យុវតី ហោ សិរីរតនា រៀន​​ជំនាញ​វិស្វកម្ម​ថាមពលនុយក្លេអ៊ែរ ព្រោះចង់លុបបំបាត់ផ្នត់គំនិតស្រ្តីបង្វិលចង្រ្កាន្តមិនជុំ

ភ្នំពេញ – ការបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញដែលទាក់ទងទៅនឹងបច្ចេកវិទ្យា នវានុវត្តន៍ អគ្គិសនី ឬនុយក្លេរអ៊ែរ ជាក្ដីស្រមៃក្រោយបញ្ចប់បរិញ្ញាបត្រ របស់យុវតី ហោ សរិរីរតនា ជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២២-២០២៣ ជំនាញ វិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យាកម្ដៅនៅសាកលវិទ្យាល័យ Bauman Moscow State Technical នៃប្រទេសរុស្សី ។

កញ្ញា ហោ សិរីរតនា បាននិយាយថា កញ្ញាសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍សិក្សាជំនាញវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យាកម្ដៅ នៅសាកលវិទ្យាល័យ Bauman Moscow State Technical ក៏​ព្រោះតែជាសាកលវិទ្យាល័យដែលចាស់ជាងគេក្នុងចំណោមសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសរុស្សី និងមានសាស្ត្រាចារ្យដែលមានជំនាញក្នុងការបង្ហាត់បង្រៀនសិស្សច្រើនជាង២រយពាន់នាក់ឱ្យក្លាយជាវិស្វករ និងអ្នកជំនាញល្បីៗ ហើយក៏ជាសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់លេខ១ផ្នែកបច្ចេកទេសផងដែរ ។ កញ្ញាបន្តថា បច្ចុប្បន្នកញ្ញាកំពុងសិក្សាថ្នាក់រៀនភាសារុស្សីនៅសាកលវិទ្យាល័យ Moscow State University of Geodesy and Cartography រយៈពេល១ឆ្នាំ ដើម្បីត្រៀមខ្លួនទៅបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Bauman Moscow State Technical ។

យុវតី សិរីរតនា បន្ថែមថា មូលហេតុ​ដែល​កញ្ញាជ្រើសរើសរៀនជំនាញវិស្វកម្មថាមពលនុយក្លេអ៊ែរ និងរូបវិទ្យាកម្ដៅព្រោះជាចំណង់ចំណូលចិត្តរបស់កញ្ញាស្រលាញ់ផ្នែកវិទ្យាសាស្ត្រ និងរូបវិទ្យា ។ យ៉ាងណាមិញ កញ្ញាពិតជាមានចំណាប់អារម្មណ៍ខ្ពស់ទៅនឹងវិស័យថាមពលខ្លាំងណាស់ ព្រោះប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយវិស័យថាមពលក៏កំពុងអភិវឌ្ឍផងដែរ លើកលែងតែវិស័យនុយក្លេអ៊ែរដែលមិនទាន់មាន និងមិនទាន់មានអ្នកសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ទើបកញ្ញាចង់សិក្សាជំនាញនេះឱ្យបានច្បាស់ និងចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក្នុងការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងលើកម្ពស់ស្ត្រីក្នុងផ្នែកវិស្វកម្ម ។

កញ្ញា ហោ សិរីរតនា

“ខ្ញុំចង់ចូលរួមបំផុសគំនិតស្ត្រីកម្ពុជាក្នុងវិស័យវិស្វកម្ម ទោះជាក្នុងជំនាញមួយណាក៏ដោយ លុបបំបាត់ផ្នត់គំនិតស្ត្រីបង្វិលចង្ក្រានមិនជុំនៅសតត្សទី២១នេះ “

ជាមួយគ្នានេះ កញ្ញា សិរីរតនា សូមកោតសរសើរ និងអរគុណដល់សិស្សច្បង ក៏ដូចជាសមាគន៍និស្សិតខ្មែរប្រចាំនៅប្រទេសរុស្សី ដែលបានជួយរៀបចំឯកសារកាតធនាគារ ឯកសារ Finger print សម្រាប់ជនបរទេស ប័ណ្ណធានារ៉ាប់រងអាយុជីវិត និងសុខភាពផងដែរ ។ សម្រាប់ការរស់នៅ ក្នុងអន្តេរវាសិកដ្ឋានរបស់និស្សិតមិនមានតម្លៃថ្លៃនោះឡើយគឺមានតម្លៃត្រឹមតែ១៥ដុល្លារអាមរិកប៉ុណ្ណោះ និងមានការរៀបចំឱ្យស្នាក់នៅមួយបន្ទប់២នាក់ ដែលជាសិស្សបរទេសមកពីប្រទេសផ្សេងគ្នាដើម្បីងាយស្រួលក្នុងការសន្ទនាជាភាសារុស្សី និងបន្ថែមការអនុវត្តភាសារុស្សីផងដែរ ។

ត្បិតតែប្រទេសរុស្សីជាប្រទេសមហាអំណាច ប៉ុន្តែការទិញទំនិញ ការធ្វើដំណើរ ជាពិសេសថ្លៃម្ហូបអាហារមិនមានតម្លៃថ្លៃដូចប្រទេសនៅតំបន់អឺរ៉ុបផ្សេងឡើយ ពោលម្ហូបអាហារមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាយើងដែរ ។

ក្រោយបញ្ចប់ការសិក្សានៅប្រទេសរុស្សី កញ្ញា នឹងបន្តចុះកម្មសិក្សានៅប្រទេសអូទ្រីសរយៈពេលមួយឆ្នាំបន្ថែមទៀតនៅការិយាល័យកណ្ដាលនៃអង្គការភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA, Internaltional Atomic Energy Agency) ។ រតនា សង្ឃឹមថា ពេលត្រឡប់មកកម្ពុជាវិញ និងចូលបំពេញការងារជូនជាតិដូចជា ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៏ ក៏ដូចជាអគ្គិសនីកម្ពុជាផងដែរ។ ព្រោះថាក្រសួង និងស្ថាប័នទាំងនេះគឺសុទ្ធសឹងតែរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៏វិស័យថាមពលនៅកម្ពុជា ជាពិសេសគឺក្រសួងបរិស្ថានដែលបានចូលរួមផ្តល់អាហារូបករណ៍ដល់កញ្ញាជាមួយនឹង ROSATOM (ភ្នាក់ងារសាជីវកម្មថាមពលបរមាណូរដ្ឋរុស្សី) ផងដែរ។

និស្សិតអាហារូបករណ៍រូបនេះលើកបន្ថែមថា «បច្ចុប្បន្នខ្ញុំក៏ជាសមាជិកមួយរូបរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំបរមាណូកម្ពុជាដែលជាមជ្ឈមណ្ឌលកម្ពុជាថ្មីមួយត្រូវបានបង្កើតទ្បើងដោយក្រុមបញ្ញាវ័ន្ត និងនិស្សិតកម្ពុជាដែលកំពុងតែសិក្សា និងបានបញ្ចប់ការសិក្សាជំនាញនុយក្លេអ៊ែរបរមាណូ និងជំនាញដែលពាក់ព័ន្ធក្នុងគោលបំណងពង្រឹងនឹងចែកចាយចំណេះដឹងបន្តជាមួយនឹងជំនាញមួយនេះ ។ ប្រសិនជាអាចខ្ញុំក៏មានបំណងក្នុងការចូលបំពេញការងារក្នុងក្របខណ្ឌរបស់អង្គការ IAEA ដែរ ។ ម្យ៉ាងទៀតធ្វើជាគ្រូបង្រៀនមួយរូបនៅសាកលវិទ្យាល័យជាមួយជំនាញនេះក៏ជាក្តីស្រមៃមួយរបស់ខ្ញុំផងដែរ ថ្វីបើកម្ពុជាមិនទាន់មានវិស័យនេះនៅទ្បើយ ប៉ុន្តែការអភិវឌ្ឍន៍ធនធានមនុស្សគួរតែបន្ត យើងមិនអាចមើលឃើញទេ ប្រហែលជា១០ ទៅ ១៥ឆ្នំាទៅមុខយើងអាចនឹងមានវាក៏ថាបាន ដូច្នេះការត្រៀមខ្លូនជាស្រេចជាមួយនឹងធនធានមនុស្សដែលយើងនឹងមានស្រាប់។» ជាចុងក្រោយកញ្ញាសូមថ្លែងអំណរគុណដល់លោកឪពុកអ្នកម្ដាយ លោកគ្រូអ្នកគ្រូ សាស្ត្រចារ្យ សិស្សច្បង មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ទាំងអស់ដែលតែងតែលើកទឹកចិត្ត មើលថែ ផ្ដល់ការផ្គត់ផ្គង់ និងនៅក្បែររហូតមកដល់ពេលនេះ ជាពិសេសសូមអរគុណដល់ម្ចាស់អាហារូបករណ៍ដែលតែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនរូបទៀតមានឱកាសសិក្សានៅសាលាល្បីៗ និងមានឱកាសក្រេបយកចំណេះវិជ្ជាទៅកសាងប្រទេសរបស់ខ្លួនវិញ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...