាសធាតុក្ដៅ នឹងធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយប្រែប្រួល និងពិបាកគ្រប់គ្រងរហូតដល់ដាច់សរសៃរឈាមក្នុងខួរក្បាលតែម្ដង។ ដំណាក់កាលដំ​បូង អ្នកអាចជួបបញ្ហារមួលក្រពើ ដោយសារការបាត់បង់ជាតិអាល់កាឡាំង និងសូដ្យូមក្នុងខ្លួន ។ បន្ទាប់មក វានឹងធ្វើឱ្យអ្នកខ្សោះខ្លួន និងអស់កម្លាំង ដោយសារកង្វះជាតិទឹក។ នៅដំណាក់កាលចុងក្រោយ អ្នកអាចដាច់សរសៃឈាមខួរក្បាល ដោយសារកម្ដៅក្ដៅខ្លាំងទាំងក្នុង និងក្រៅរាងកាយ។

. កង្វះជាតិទឹក (Dehydration) ឥទ្ធិពលនៃកម្ដៅព្រះអាទិត្យ និងជាតិអាល់កុល គឺបង្កើតឱ្យមានបញ្ហាកង្វះជាតិទឹកក្នុងរាងកាយ។ ការញ៉ាំជាតិអាល់កុលនឹងធ្វើឱ្យអ្នកនោមញឹក ចំណែកព្រះអាទិត្យធ្វើឱ្យអ្នកបែកញើស ដើម្បីទប់ទល់នឹងភាពក្ដៅនៃបរិយាកាសខាងក្រៅ។ ម្ល៉ោះហើយ ប្រសិនបើអ្នកទទួលទានស្រាក្រោមកម្ដៅថ្ងៃ អ្នកនឹងបាត់បង់ជាតិទឹកលឿនជាងមុន ២ដង។

. សរសៃរឈាមរីកធំ (Dilated Blood Vessels) ការឈរ ឬផឹកស្រាក្រោមសីតុណ្ហភាពក្ដៅខ្លាំង អាចធ្វើឱ្យអ្នកដួលសន្លប់ភ្លាមៗបាន។ បន្ទាប់ពីចំណាយពេលនៅក្រោមពន្លឺថ្ងៃ រាងកាយរបស់អ្នកនឹងចាប់ផ្ដើមឡើងកម្ដៅ ហើយសរសៃរឈាមរបស់អ្នកនឹងចាប់ផ្ដើមរីកធំជាងមុន ដែលបង្កឱ្យអ្នកងាយដួលសន្លប់ ឬដាច់ខ្យល់តែម្ដង ប្រសិនបើរាងកាយខ្វះជាតិទឹកខ្លាំង។

សរុបមក ការអបអរក្នុងឱកាសពិសេសៗក្នុងការរស់នៅ ជាពិសេសពិធីបុណ្យចូលឆ្នាំខ្មែរ ជាទង្វើដែលយើងទាំងអស់គ្នាគួរធ្វើ។ យ៉ាងណាមិញ ទន្ទឹមនឹងភាពរីករាយ យើងក៏ត្រូវមានការប្រុងប្រយ័ត្ន និងមានទំនួសខុសត្រូវខ្ពស់ចំពោះសកម្មភាពខ្លួនឯងផងដែរ។ ជាពិសេស គឺការទទួលទានស្រាតែម្ដង ដែលយើងគួរទទួលទានក្នុងបរិមាណមួយដែលអាចគ្រប់គ្រងខ្លួនឯងបាន និងគួរជៀសវៀងការទទួលទានក្រោមអាកាសធាតុក្ដៅខ្លាំង ព្រោះវាអាចបង្កឱ្យមានបញ្ហា ដាច់សរសៃឈាមខួរក្បាល កង្វះជាតិទឹកក្នុងរាងកាយ និងសរសៃរឈាមរីកធំជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។