អាហារូបករណ៍ទេពកោសល្យឌីជីថល​តេជោ ផ្តល់ជូនការ​សិក្សា​បរិញ្ញាបត្រ​ឥតបង់ថ្លៃចំនួន​៥០០កន្លែង

ភ្នំពេញ – ក្រោម​ការ​យក​ចិត្តទុកដាក់​លើ​ការ​កសាង​ធនធាន​មនុស្សឆ្នើម និង​អនាគត​យុវជន យុវនារី ក្នុង​យុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ផ្តល់ «អាហារូបករណ៍​ទេព​កោសល្យ​ឌីជីថលតេជោ» តាមរយៈក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ សម្រាប់​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល រហូត​ដល់​៥០០កន្លែង។

អាហារូបករណ៍​ទាំង​៥០០កន្លែងនេះ នឹងត្រូវ​សិក្សា​នៅ​គ្រឹះស្ថានឧត្តមសិក្សា​រដ្ឋ និង​ឯកជន​ចំនួន៤ រួមមាន បណ្ឌិត​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) និង សាកលវិទ្យាល័យ​អាមេរិកាំងភ្នំពេញ (AUPP) ជាដើម។

អត្ថប្រយោជន៍ នៃអាហារូបករណ៍​រួមមាន និស្សិត​ទទួលបាន​កុំព្យូទ័រ​យួរដៃ១គ្រឿង, ទទួល​បាន​ការរ៉ាបរងថ្លៃសិក្សា១០០% ដល់ចប់ថ្នាក់​បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣១០០ដុល្លារ រហូត​ដល់ ២៤៧០០ដុល្លារ, ទទួល​បាន​ឱកាស​ការងារល្អ និង​ប្រាក់​បៀវត្សខ្ពស់​ក្នុងក្រសួង​ ស្ថាប័ន ក្រុមហ៊ុន ឬធនាគារ​ជាដើម។

សម្រាប់ជំនាញ​ដែល​ត្រូវ​ផ្តល់ជូន​រួមមាន ៖

– បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT) ៖ ទូរគមនាគមន៍ និង​បណ្តាញ, វិទ្យាសាស្រ្តកុំព្យូទ័រ, ធុរកិច្ច​ឌីជីថល។

– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ៖ វិទ្យាសាស្រ្ត​កុំព្យូទ័រ, ទូរគមនាគមន៍ និង​អេឡិចត្រូនិក, បច្ចេកវិទ្យាព័ត៌មាន។

– វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា (ITC) ៖ វិស្វករបច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍, អេឡិចត្រូនិក និង​ទូរគមនាគមន៍។

– សាកលវិទ្យាល័យ​អាមេរិកាំងភ្នំពេញ (AUPP) ៖ វិទ្យាសាស្រ្ត​កុំព្យូទ័រ, បច្ចេកវិទ្យាក្លោដ, សន្តិសុខ​សាយប័រ, អភិវឌ្ឍន៍​សុសវែរ, គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មាន, បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន។

លក្ខខណ្ឌ នៃការជ្រើសរើស បេក្ខជន បេក្ខនារី​ទាំងអស់​ត្រូវឆ្លង​កាត់​ការ​ប្រឡង​ប្រជែង​ដែល​រៀបចំ​ដោយ​គណៈកម្មការ​អាហារូបករណ៍​ដោយ​មានលក្ខខណ្ឌ​ដូចជា ៖ ជាសិស្ស​ជាប់សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២២ ដែលមាននិទ្ទេសរួម A B ឬ​ C, ឆ្លង​កាត់ការប្រឡង​ប្រជែង​លើ​វិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និង​ភាសា​អង់គ្លេស ។ សិស្សដែល​មាន​ជីវភាពក្រីក្រ មក​ពីជនបទ​ដាច់​ស្រយាល ជនមានពិការភាព និង​សិស្ស​នារី​ត្រូវ​បាន​លើកទឹកចិត្ត។

ការចុះឈ្មោះប្រឡង ត្រូវ​ធ្វើតាម​ប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។