រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ អបអរសិស្សានុសិស្ស​ជាប់បាក់ឌុប និងអំពាវនាវ​ឱ្យ​ពិចារណា​ជ្រើសរើស​ជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ – ក្រោយ​លទ្ធផល នៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ឆ្នាំ​២០២២ត្រូវ​បានបិទប្រកាស ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានផ្ញើសារអបអរដល់សិស្សានុសិស្ស​ថ្នាក់ទី១២ ដែលបានប្រឡងជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំសិក្សា២០២១-២០២២។

ជាមួយ​គ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានអំពាវនាវ​ដល់សិស្សានុសិស្ស​ទាំងអស់ ពិចារណា​ជ្រើសរើស​សិក្សា​ជំនាញ​ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​ឌីជីថល​ដូចជា វិទ្យាសាស្រ្ត​កុំព្យូទ័រ (Computer Science) ទូរគមនាគមន៍ និងបណ្តាញ (Telcoms and Networking) បច្ចេកវិទ្យាក្លោដ (Cloud Computing) ការ​អភិវឌ្ឍ​សុសវែរ (Software Development) វិទ្យាសាស្រ្ត​ទិន្នន័យ (Data Science) សន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាប្លុកឆេន​ (Blockchain) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) និងពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ជាដើម។

ឯកឧត្តម ជា វ៉ាន់ដេត បាន​បញ្ជាក់ថា ការ​ជ្រើសរើស​ជំនាញទាំងនេះ នឹងជួយ​ឱ្យ​ក្មួយៗ​អាច​ទទួល​បានប្រាក់បៀវត្សខ្ពស់ មានទីផ្សារ​ការងារ មានឱកាស​បើក​អាចីវកម្ម​ដោយ​ខ្លួន​ឯង និង​អាច​ចូលរួម​ចំណែក​លើកស្ទួយ​ និង​អភិវឌ្ឍ​ប្រទេស​ជាតិ ជាពិសេស​មុខ​ជំនាញ​ទាំងនេះ មានការផ្តល់​អាហារូបករណ៍​ជាច្រើន រួមទាំង​កម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ។

បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី នៅ​ក្នុង​ឆ្នាំសិក្សា​ថ្មីនេះ អាហារូបករណ៍​ទេពកោសល្យ​ឌីជីថលតេជោ បានបន្ត​ផ្តល់អាហារូបករណ៍សម្រាប់សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ដោយ​បង្កើន​ចំនួន​រហូត​ដល់ ៥០០កន្លែង​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា​រដ្ឋ និង​ឯកជន​ចំនួន៤ រួមមាន បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យ​អាមេរិកាំងភ្នំពេញ (AUPP) ជាដើម ដែលប្អូនៗ​អាចដាក់ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​តាមរយៈ​តំណភ្ជាប់ www.cadt.edu.kh/scholarship ។

គួរ​បញ្ជាក់ដែរថា ខណៈ​ពិភពលោក​កំពុង​ឆ្ពោះ​ទៅ​កាន់បរិបទ​ឧស្សាហកម្ម៤.០ គេមើលឃើញថា ជំនាញ​ពាក់ព័ន្ធនឹង​បច្ចេកវិទ្យាឌីជីថល កំពុងមានតម្រូវការខ្លាំង និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ​ចូលរួមអភិវឌ្ឍន៍​ប្រទេស​។ បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម ជា វ៉ាន់ដេត ការជ្រើសរើស​យក​ជំនាញ​ពាក់ព័ន្ធនឹង​បច្ចេកវិទ្យាឌីជីថល របស់សិស្សានុសិស្ស និង​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​អភិវឌ្ឍចំណេះដឹង គឺជា​ការ​រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជាប្រទេស​មានចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...