គន្លឹះ៥ចំណុចជួយយុវជនគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ – បើនិយាយពីហិរញ្ញវត្ថុគឺពិតជាសំខាន់សម្រាប់គ្រប់វ័យ ប៉ុន្តែក្នុងភាពជាយុវវ័យការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយឱ្យយុវជនរៀបចំផែនការហិរញ្ញវត្ថុកាន់តែចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងអាចធានានូវការអនុវត្តដោយជោគជ័យ។ បើតាមឯកសារណែនាំ សម្រាប់ការត្រៀមចូលទីផ្សារការងារ របស់ទីភ្នាក់ងារជាតិ និងមុខរបរ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលជួយឱ្យយុវជនមានទំនុកចិត្ត និងអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ រួមមាន៖

ទី១. ការរៀបគោលដៅហិរញ្ញវត្ថុលម្អិត ៖ ត្រូវចំណាយពេលដើម្បីសរសេរកំណត់ពីគោលដៅជាក់លាក់ និងរយៈពេលវែងសម្រាប់ហិរញ្ញវត្ថុរបស់អ្នក ។ ឧទាហរណ៍ គោលដៅចូលនិវត្តន៍មុនកាលកំណត់គឺត្រូវពឹងលើប្រាក់សន្សំ។ ចំណែកគោលដៅផ្សេងទៀតដូចជាការទិញផ្ទះ, ការកសាងគ្រួសារ, ការផ្លាស់ប្ដូរអាជីព គឺពាក់ព័ន្ធជិតស្និទ្ធជាមួយការគ្រប់គ្រងហិរញ្ញវត្ថុ។

ទី២. ការរៀបចំផែនការលម្អិត ៖ ការរៀបចំផែនការត្រូវមានច្រើនដំណាក់កាលដូចជាការចំណាយប្រចាំខែ ឆ្នាំ និងរយៈពេលវែង ឬការរំលោះបំណុល។ ការកំណត់ផែនការថវិកាច្បាស់លាស់ គឺជាគន្លឹះក្នុងការគ្រប់គ្រងស្ថានភាពថវិកាពេលអនាគត។ ម្យ៉ាងទៀត អ្នកគួរតែបន្តបន្ថែមការសន្សំសម្រាប់គោលដៅរយៈពេលវែងដូចជា ការសន្សំសម្រាប់ពេលចូលនិវត្តន៍។ លើសពីនេះ ការបង្កើតមូលនិធិសម្រាប់ដោះស្រាយបញ្ហាពេលជួបគ្រោះអាសន្នក៏អាចជួយដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និងកាត់បន្ថយភាពតានតឹងក្នុងការរស់នៅផងដែរ។

ទី៣. ការរៀបផែនការថវិកា និងអនុវត្តដោយម៉ត់ចត់៖ អ្នកអាចរៀបចំផែនការថវិកាលម្អិតឱ្យស្របតាមគោលដៅនៃការចំណាយតិចជាងចំណូល ការខិតខំសងបំណុល និងការសន្សំប្រាក់សម្រាប់អនាគត។

ទី៤. ការសងបំណុល៖ បំណុលគឺជាឧបសគ្គធំបំផុតក្នុងការឈានដល់គោលដៅនៃការរៀបចំផែនការហិរញ្ញវត្ថុ។ ដូច្នេះ អ្នកត្រូវរៀបចំផែនការបង់ឬលុបបំណុលឱ្យកាន់តែតូច ដើម្បីអាចសងបំណុលបានលឿន។ ឧទាហរណ៍ ការលក់វត្ថុមិនចាំបាច់ ឬមិនប្រើប្រាស់ដើម្បីបង្កើនចំណូលបន្ថែមនិងអាចសងបំណុលបានឆាប់។ ការស្វែងរកការងារបន្ថែមដើម្បីបង្កើនរំលោះចំណូល ហើយការកាត់បន្ថយចំណាយមិនចាំបាច់ដើម្បីសន្សំទុន និងអាចសងបំណុល។ទី៥. ស្វះស្វែងរកការពិគ្រោះយោបល់៖ បន្ទាប់ពីអ្នកសន្សំប្រាក់បានច្រើន និងចង់វិនិយោគ ឬប្រកបអាជីវកម្មអ្វីមួយ អ្នកគួរតែពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែករៀបចំផែនការហិរញ្ញវត្ថុដើម្បីសម្រេចចិត្តបានត្រឹមត្រូវស្របតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នក។ ម្យ៉ាងទៀត ការពិគ្រោះយោបល់អាចកាត់បន្ថយហានិភ័យនៅតាមដំណាក់កាលនីមួយៗនៃការវិនិយោគ ឬប្រកបអាជីវកម្មផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...