សម្តេចតេជោសម្តែងមោទនភាពចំពោះ កុមារា ហ៊ឺ ទៀងគីមហុង មានអាយុត្រឹម​១៣ឆ្នាំ តែប្រឡងជាប់បាក់ឌុប ហើយទទួលបាននិទ្ទេស C

ភ្នំពេញ – តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវក្តីរីករាយ និង​មោទនភាព​ចំពោះ​កុមារា ហ៊ឺ ទៀងគីមហុង ដែលមានអាយុ​១៣ឆ្នាំ បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡងថ្ងៃទី៥ ធ្នូ ដោយ​ទទួលបាននិទ្ទេស C។

សម្តេចតេជោ​បាន​រៀបរាប់​ពីប្រវត្តិរបស់ កុមារា ហ៊ឺ ទៀងគីមហុង ថា កុមារម្នាក់នេះ កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃមានអាយុ ១៣ឆ្នាំ មានឪពុកឈ្មោះ ហ៊ឺ ចាន់ជួង អាយុ ៥៦ឆ្នាំ មុខរបរជា បុគ្គលិកធនាគារចូលនិវត្តន៍ និងម្តាយឈ្មោះ នៅ សុភួង អាយុ ៥៤ឆ្នាំ មុខរបរជា គ្រូបង្រៀននៅនាយកដ្ឋានបណ្តុះបណ្តាលវិក្រឹតការភ្នំពេញ។

គីមហុង មានបងប្អូនប្រុស ០២នាក់ គឺឈ្មោះ អ៊ូ ស៊ាវហ្វុង អាយុ ២៨ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ភ្នំពេញ និង គីមហុង អាយុ ១៣ឆ្នាំ។ បច្ចុប្បន្ន គីមហុង រស់នៅផ្ទះ២៤អា ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីក្រុមគ្រួសារគឺនៅពេលដែល គីមហុង បានចាប់បដិសន្ធិឡើង គឺបានធ្វើឱ្យ​គ្រួសារសប្បាយរីករាយនិងមានភាពចម្រុងចម្រើន។ នៅពេល គីមហុង ដឹងក្តីគឺចេះរៀបអក្សរក្រមទាំងខ្មែរ និងអង់គ្លេស ចេះអានអក្សរ ពាក្យរាជសព្ទ បាលី សំស្រឹ្តត នៅអាយុ ២ឆ្នាំ និងចេះអានសារជូនពរសម្តេច និងសារចូលរួមរំលែកទុក្ខអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ នៅអាយុ ៣ឆ្នាំ ដោយគ្មានអ្នកណាបង្ហាត់បង្រៀនឡើយ ។

នៅអាយុ ៧ឆ្នាំ គីមហុង បានចូលរៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្ត ខេត្តតាកែវ។ នៅទីនោះ គីមហុង ចេះអាន ចេះសរសេរ និយាយភាសាអង់គ្លេសបានល្អ និងចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី៤ដល់ថ្នាក់ទី៧ ព្រមទាំងចេះស្រាវជ្រាវ និងពិសោធន៍ដោយមើលតាម Internet និងYoutube ។

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៧ ជំនួយការរបស់សម្តេចតេជោ គឺលោក ដួង តារា បានជួប គីមហុង នៅភ្នំពេញ ដោយបានធ្វើតេស្តសមត្ថភាពដូចជាការអានសារជូនពរសម្តេចតេជោ អានភាសាអង់គ្លេស និងធ្វើតេស្តលំហាត់គណិតវិទ្យាថ្នាក់ទី៤-ទី៧ និងប្រើប្រាស់កុំព្យូទ័រស្រាវជ្រាវឯកសារតាមបណ្តាញអ៊ីនធឺណែត Google។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជំនួយការសម្តេចតេជោ​បានចុះទៅជួប គីមហុង ផ្ទាល់មួយលើកទៀតនៅឯនិវេសនដ្ឋានគ្រូបង្រៀន សាលាគរុកោសល្យវិក្រឹតិការ ខេត្តតាកែវ ដោយបានធ្វើតេស្តសមត្ថភាព គីម ហុង លើគណិតវិទ្យាថ្នាក់ទី១០-ថ្នាក់ទី១២ ដែលនៅពេលនោះ គីមហុង មានអាយុត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះអាចធ្វើលំហាត់បាន។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សម្តេច​ក៏​បានជួប គីមហុង និងក្រុមគ្រួសារ ដោយបានឱ្យ​ធ្វើតេស្ត គណិតវិទ្យា និងវិធីស្រាវជ្រាវវាស់ទីតាំងភូមិសាស្រ្តផែនទីនៅលើ Google map និង ឱ្យ​និយាយ អង់គ្លេសជាមួយចៅស្រីរបស់សម្តេច។ ដោយមើលឃើញពីសមត្ថភាពខ្ពស់របស់ គីមហុង នៅខែសីហា ឆ្នាំ២០១៧ សម្តេចតេជោ និងក្រុមគ្រួសារបានធ្វើអំណោយផ្ទះមួយខ្នងនៅស្ទឹងមានជ័យដើម្បី គីមហុង មានឱកាសបន្តការសិក្សានៅភ្នំពេញ រួមទាំងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំមួយចំនួនផងដែរ។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ គីមហុង បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់ទី៨ នៅសាលា ប៊ែលធី អន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) រាជធានីភ្នំពេញនៅអាយុ ០៨ឆ្នាំ និងបានបន្តសិក្សាថ្នាក់ចំណេះទូទៅរហូតដល់ថ្នាក់ទី១២ ព្រមទាំងបានប្រឡងបាក់ឌុបកាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។

គីមហុង ក៏បានទទួលអាហារូបករណ៍សិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ ចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដែលមានការយកចិត្តទុកដាក់ពី លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកនាយកសាខា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)។

ចំពោះការសិក្សាថ្នាក់ចំណេះទូទៅ នៅក្នុងថ្នាក់រៀន គីម ហុង ត្រូវបានដាក់ឱ្យ​សិក្សាជាមួយសិស្សដែលរៀនចប់ថ្នាក់ទី៧ ដែលមានចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ៣ ហើយត្រូវឡើងថ្នាក់ទី៨ ដែលមានសិស្សសរុបចំនួន ២០នាក់។ ក្នុងការសិក្សា គីមហុង ទទួលបានចំណាត់ថ្នាក់ប្រចាំខែ ល្អប្រសើរលើគ្រប់មុខវិជ្ជា ជាពិសេស គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។

ដោយឡែក ផ្នែកភាសាអង់គ្លេស ចៅ គីមហុង ក៏បានធ្វើតេស្តជាប់ និងចូលរៀនថ្នាក់ភាសាអង់គ្លេសទូទៅចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដោយសិក្សារយៈពេល ៦ឆ្នាំ។ បច្ចុប្បន្ន គីមហុង កំពុងសិក្សាកម្រិតទី១១ (Level 11) ដោយទទួលបានចំណាត់ថ្នាក់លេខ១ នៅគ្រប់វគ្គ ក្នុងចំណោមសិស្ស ៣០នាក់ និងបន្តទៅបញ្ចប់កម្រិតទី១២ (Level 12) នៃកម្មវិធីភាសាអង់គ្លេសទូទៅរបស់សាលា ប៊ែលធី អន្តរជាតិ ផងដែរ។

តាមការជួបធ្វើតេស្តដោយផ្ទាល់ជាមួយ គីមហុង រហូតបានប្រឡងជាប់បាក់ឌុបនៅអាយុ១៣ឆ្នាំ ៣ខែ ៦ថ្ងៃ សម្តេចតេជោ​បានបញ្ជាក់ថា សម្តេចអាចនិយាយបានថា គីម ហុង គឺជាមនុស្សទេព។ សម្តេចថា លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។

« គីម ហុង មានសមត្ថភាពច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ និងភាសាអង់គ្លេស នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ លើសមត្ថភាពពិសេសនេះ យើងអាចធ្វើការប៉ាន់ស្មានវាយតម្លៃថាបើ គីមហុង ចូលសាកលវិទ្យាល័យនៅអាយុ ១៣ ឆ្នាំ គឺបញ្ចប់បរិញ្ញាបត្រនៅអាយុ ១៧ឆ្នាំ។ បើ គីម ហុង បន្តទៅអនុបណ្ឌិតគឺអាចបញ្ចប់នៅអាយុ ១៩ឆ្នាំ ហើយបើបន្តទៅថ្នាក់បណ្ឌិតគឺអាចបញ្ចប់នៅអាយុ ២៣ឆ្នាំ។ ប៉ុន្តែប្រសិនបើ គីម ហុង ជ្រើសរើមុខវិជ្ជាដែលខ្លួនពេញចិត្តរៀន ឬរៀនផ្លោះយកក្រេឌិត (Credit) គីម ហុង អាចបញ្ចប់ថ្នាក់បណ្ឌិតនៅអាយុតិចជាងនេះ»។

ជាមួយ​គ្នា​នេះ សម្តេចក៏​បានរំលឹកដែរថា សម្តេចនឹង​ទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ គីម ហុង ហើយសម្តេច​ក៏សូមជូនពរឱ្យ​ គីមហុង ទទួលបានជោគជ័យក្នុងការសិក្សានិងនៅក្នុងជីវិត។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ​ក៏​បាន​សូមចូលអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងចៅៗទាំងអស់ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ហើយសម្តេច​ក៏សូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យ​ទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...