វិទ្យាស្ថានតេជោសែនសាធារណការ ផ្តល់អាហារូបករណ៍​៥០កន្លែងសម្រាប់និស្សិតឆ្នើម

វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ជ្រើសរើស​និស្សិត​ជំនាន់ទី៣ ចំនួន​២០០នាក់​ឱ្យ​ចូលរៀន​ថ្នាក់បរិញ្ញាបត្រ និ​ងបរិញ្ញាបត្រ​+១ ឆ្នាំ​២០២២-២០២៣ ដោយ​ក្នុង​នោះ​ក៏​មានផ្តល់អាហារូបករណ៍​ ១០០% សម្រាប់​និស្សិត​ឆ្នើម​ចំនួន ៥០នាក់ រយៈ​ពេល​៤ឆ្នាំ ឬ​៥ឆ្នាំ តាម​ជំនាញដែល​ស្ថិត​ក្រោម​ការវាយតម្លៃលទ្ធផលសិក្សា​ប្រចាំ​ឆ្នាំ។

សម្រាប់​ជំនាញ​ឯកទេស ដែល​ត្រូវ​ជ្រើសរើស​រួមមាន ៖ ជំនាញ​សំណង់ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​សំណង់កំពង់ផែ, ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ជំនាញសេដ្ឋកិច្ច និង​គ្រប់គ្រង​ការ​ដឹកជញ្ជូន​ផ្លូវគោក, ជំនាញ​គ្រប់គ្រង​ភស្តុភារកម្ម និង​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ជំនាញ​បើកបរនាវា, ជំនាញ​ម៉ាស៊ីននាវា។

ដោយ​ឡែកអត្ថប្រយោជន៍​ដែលទទួលបាន​រួមមាន ៖ អាច​ចុះ​អនុវត្ត​ការងារ​ផ្ទាល់​នៅ​តាម​ការដ្ឋាន​សាងសង់ ផ្លូវ ស្ពាន កំពង់ផែ សហគ្រាស​ជាតិ និង​អន្តរជាតិ ដែលជា​ដៃគូ​សហការ​របស់វិទ្យាស្ថាន។ ជាមួយ​គ្នា​នេះ និស្សិត​ក៏​មានឱកាស​ទទួល​បាន​អាហារូបករណ៍​បន្ត​ការ​សិក្សា​នៅ​ក្រៅប្រទេស និង​ឱកាស​ផ្លាស់ប្តូរ​ការ​សិក្សា​ជាមួយ​​ដៃគូរសហការ​របស់វិទ្យាស្ថាន។

សម្រាប់លក្ខខណ្ឌនៃការដាក់ពាក្យ បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​សមមូល ។ បេក្ខជន​អាច​ផ្តល់សញ្ញាបត្រ​ថតចម្លង​នៅ​ពេលក្រោយ។

ចាប់ផ្តើមបើកទទួលពាក្យប្រឡងចូលរៀនចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយការប្រឡងចូលរៀនលើមុខវិជ្ជា៤រួមមាន៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងតក្កវិទ្យា។

ការទទួលពាក្យប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៣ ធ្វើ​ឡើង​តាមប្រព័ន្ធអនឡាញ ដោយចូលទៅកាន់តំណរភ្ជាប់ exam.tsipwt.edu.kh ដោយភ្ជាប់មកជាមួយនឹងឯកសារភ្ជាប់ រួមមាន រូបថត 4 x 6 , សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របណ្តោះអាសន្ន ឬ លទ្ធផលជាប់ជាស្ថារពរដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ទៅ​កាន់វិទ្យាស្ថាន នៅអាសយដ្ឋាន ផ្លូវលេខ៥៩៨ (ផ្លូវ​ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...