រដ្ឋមន្រ្តីក្រសួងការងារ គាំទ្រគំនិតផ្តួចផ្តើម​របស់ ILO សម្រាប់គម្រោងអភិវឌ្ឍជំនាញ ​ឆ្លើយតបនឹងស្ថានភាពរីកចម្រើន នៃសង្គមសេដ្ឋកិច្ច​កម្ពុជា

ភ្នំពេញ – ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Graeme Buckly នាយកការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ថៃ កាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការ​គាំទ្រ​ចំពោះគំនិតផ្តួចផ្តើម​របស់ ILO ក្នុងការ​បង្កើត​គម្រោង​ជួយ​ដល់ការ​អភិវឌ្ឍជំនាញ ដែលវានឹងឆ្លើយតប​ទៅនឹង​ស្ថានភាពរីកចម្រើន នៃសង្គម​សេដ្ឋកិច្ច​កម្ពុជា​នាពេលបច្ចុប្បន្ន។

បើតាម​លោក Graeme Buckly អង្គការអន្តរជាតិខាងការងារ (ILO) ចង់បង្កើត​ឱ្យ​មានគម្រោង​ជួយ​ដល់​ការ​អភិវឌ្ឍជំនាញ ក្រោម​កិច្ច​សហការ​ផ្តល់​ហិរញ្ញប្បទានដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) ដែល​អង្គការ ILO ធ្វើជាអ្នក​សម្របសម្រួល ដោយ​មានអ្នក​បច្ចេកទេសជួយ​លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ទាំង​ការ​រៀបចំ​ជំនាញ​ឡើងវិញ (Reskilling) និងការ​បង្កើន​ជំនាញ (Upskilling)។

ឯកឧត្តម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះ​អង្គការ ILO ដែលបានផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាងល្អជាមួយ​ក្រសួង និង​ដៃគូត្រីភាគី ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំងជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម អ៊ិត សំហេង ក៏​បាន​គាំទ្រ​ផងដែរ ចំពោះ​គម្រោង ILO ដែលចង់ជួយដល់ការធ្វើឱ្យប្រសើរនូវសុវត្ថិភាពធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូនរបស់កម្មកររបស់និយោជិត ដែលនេះឆ្លើយតបទាំងស្រុងទៅនឹងអនុសាសន៍ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ក្នុងអំឡុងពេលចុះជួបសួរសុខទុក្ខបងប្អូនកម្មកនិយោជិតកន្លងមក។

ឯកឧត្តរដ្ឋមន្រ្តី ស្នើឱ្យគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក និងបេឡាជាតិសន្តិសុខសង្គម ដែលមានយន្តការជាក្រុមការងារសុវត្ថិភាពចរាចរផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ដើម្បីបង្កើតឱ្យមានស្តង់ដាសមស្របមួយ កំណត់នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...